សេវាកម្ម និងឧបករណ៍សម្រាប់ត្រួតពិនិត្យរថយន្ត

ការត្រួតពិនិត្យ និង​សេវា​ផ្សេងៗ

ប្រដាប់​សាក​អាគុយ Bosch BSL 2470

BSL 2470 នឹង​បញ្ឆេះ​ម៉ាស៊ីន​អ្នក​ឡើង​វិញ​ភ្លាមៗ ជាពិសេស​ដោយ​ស្ងៀម​ស្ងាត់។ ប្រដាប់​សាក​អាគុយ​ដ៏​រហ័ស​របស់ Bosch ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​ខូច​ខាត​ចំពោះ​គ្រឿង​អេឡិចត្រូនិក​រថយន្ដ ពី​ចំណុច​កំពូល​ក្នុង​ពេល​បង្កើន​ចរន្ត​អគ្គិសនី ឬ​ក្នុង​ពេល​សាក​អាគុយ។

ទំនាក់ទំនង

រ៉ូប៊ើត ប៊ូស្ស (ខេមបូឌា) ខូ អិលធីឌី
អគារ VTrust Tower ជាន់ទី8
ផ្លូវ169 មហាវិថី ឆេកូស្លូវាគី សង្កាត់វាលវង់
ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖‎+855 23 900 685

 

ការ​ត្រួត​ពិនិត្យ​របស់ Bosch: ចំណេះ​ដឹង​របស់​យើង ជោគ​ជ័យ​របស់​អ្នក

ប្រព័ន្ធ​កាន់​តែ​ស្មុគ​ស្មាញ​នៅ​ក្នុង​រថយន្ដ​ត្រូវការ​ការ​ត្រួត​ពិនិត្យ​កាន់​តែ​មាន​ជំនាញ​ថែម​ទៀត​សម្រាប់​ការ​ជួស​ជុល និង​ថែទាំ​បែប​វិជ្ជាជីវៈ។ Bosch ត្រៀម​ខ្លួន​សម្រាប់​ការ​ថែទាំ​នេះ និង បន្ដ​ធានា​ដល់​អនាគត​របស់​រោង​ជាង​ជួសជុល។

ECU Diagnostics KTS

ECU Diagnostics KTS

មិនថា​អ្នក​កំពុង​ប្រើ​ប្រាស់​ហាតវែ​ជួសជុល​ដែល​មាន​ស្រាប់ ឬ​ដំណោះ​ស្រាយ​ដ៏​ងាយ​ស្រួល​ជា​សកល​ទេ អ្នក​នឹង​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​នឹង​គ្រប់​ម៉ាក​យានយន្ដ។ ស៊េរី KTS របស់ Bosch ផ្ដល់​ផលិតផល​ជាច្រើន​ប្រភេទ ចាប់ពី​ការ​ត្រួត​ពិនិត្យ​ដោយ​ខ្លួន​ឯង រហូត​ដល់​ប្រព័ន្ធ​ត្រួត​ពិនិត្យ ចល័ត និង​ត្រូវគ្នា​ដែល​មាន​លក្ខណៈ​ពហុ​មីឌា។


ការ​ធ្វើ​តេស្ដ​ប្រព័ន្ធ​ម៉ាស៊ីន FSA

ការធ្វើ​តេស្ដ​ប្រព័ន្ធ​ម៉ាស៊ីន FSA

ស៊េរី FSA របស់ Bosch គឺជា​ប្រព័ន្ធ​ស្នូល​ដែល​ប្រើ​បច្ចេកវិទ្យា​ទំនើប​បំផុត។ ផលិតផលនេះ រួមមាន​ម៉ូឌុល​មួយ​ចំនួន​ចាប់​ពី​ឧបករណ៍​វាស់វែង​ឌីជីថល "តូចៗ" សម្រាប់​ធ្វើ​តេស្ដ​សាកល្បង រហូត​ដល់​ចំណុច​វាស់​វែងដែល​អាច​ប្រើ​បាន​ច្រើន​មុខ សម្រាប់​ការ​វិភាគ​ប្រព័ន្ធ​យានយន្ដ​​គ្រប់​ម៉ាក​ល្បី​ទាំងអស់។


ការវិភាគ​ពី​ការ​សាយភាយ​ចំហេះ​ឧស្ម័ន BEA - ការងារ​ដ៏​ស្អាត​បាត

ការវិភាគ​ពី​ការ​សាយភាយ​ចំហេះ​ឧស្ម័ន - ការងារ​ដ៏ស្អាត​បាត

ស៊េរី BEA របស់ Bosch អាច​ឲ្យ​អ្នក​ធ្វើ​តេស្ដ និង​កាត់​បន្ថយ​ចំហេះ​ឧស្ម័ន​ពុល​ជា​អប្បបរមា ជាមួយ​នឹង​បច្ចេកវិទ្យា​ក្នុង​ការ​វាស់​វែង​ម៉ូឌុល។ ឧបករណ៍​គឺ​ស្រប​ទៅ​តាម​ច្បាប់​ចុង​ក្រោយ​បំផុត ហើយ​វាស់វែង​ដោយ​មាន​សុក្រិតភាព​ខ្ពស់។


ការធ្វើ​តេស្ដ​ប្រព័ន្ធ​ប្រេង​ម៉ាស៊ូត EPS

ការធ្វើតេស្ដ​ប្រព័ន្ធ​ប្រេង​ម៉ាស៊ូត EPS

ផ្នែកនេះ រួមមាន​ឧបករណ៍​ធ្វើតេស្ដ​ដែល​មាន​ក្បាល​ចាក់​បញ្ចូល​ប្រេង​ដ៏​ងាយ​ស្រួល ក៏ដូចជា​ការ​ធ្វើ​តេស្ដ​ដោយ​ម៉ាស៊ីន​បូម​បញ្ចូល​ប្រេង។ ផលិតផល​ទាំង​នេះ អាច​ធ្វើ​តេស្ដ​លើ​ម៉ាស៊ីន​មូប​ដោយ​ប្រើ​សម្ពាធ​ខ្ពស់​នៃ​បំពង់​ដែក​បញ្ចូល​ប្រេង ម៉ាស៊ីន​បូម​អ៊ីនឡាញ និង​ម៉ាស៊ីន​បូម​សាំង។


សេវា​អាគុយ BAT

សេវា​អាគុយ BAT

ប្រភេទ​ផលិតផល BAT ផ្ដល់​​ជូន​​ឧបករណ៍​មួយ​ចំនួន ចាប់​ពី​បច្ចេកវិទ្យា​បញ្ចូល​ភ្លើង និង​ធ្វើ​តេស្ដ​ដ៏​ជំនាញ​តាមរយៈ​ឧបករណ៍​ធ្វើ​តេស្ដ​អាគុយ និង​ប្រដាប់​​សាក​​អេឡិច​​ត្រូនិក រហូត​​ដល់​​ប្រអប់​​ឧបករណ៍​បង្កើន​ចរន្ដ​អគ្គិសនី និង​ប្រដាប់​សាក​អាគុយ។


សេវា​ម៉ាស៊ីន​ត្រជាក់ ACS

សេវា​ម៉ាស៊ីន​ត្រជាក់ ACS

ក្នុង​អត្រា​កំណើន ម៉ាស៊ីន​ត្រជាក់​កាន់តែ​មាន​លក្ខណៈ​ស្តង់ដារ​នៅ​ក្នុង​យានយន្ដ។ ស៊េរី ACS របស់ Bosch ផ្ដល់​នូវ​ឧបករណ៍​ផ្ដល់​សេវា​ម៉ាស៊ីន​ត្រជាក់​ជំនាន់​ថ្មី​ដ៏​ទំនើប។ ម៉ាស៊ីន​ត្រជាក់​ទាំងនេះ មាន​ចរិក​លក្ខណៈ​ប្រកប ដោយ​ប្រសិទ្ធភាព​ដ៏ប្រសើរ​ដោយ​សារ​លំដាប់​ការងារ​ដ៏​លឿន និង​មាន​សុវត្ថិភាព។


ការ​តម្រង់​កង់​ឲ្យ​ត្រង់ FWA

ការ​តម្រង់​កង់​ឲ្យ​ត្រង់ FWA

ឧបករណ៍​តម្រង់​កង់​របស់ ​Bosch អាច​រក​បាន​ក្នុង​ប្រភេទ​ខុសៗ​គ្នា (ខ្សែកាប គ្មានខ្សែ សង់ស័រ ៦ ឬ៨)។ ម៉ូដែល​ទាំងអស់​វាស់វែង​ដោយ​ម៉ាស៊ីនថត 20° CCD ដែល​ធានា​នូវ​សុក្រិតភាព​កម្រិត​ខ្ពស់ និង​នីតិវិធី​វាស់វែង​ដ៏​ឆាប់​រហ័ស។ លើស​ពី​នេះ អតិថិជន​នឹង​ទទួល​បាន​សូហ្វវែ​អ្នកប្រើប្រាស់ និង​ដេតាបេស​នៃ​យថាប្រភេទ​ពី​ព័ត៌មាន​លម្អិត​ដ៏​ងាយ​ស្រួល និង​មាន​លក្ខណៈ​បត់បែន​ពី​យានយន្ដ​ជាង ២០,០០០ គ្រឿង​ខុសៗ​គ្នា។


ការ​ធ្វើ​តេស្ដ​សមាសធាតុ​ប្រេង​ម៉ាស៊ូត EPS

ការ​ធ្វើ​តេស្ដ​សមាសធាតុ​ប្រេង​ម៉ាស៊ូត EPS

បេះដូង​នៃ​ម៉ាស៊ីន​ម៉ាស៊ូត​ដ៏​ទំនើប​គឺ​ជា ប្រព័ន្ធ​ចាក់​បញ្ចូល។ ប្រព័ន្ធ​ធ្វើ​តេស្ត​សម្រាប់​ម៉ាស៊ីន​បូម និង​វ៉ាល់​បញ្ចូល​របស់​យើង​ផ្ដល់​នូវ​លទ្ធផល​ច្បាស់​លាស់ និង​ជួយ​កែតម្រូវ​កង្វះ​ខាត និង​កំហុស​ឆ្គង​របស់​ម៉ាស៊ីន។


សូហ្វវែ ESI[tronic]

សូហ្វវែ ESI[tronic]

ប្រភេទ​សូហ្វវែ ESI[tronic] ផ្ដល់​ជូន​នូវ​កម្មវិធី​ដែល​បង្កើត​ឡើង​ដើម្បី​បំពេញ​ទៅ​តាម​តម្រូវការ​នានា​របស់​រោងជាង​អ្នក។ វាជា​សូហ្វវែ​ដ៏​ទូលំ​ទូលាយ​សម្រាប់​ត្រួតពិនិត្យ ស្វែងរក​កំហុស ការងារ​មេកានិច និង​អេឡិច​ត្រូនិក ក៏ដូចជា​ការ​បង្កើត​ជម្រើស​នានា។ នេះ​មាន​ន័យថា អ្នក​អាច​ធ្វើ​ឲ្យ​ប្រភេទ​នៃ​ព័ត៌មាន​បច្ចេក​ទេស​របស់​អ្នក សម​ស្រប​ទៅ​តាម​ការ​ចង់​បាន និង​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ជានិច្ច។ ESI[tronic] ដំណើរការ​យ៉ាងល្អ ជាមួយ​នឹង​ឧបករណ៍​ត្រួតពិនិត្យ Bosch។


ការ​បណ្ដុះ​បណ្ដាល​ពី​សេវា​របស់ Bosch

ការ​បណ្ដុះ​បណ្ដាល​ពី​សេវា​របស់ Bosch

បច្ចេកវិទ្យា​រថយន្ដ​ដ៏​ស្មុគ​ស្មាញ និង​ការប្រើ​ប្រាស់​ឧបករណ៍​ធ្វើ​តេស្ដ​ដ៏​ទំនើប​ជា​ច្រើន​ត្រូវការ​ចំណេះដឹង​ជ្រៅ​ជ្រះ​ពី​ប្រតិបត្ដិករ​របស់​ពួកគេ។​ យើង​ផ្ដល់​ជូន​កម្មវិធី​បណ្ដុះ​បណ្ដាល​មូលដ្ឋាន​ស្ដីពី​បច្ចេកវិទ្យា​រថយន្ដ ការ​បណ្ដុះ​បណ្ដាល​ពី​សេវា​សម្រាប់​អ្នក​ចាប់​ផ្ដើម និង​អ្នក​ឯកទេស​ថ្នាក់​ខ្ពស់ និង​កម្មវិធី​ជាក់​លាក់​មួយ​ចំនួន​ស្ដីពី​ផលិតផល និង​ការ​ប្រើ​ប្រាស់។