គ្រឿងបន្លាស់ និងគ្រឿងបន្ទាប់បន្សំសម្រាប់រថយន្ត

គ្រឿង​បន្ទាប់​បន្សំ និង​គ្រឿង​បន្លាស់​រថយន្ដ

ដំណើរការ​តម្រង​កាប៊ីន​កាបូន

រក្សា​ឧស្ម័ន​ពុល ភាគ​ល្អិត​នៃ​លំអង បាក់តេរី និង​ម្រែង​ភ្លើង​ឲ្យ​នៅ​ក្រៅ​យានយន្ដ​របស់​អ្នក ទោះ​ក្នុង​ពេល​កក​ស្ទះ​ចរាចរណ៍ ឬ​នៅ​ក្នុង​ផ្លូវ​ក្រោម​ដី​ក៏​ដោយ។ សម្រាប់​ការ​បើកបរ​ប្រកប​ដោយ​ភាព​កក់​ក្ដៅ ផាសុកភាព និង​សុវត្ថិភាព​នោះ សូម​ជឿជាក់​លើ Bosch ដែល​ជា​អ្នកឯកទេស​ខាង​តម្រង​នៅ​លើ​ពិភពលោក។

ទំនាក់ទំនង

រ៉ូប៊ើត ប៊ូស្ស (ខេមបូឌា) ខូ អិលធីឌី
អគារ VTrust Tower ជាន់ទី8
ផ្លូវ169 មហាវិថី ឆេកូស្លូវាគី សង្កាត់វាលវង់
ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖‎+855 23 900 685

 

យើង​ធ្វើឲ្យ​យានយន្ដ​អ្នក​ដំណើរការ​ជានិច្ច!

Bosch មាន​អ្វី​គ្រប់​យ៉ាង​ដែល​រថយន្ដ​របស់​អ្នក​ត្រូវការ៖ គ្រឿង​បន្លាស់ និង​សមាស​ធាតុ​ដែល​មាន​គុណភាព​ខ្ពស់​សម្រាប់​ស្ទើរតែ​គ្រប់​ម៉ូដែល​រថយន្ដ។ យើង​ក៏​ផ្ដល់​នូវ​គ្រឿង​បន្ទាប់​បន្សំ​ជាក់​ស្ដែង​ដែល​មាន​តម្លៃ និង​គួរ​ឲ្យ​ទាក់​ទាញ​ជាច្រើន​ផងដែរ​សម្រាប់​បង្កើន​ភាព​រីករាយ​ក្នុង​ការ​បើកបរ​របស់​អ្នក ដើម្បី​ធ្វើ​ឲ្យ​យាន​យន្ដ​អ្នក​ដំណើរការ​ទៅមុខ។

ខ្សែពាន

ខ្សែពាន៖ ដំណើរការ​ដ៏គួរ​ឲ្យ​ទុកចិត្ដ

ខ្សែពាន​ស្ថិត​ក្រោម​សម្ពាធ​មេកានិច គីមី និង​កម្ដៅ​ដ៏ខ្លាំង​ក្លា។ លក្ខណៈ​ដូចជា​ភាព​ធន់ខ្ពស់​ចំពោះ​ការ​បាក់បែក និង​បំលាស់​ប្ដូរ​សីតុណ្ហភាព​ធ្វើឲ្យ​ខ្សែពាន​លំដាប់​ខ្ពស់​របស់ Bosch ក្លាយ​ជា​ផលិតផល​ដ៏​ជោគជ័យ។


អាគុយ

អាគុយ៖ ថាមពល​ដំណើរការ​ដ៏ល្អ​បំផុត​សម្រាប់ យានយន្ដ​ទាំងអស់

សមាសធាតុ​មួយចំនួន​ដែល​ត្រូវការ​ថាមពល​អគ្គិសនី​បាន​កើន​ឡើង​បន្ដិច​ម្ដងៗ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំថ្មីៗ។ ដូច្នេះ អាគុយ​ត្រូវ​បំពេញ​តម្រូវការ​ខ្ពស់​ជាង​មុន។ អាគុយ​ឌេមឺរ័រ​របស់ Bosch អាច​ជាប់​បាន​យូរ គួរ​ឲ្យ​ទុកចិត្ដ​នៅ​គ្រប់​អាកាសធាតុ​ទាំងអស់ និង​អាច​ប្រើប្រាស់​ឡើងវិញ​ក្នុង​របៀប​មួយ​ ដែល​មិន​សូវ​ប៉ះពាល់​ដល់​បរិស្ថាន។


ប្រព័ន្ធ​ហ្រ្វាំង

ប្រព័ន្ធហ្រ្វាំង៖ សុវត្ថិភាព​ខ្ពស់​បំផុត

សមាសធាតុ​នៃ​សុវត្ថិភាព​ដ៏សំខាន់​បំផុត​មួយ​របស់​យានយន្ដ​គឺ ប្រព័ន្ធ​ហ្រ្វាំង។ រាល់​សមាសធាតុ​ហ្វ្រាំង​ទាំងអស់​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព។ អ្នក​អាច​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​ហ្វ្រាំង និង​សមាសធាតុ​ដ៏​មាន​គុណភាព​ខ្ពស់​បំផុត​របស់ Bosch។


ប្រព័ន្ធតម្រង

តម្រង៖ ប្រតិបត្ដិការ​គ្មាន​ការបំពុល

ធ្វើឲ្យ​រថយន្ដ​របស់​អ្នក​បើកបរ​បាន​ដោយ​រលូន​ជាមួយនឹង​តម្រង​ប្រេង​សាំង ប្រេង និងខ្យល់។ ហើយ​ជួយ​រក្សា​ខ្យល់​នៅ​ក្នុង​រថយន្ដ​របស់​អ្នក​ឲ្យ​កាន់​តែ​ស្អាត និង​ស្រស់ថ្លា ដោយ​ប្រើ​ប្រាស់​តម្រង​កាប៊ីន។ សម្រាប់​ការបើកបរ​ដែល​កាន់តែ​មាន​សុវត្ថិភាព ផាសុកភាព និង​កក់ក្ដៅ សូម​ទុកចិត្ដ​លើ Bosch ដែល​ជាអ្នក​ឯកទេស​ខាង​ប្រព័ន្ធតម្រង​លើ​ពិភពលោក។


ប៊ូហ្ស៊ី

ប៊ូហ្ស៊ី៖ ប្រតិបត្ដិការ​ម៉ាស៊ីន និង​បច្ចេកវិទ្យា​ដ៏​ទំនើប​បំផុត

ក្នុង​នាម​ជា​ក្រុមហ៊ុន​នាំមុខ​គេ​ផ្នែក​បច្ចេកវិទ្យា​និង​នៅ​លើ​ទីផ្សារ​អឺរ៉ុប កេរ្ដិ៍ឈ្មោះ Bosch តំណាង​ឲ្យ​គុណភាព និង​ជំនាញ​កម្រិត​ខ្ពស់​បំផុត​របស់​ប៊ូហ្ស៊ី។ ក្រុមហ៊ុន​ផលិត​រថយន្ដ​កាន់តែ​ច្រើន​កំពុង​តំឡើង​អតីត​រោងចក្រ​ប៊ូហ្សី​របស់ Bosch។


ទីបប៊ូហ្ស៊ី

ទីបប៊ូហ្ស៊ី៖ មាន​អាយុកាល​ទ្វេដង​ដោយសារ​បំពង់​ប៊ូហ្ស៊ី

សម្ភារៈ​នៃ​បំពង់​ប៊ូហ្ស៊ី​កម្រិត​ខ្ពស់​របស់​ខ្សែ​ប៊ូហ្ស៊ី Duraterm Chromium រួមមាន​លោហៈធាតុផ្សំ​នីកែល​ក្រូម​ដែល​ផ្ដល់​ការ​ការពារ​ដ៏មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ការច្រេះ និង​​បង្កើន​​អាយុកាល​​ប្រើប្រាស់១០០ ភាគរយ។


សិនស័រ Lambda

សិនស័រ Lambda៖ សន្សំ​ប្រាក់​កាស​រាល់​គីឡូម៉ែត្រ​ដែល​អ្នកបើកបរ

នៅក្នុងឆ្នាំ ១៩៧៦ Bosch បាន​បង្ហាញ​សិនស័រ Lambda ជាលើក​ដំបូង​នៅ​លើ​ទីផ្សារ។ ចាប់​តាំង​ពី​ពេលនោះ​មក សិនស័រ​ត្រូវបាន​លក់​អស់​ចំនួនជាង​៤០០លាន។ សិនស័រ​គឺជា​សមាសភាព​មួយ​នៃ​ប្រព័ន្ធ​បាញ់​ប្រេង និង​ជួយ​សន្សំ​ការប្រើ​ប្រាស់​បាន​យ៉ាង​ច្រើន ប៉ុន្តែ​ចំពោះតែ​ក្នុង​ករណី​ដែល​វា​ត្រូវ​បាន​ត្រួត​ពិនិត្យ និង​ផ្លាស់​ប្ដូរជា​ប្រចាំ​ប៉ុណ្ណោះ។


ប្រព័ន្ធភ្លើង

បច្ចេកវិទ្យា​បំភ្លឺ៖ កាន់តែ​ភ្លឺ កាន់តែ​មើល​ឃើញ​ច្បាស់​

កំណើន​ចរាចរណ៍ និង​កំណើន​ល្បឿន មានន័យ​ថា​មាន​កំណើន​តម្រូវការ​ប្រព័ន្ធ​ភ្លើង​រថយន្ត​៖ ការប្រើប្រាស់​ជាក់លាក់​ចំពោះ​រថយន្ដ​មួយ​ចំនួន​សម្រាប់​គ្រប់​ផ្នែក​របស់​រថយន្ដ អំពូលភ្លើង និង​ភ្លើង​ដែល​អាច​ប្រើប្រាស់​បាន​ច្រើនមុខ។


ប្រព័ន្ធ​ជំនួយ​ក្នុងការ​ចត (Parkpilot)

ប្រព័ន្ធ​ជំនួយ​ក្នុង​ការ​ចត (Parkpilot): អ្នកមាន ភ្នែក​ក្រោយ

តួ​រថយន្ត​ដែល​ពិបាក​ប្រើ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​ ដែល​​ខាត​បង់​​ថវិកា​ច្រើន នៅ​ពេល​ថយ​ចូល​ចត។ Parkpilot របស់ Bosch អាច​ក្លាយ​ជា​ញាណ​ទីប្រាំ​មួយ​របស់​អ្នក និង​ជួយ​អ្នក​ឲ្យ​គេចផុត​ពី​ស្នាម​ពៀច​គ្រប់​ប្រភេទ​មិន​ថា​ធំ ឬ​តូច​ក្នុង​ពេល​បើកបរ ឬ​ចត​រថយន្ដ។


ផ្លិតទឹក

ផ្លិតទឹក៖ ការមើល​ឃើញ​ច្បាស់​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព​ជាង​មុន

ជាមួយ​នឹង​កៅស៊ូ​ផ្លិតទឹក​ប្រភេទ​ថ្មី បច្ចេក​វិទ្យា​ផ្លែ​ផ្លិត​ទឹក​ដែល​កាន់តែ​ប្រសើរ និង​ប្រតិបត្ដិការ​សាកល្បង​ប្រើប្រាស់​ដែល​ជាប់​បាន​យូរ ផ្លិតទឹក​របស់​យើង​ធានា​នូវ​ការ​មើល​ឃើញ​ច្បាស់ និង​​មាន​កំណើន​សុវត្ថិភាព​។


ប្រព័ន្ធ​កាច់​បញ្ឆេះ

ប្រព័ន្ធ​កាច់​បញ្ឆេះ៖ ធ្វើឲ្យ​មាន​ថាមពល

យើង​មាន​អ្វីគ្រប់​យ៉ាង​ដែល​ម៉ាស៊ីន​របស់​អ្នក​ត្រូវការ​ដើម្បី​ចាប់​ផ្ដើម​ដំណើរការ​បាន​ល្អ ដូចជា ប៊ូហ្ស៊ី សៀគ្វី​បញ្ឆេះ ដុំបញ្ឆេះ​ភ្លើង និង​ទុយោប្លាស្ទិក​ការពារ។


ស៊ីផ្លេ

ប្រព័ន្ធ​ស៊ីផ្លេ៖ សញ្ញា​ដ៏ខ្លាំង​សម្រាប់​អ្នក​បើកបរ ដែល​ផ្ដោត​លើ​សុវត្ថិភាព

ឧបករណ៍​ផ្ដល់​សញ្ញា​របស់ ​Bosch គឺផ្អែក​លើ​បទពិសោធន៍ និង​​ជំនាញ និង​បច្ចេកវិទ្យា​ក្នុងការ​បង្កើត​ថ្មី​រាប់​ទសវត្សរ៍។ មុខងារ​ដែល​អាច​ជឿទុកចិត្ត​បាន​បំផុត បច្ចេកវិទ្យា​ដ៏​ទំនើប និង​​គុណភាព​ខ្ពស់​គឺជា លក្ខណៈ​សំខាន់​របស់​ឧបករណ៍​ទាំងនេះ។ បច្ចុប្បន្ន ក្រុមហ៊ុន​ផលិត​រថយន្ត​ល្បីៗ​នៅ​ទូទាំង​ពិភពលោក​ទុកចិត្ត​លើ​គុណភាព​របស់​ឧបករណ៍​ផ្ដល់​សញ្ញា​របស់​យើង។