រំលងទៅមាតិកាមេ
ក្រុមហ៊ុន Bosch នៅក្នុងប្រទេសកម្ពុជា
បច្ចេកវិទ្យាសម្រាប់ជីវិត

ក្រុមហ៊ុន Bosch នៅក្នុងប្រទេសកម្ពុជា

Bosch ចាប់ផ្តើមតំណើរការនៅក្នុងប្រទេសកម្ពុជាក្នុងខែមករា ឆ្នាំ២០១០ ហើយនាពេលបច្ចុប្បន្ន មានប្រតិបត្តិការក្រោមដំណាងដោយក្រុមហ៊ុនឈ្មោះ រ៉ូប៊ើត ប៊ូស្ស (ខេមបូឌា) ខូ អិលធីឌី ។ អាជីវកម្មរបស់ Bosch ក្នុងប្រទេសកម្ពុជារួមមាន គ្រឿងបន្លាស់រថយន្ត Power Tools ប្រព័ន្ធការពារសុវត្ថិភាព និងបច្ចេកវិទ្យា កំដៅ។ ក្រៅពីប្រតិបត្តិការអាជីវកម្ម Bosch ក៏បានរួមចំណែកអភិវឌ្ឍវិស័យបណ្តុះបណ្តាលវិជ្ជាជីវជំនាញ នៅក្នុងប្រទេសកម្ពុជា ដោយធ្វើការផ្តល់ជូននូវការហ្វឹកហ្វឺនដោយអ្នកជំនាញរបស់ខ្លួន និងឧបត្ថម្ភជាឧបករណ៍ និងម៉ាស៊ីនដើម្បីលើកំរិតស្តង់ដារដល់អង្គការមិនរកប្រាក់ចំណូល និងសាលាបណ្តុះបណ្តាលវិជ្ជាជីវជំនាញ នៅក្នុងស្រុក ។

ផលិតផលនិងសេវាកម្មដែលផ្តល់នូវភាពរំភើបរីករាយ

នៅក្នុងរថយន្តរបស់អ្នក នៅផ្ទះ ឬនៅកន្លែងធ្វើការ៖ បច្ចេកវិទ្យារបស់ Bosch​ ជួយផ្លាស់ប្តូររបៀបរបបរស់នៅរបស់ប្រជាពលរដ្ឋជាច្រើន។

រូប Robert Bosch

ប្រវត្តិរបស់យើង

ក្នុងឆ្នាំ1886លោកRobertBoschបានបង្កើត“រោងជាងសម្រាប់ការងារវិស្វកម្មអាឡិចត្រូនិចនិងយន្តសាស្ត្រជាក់លាក់”នៅទីក្រុងStuttgart។នេះជាដើមកំណើតនៃក្រុមហ៊ុនដែលមានប្រតិបត្តិការជុំវិញពិភពលោកមួយនេះ។តាំងពីដំបូងមកម្លេះ ក្រុមហ៊ុននេះត្រូវបានគេស្គាល់ពីភាពខ្លាំងនៃគំនិតច្នៃបង្កើតថ្មីនិងការប្ដេជ្ញាដើម្បីសង្គម។

អូរនៅក្បែរទីតាំង Bosch នៅទីក្រុងប្លាយកេច ប្រទេសអាល្លឺម៉ង់។

ទំនួលខុសត្រូវរបស់យើងក្នុងសង្គម

ចំពោះយើងនិរន្តរភាពមានន័យថាការធានាឲ្យបាននូវ ភាពជោគជ័យដ៏យូរអង្វែងរបស់ក្រុមហ៊ុនហើយទន្ទឹមនឹងនោះ ការពារធនធានធម្មជាតិដែលអ្នកជំនាន់ក្រោយត្រូវការ។ដូច្នេះប្រព័ន្ធបរិស្ថានគឺជាកត្តាចម្បងដែលយើងគិតគូបំផុតនៅពេលច្នៃបង្កើតបច្ចេកវិទ្យាអ្វីមួយថ្មី។វាបង្ហាញនូវទំនួលខុសត្រូវដ៏ខ្ពស់របស់ក្រុមហ៊ុននេះដល់សង្គមទាំងការអនុវត្តន៍ក្នុងនិងក្រៅក្រុមហ៊ុន។

Stefan Hartung

អនុលោមភាព

អនុលោមភាពជាផ្នែកដ៏សំខាន់មួយនៃគុណតម្លៃរបស់ក្រុមហ៊ុនយើង។ ជាមួយនឹងគោលការណ៍អនុវត្តដែលដាក់ឲ្យប្រតិបត្តិនៅទូទាំងពិភពលោក យើងមានបំណងការពារបុគ្គលិក និងក្រុមហ៊ុនរបស់យើង ក៏ដូចជាអតិថិជន និងដៃគូរបស់យើងផងដែរ។?

ទាក់ទងមកBosch

យើងរង់ចាំឆ្លើយសំណួរអ្នក