ឧបករណ៍ជាងសម្រាប់អ្នកជំនាញ

ឧបករណ៍​ប្រើ​អគ្គិសនី​សម្រាប់​អ្នកវិជ្ជាជីវៈ

ផលិតផល Bosch សម្រាប់អ្នកជំនាញផ្តល់ជូនពាណិជ្ជករសម័យថ្មីនូវកម្មវិធីសម្រាប់ស្មាតហ្វូនជាច្រើនដែលមានប្រយោជន៍ជាច្រើន។ កម្មវិធីទាំងនេះមិនមានភ្ជាប់ជាមួយការផ្សព្វផ្សាយពានិជ្ជកម្ម និងផ្តល់ជូនគុណភាពខ្ពស់ដូចទៅនឹងអ្វីដែលលោកអ្នករំពឹងពី Bosch ។

ទំនាក់ទំនង

រ៉ូប៊ើត ប៊ូស្ស (ខេមបូឌា) ខូ អិលធីឌី
អគារ VTrust Tower ជាន់ទី8
ផ្លូវ169 មហាវិថី ឆេកូស្លូវាគី សង្កាត់វាលវង់
ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖‎+855 23 900 685

 

ឧបករណ៍ជាងសម្រាប់អ្នកជំនាញ

ផលិតផល ​Bosch ពិតប្រាកដ!​ អ្នកជំនាញពិតប្រាដក! ឧបករណ៍ជាងប្រើកំលាំងអគ្គីសនីរបស់ Bosch សម្រាប់វិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម។

ម៉ូទ័រស្វានប្រើថ្មសាក

ម៉ូទ័រស្វានប្រើថ្មសាក

រូបរាងស្អាត៖ ម៉ូទ័រស្វានប្រើថ្មសាកពណ៌ខៀវសម្រាប់ក្រុមអ្នកជំនាញមានថាមពលខ្លាំង​​ និងទម្ងន់ស្រាល។


ម៉ូទ័រស្វាន និងម៉ូទ័រស្វានញាក់

ម៉ូទ័រស្វាន និងម៉ូទ័រស្វានញាក់

ម៉ូទ័រស្វាន និងម៉ូទ័រស្វានញាក់ Bosch ពណ៌ខៀវសម្រាប់អ្នកជំនាញ អាចប្រើប្រាស់បាននៅច្រើនកាលៈទេសៈ ​ និងត្រូវបានបង្កើតឡើងក្នុងលក្ខ័ណខ្ពស់បំផុតផ្នែកថាមពល និងអាយុកាលរបស់វា។


ម៉ូទ័របាញ់វីស និងម៉ូទ័រមូលវីស

ម៉ូទ័របាញ់វីស និងម៉ូទ័រមូលវីស

Bosch ផ្តល់ជូននូវម៉ូទ័របាញ់ដែកគោល និង ម៉ូទ័រមួលវីសសម្រាប់ការងារគ្រប់ប្រភេទ។​ ឧបករណ៍ជាងសម្រាប់អ្នកជំនាញទាំងនេះ ត្រូវបានបំពាក់នូវបច្ចេកវិទ្យាថ្មីៗដ៏ទំនើបដែលអាចផ្តល់ជូនដល់អ្នកប្រើប្រាស់នូវអត្ថប្រយោជន៍ដ៏ខ្ពស់។


ម៉ូទ័រស្វានបុក និង​ម៉ូទ័របុកបំបែក

ម៉ូទ័រស្វានបុក និង​ម៉ូទ័របុកបំបែក

ម៉ូទ័រស្វានបុក និង​ម៉ូទ័របុកបំបែក Bosch ​​មានគុណភាពខ្ពស់ កំលាំងដ៏ខ្លាំង អាចប្រើប្រាស់បានយូរអង្វែង និងអាចបំពេញតាមតម្រូវការអ្នកប្រើប្រាសបានគ្រប់យ៉ាង​។ ម៉ូទ័រស្វានបុក និង​ម៉ូទ័របុកបំបែក របស់ Bosch ទាំងនេះ សាកសមសម្រាប់គ្រប់ស្ថានភាព និងគ្រប់ប្រភេទនៃការងារ​មិនថាធ្ងន់ស្រាល។


បច្ចេកវិទ្យាផ្លែកាត់ Bosch

បច្ចេកវិទ្យាផ្លែកាត់ Bosch

ឧបករណ៍ជាងរបស់ Bosch ជាមួយបច្ចេកវិទ្យាពេជ្យ ផ្តល់ជូននូវអ្វីគ្រប់យ៉ាងដែលលោកអ្នកត្រូវការសម្រាប់បំពេញការងារកាត់ ឬស្វានវត្ថុក្រាស់ ឬស្តើង៖ មិនថាជាការស្វានស្ងួត ឬ សើម ការកាត់បេតុង ថ្ម ឬ ឥដ្ឋនោះទេ។​ ​


ម៉ូទ័រឆាប និងម៉ូទ័រសម្រាប់ការងារទាក់ទងនឹងដែក

ម៉ូទ័រឆាប និងម៉ូទ័រសម្រាប់ការងារទាក់ទងនឹងដែក

ឧបករណ៍ជាងរបស់ Bosch សម្រាប់ការងារទាក់ទងនឹងដែក មានកំលាំងខ្លាំងបំផុត មិនថាប្រើសម្រាប់ការងារពិបាកនានា ដូចជាការឆាបផ្ទៃបង្ហើយ ឬការកាត់វត្ថុផ្សេងៗ។


ម៉ូទ័រខាត់ និងម៉ូទ័រឈូសឈើ

ម៉ូទ័រខាត់ និងម៉ូទ័រឈូសឈើ

មិនថាត្រូវឈូសសំអាត ឬខាត់បង្ហើយឱ្យរលោង នៅលើផ្ទៃធំ ឬកន្លែងដែលពិបាកទៅដល់ ម៉ូទ័រខាត់ និងឈូសរបស់ Bosch គឺជាឧបករណ៍ដែលអាចឆ្លើយតបទៅគ្រប់តម្រូវការការងារឈូស និងខាត់ផ្ទៃនានា។


ម៉ូទ័រលក

ម៉ូទ័រលក

Bosch កំពុងបង្កើតនូវបទដ្ឋានថ្មីក្នុងការងាររលកឈើជាមួយនឹងការបង្កើតឡើងថ្មីនៃឧបករណ៍របស់ខ្ឡួន ដែលអាចឱ្យុអ្នកប្រើប្រាស់ធ្វើការផ្លាស់ប្តូរកម្រាសរលកដ៏ជាក់លាក់ ធានាបាននូវលទ្ធផលការងាររលកយ៉ាងសុក្រិត និងត្រឹមត្រូវបំផុត។


ម៉ូទ័រជ្រៀក ឬកាត់ឈើ

ម៉ូទ័រជ្រៀក ឬកាត់ឈើ

គឺជាម៉ូទ័រដ៏ល្អសម្រាប់ការងារកាត់ ឬ ជ្រៀកឈើនានា៖ មិនថាការជ្រៀក ឬកាត់ឈើដែលតម្រូវឱ្យមានភាពសុក្រិតយ៉ាងណា ការកាត់កោង ឬការកាត់ឈើវែងនិងមាំក៏ដោយ ក៏ម៉ូទ័រជ្រៀក និងកាត់ឈើរបស់ Bosch អាចបំពេញការងារបានល្អឥតខ្ចោះ។


ម៉ូទ័រកាត់ដាក់លើតុ (ទម្ងន់ធ្ងន់)

ម៉ូទ័រកាត់ដាក់លើតុ (ទម្ងន់ធ្ងន់)

ម៉ូទ័រលើកាត់ដាក់លើតុ Bosch អាចឱ្យលោកអ្នកកាត់ បន្ទះក្តាឈើ ឬអាលុយមីញ៉ូម ទៅជាទំហំនានាប្រកបដោយភាពជាក់លាក់បំផុត។ ម៉ូទ័រកាត់ដាក់លើតុរបស់ Bosch ឆ្លើយតបទៅនឹងតម្រូវការងារកាត់នានា មិនថាការកាត់ត្រង់ បញ្ឆិត ឬមុំកែង


ឧបករណ៍វាស់ប្រើឡាស៊ែ

ឧបករណ៍វាស់ប្រើឡាស៊ែ

ឧបការណ៍វាស់ Bosch ​ផ្តល់ជូនលោកអ្នកនូវភាពជាក់លាក់​ និងងាយស្រួលប្រើបំផុត។ ដោយភាពធន់របស់វា ឧបករណ៍វាស់ប្រើឡាស៊ែរបស់ Bosch ទាំងនេះអាចធានាបាននូវលទ្ធផលដ៏ត្រឹមត្រូវបំផុត សូម្បីតែប្រើប្រាស់នៅក្នុងការងារក្នុងការដ្ឋានប្រចាំថ្ងៃក៏ដោយ មិនថាការវាស់កម្រឹត ចំងាយ មុំកែង ផ្ទៃទ្រេត ឬក៏ស្ទង់រកវត្ថុផ្សេង ឧទាហរណ៍ដូចជាដែកនៅក្នុងជញ្ជាំងក៏ដោយ។


ម៉ូទ័រកាត់ច្រើនមុខងារ

ម៉ូទ័រកាត់ច្រើនមុខងារ

ម៉ូទ័រកាត់ច្រើនមុខងាររបស់ Bosch អាចឱ្យលោកអ្នកធ្វើការកាត់តម្រឹម កែកុន និងជួសជុតវត្ថុនានាបានយ៉ាងសុក្រិត។ គ្រឿងបន្ទាប់បន្សំជាច្រើនរបស់ឧបករណ៍នេះក៏អាចផ្តល់ជូនលោកអ្នកនូវលទ្ធភាពបំពេញការងារជាច្រើនមុខផងដែរ។


ឧបករណ៍សម្រាប់ការងារក្រាល​ ឬបិទឥដ្ឋ និងក្បឿង

ឧបករណ៍សម្រាប់ការងារក្រាល​ ឬបិទឥដ្ឋ និងក្បឿង

ជាមួយនឹងឧបករណ៍សម្រាប់ការងារក្រាល ឬបិទឥដ្ឋរបស់ Bosch លោកអ្នកអាចបំពេញការងារដោយអ្នកងាយស្រួលបំផុត។


ម៉ាស៊ីប៊ូមធូលី Bosch

ម៉ាស៊ីប៊ូមធូលី Bosch

ម៉ាស៊ីនបូមធូលី Bosch​ ក៏អាចយកមកសម្អាតស្នាមប្រលាក់សើម និងស្នាមក្រម៉ផងដែរ។ ជាមួយនឹងម៉ាស៊ីននេះ លោកអ្នកអាចទទួលបាននូវ កន្លែងធ្វើការស្អាតជានិច្ចមុនពេលចាប់ផ្តើមការងារថ្មី។ ម៉ាស៊ិនបូមធូលីសម្រាប់មុខងារគ្រប់ប្រភេទ និងម៉ាស៊ីនបូមធូលីសម្រាប់មុខងារពីសេសអាចរកបាននៅ Bosch​ ។


ម៉ូទ័រផ្លុំកម្តៅ និងម៉ូទ័របាញ់កាវ

ម៉ូទ័រផ្លុំកម្តៅ និងម៉ូទ័របាញ់កាវ

មិនថាបាញ់កាវកន្លែងតំណ ផ្លុំកម្តៅទៅលើសម្ភារៈដើម្បីជាចេញជារាង ជម្រះថ្នាំ ឬកាវចេញ Bosch តែងតែផ្តល់ជូនលោកអ្នកនូវឧបករណ៍មានថាមពលខ្ពស់ដើម្បីទទួលបានលទ្ធផលការងារដ៏ប្រសើរបំផុត។


ម៉ូទ័របាញ់ដែកគោលប្រើសម្ពាធខ្យល់

ម៉ូទ័របាញ់ដែកគោលប្រើសម្ពាធខ្យល់

ម៉ូទ័របាញ់ដែកគោលពណ៌ខៀវសម្រាប់អ្នកជំនាញតំណាងឲ្យថាមពល សុក្រឹតភាព និងភាពរឹងមាំ។​ មិនថាការបាញ់ដែកគោលក្នុងការបង្កើតគ្រោងស៊ុម បាញ់ ឬកឹបដែកគោលសម្រាប់បង្កើតគ្រឿងសង្ហារឹម ឧបករណ៍របស់ Bosch ទាំងនេះអាចធានាបាននូវការបំពេញការងារបានយ៉ាងប្រណិត និងឆាប់រហ័ស។ ការងារដ៏មានប្រសិទ្ធភាពយ៉ាងនេះអាចធ្វើទៅបានដោយសារបច្ចេកវិទ្យាកម្លាំងខ្លាំង និង ប្រព័ន្ធការពារឈើដែលជាការបង្កើតថ្មីនៃបច្ចេវិទ្យារបស់ Bosch។


គ្រឿងបន្ទាប់បន្សំ

គ្រឿងបន្ទាប់បន្សំ

Bosch ផ្តល់ជូននូវគ្រឿងបន្ទាប់បន្សំជាច្រើនប្រភេទសម្រាប់ឧបករណ៍ Bosch ។ មិនថាសម្រាប់ម៉ាស៊ីនបូមធូលី ឬ រណាម៉ូទ័រនោះទេ គ្រឿងបន្ទាប់បន្សំទាំងនេះគឺជាគឿងបន្ថែមដ៏មានប្រយោជន៍សម្រាប់ឧបរណ៍ Bosch របស់លោកអ្នក។