បង្កើតសម្រាប់ជីវិត
បង្កើតសម្រាប់ជីវិត

គម្រោងដែលជួយធ្វើឱ្យមានភាពខុសគ្នា

នៅក្រុមហ៊ុន Bosch យើងជឿជាក់ថា អ្វីគ្រប់យ៉ាងដែលយើងធ្វើ គួរតែត្រូវបានបង្កើតសម្រាប់ជីវិត។ ហេតុដូច្នេះហើយបានជាយើងបានរៀបចំគម្រោងទាំងនេះ ដោយប្រើបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីរបស់ក្រុមហ៊ុន Bosch ដើម្បីជួយមនុស្សគ្រប់គ្នា ដោយផ្តល់លទ្ធភាពឲ្យពួកគេធ្វើឲ្យមានភាពខុសគ្នា។

Project Yonah

យន្តហោះពេទ្យគ្មានមនុស្សបើកសម្រាប់ជួយសង្គ្រោះ!

ក្រុមហ៊ុន Bosch និងក្រុមហ៊ុនបើកថ្មី Yonah ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានចាប់ដៃគូគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកថែទាំសុខភាពនៅតាមតំបន់ដាច់ស្រយាលនិងមិនអាចចូលទៅដល់នៃប្រទេសប៉ាពួញូហ្គីណេ ដោយបង្កើតយន្តហោះគ្មានមនុស្សបើកសម្រាប់ការដឹកជញ្ជូនដោយស្វយ័ត។

Project Off Grid

BIMA ធ្វើឲ្យតំបន់អាស៊ីអាគ្នេយ៍នៅក្រៅបណ្តាញផ្គត់ផ្គង់

ខណៈពេលដែលវាពិបាកក្នុងការស្រមៃមើលមន្ទីរពេទ្យមួយដែលដំណើរការដោយគ្មានការផ្គត់ផ្គង់ថាមពលអគ្គីសនី ដែលគួរឲ្យជឿទុកចិត្តបាន នេះបានក្លាយជាការពិតសម្រាប់គ្លីនិកដ៏មមាញឹកមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ីអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាសំណាងល្អ សូមអរគុណដល់ដំណោះស្រាយថ្មីមួយពីក្រុមហ៊ុន Bosch ហៅថាប៊ីម៉ា (BIMA) ការដាច់ភ្លើង គឺជារឿងអតីតកាលមួយ – សូម្បីតែនៅក្នុងតំបន់ដាច់ស្រយាលបំផុតនៃទ្វីបអាស៊ី។

Project Makers of Tomorrow

និស្សិតឬ “អ្នកបង្កើតថ្ងៃស្អែក”?

គោលដៅរបស់ក្រុមហ៊ុន Bosch គឺត្រូវជំរុញការច្នៃប្រឌិត និងជំនាញជាក់ស្តែងរបស់វិស្វករដែលមានសេចក្តីប្រាថ្នាតាមរបៀបមួយដែលបានដៅទុក។ បើកសម្ភោធក្នុងខែកញ្ញាឆ្នាំ ២០១៦ និស្សិតនៃសាកលវិទ្យាល័យជាតិឡាវ ត្រូវបានគេផ្តល់ឱ្យនូវការប្រកួតប្រជែងគ្នាក្នុងការបង្កើតគំនិតស្តីពីរបៀបប្រើអាងស្តុកទឹកចាស់ដែលគេទុកចោលឥតប្រយោជន៍ក្នុងបរិវេណសាលា។

Project Smilefie

ញញឹមទាំងអស់គ្នា

បន្ទាប់ពីបានផ្តល់សុភមង្គលដល់ប្រជាជនឥណ្ឌូនេស៊ី ព្រឹត្តិការណ៍ Bosch #SMILEFIE នៅឯ 'ទិវាគ្មានរថយន្ត' ក្នុងទីក្រុងហ្សាកាតាបានអញ្ជើញភ្ញៀវទេសចរថតរូបសែលហ្វីដោយប្រើកាមេរ៉ាសុវត្ថិភាពរបស់ក្រុមហ៊ុន Bosch ដែលបានផ្តល់ជូន។ អេក្រង់ធំមួយ បានធ្វើឱ្យប្រាកដថាស្នាមញញឹមរបស់ពួកគេ ត្រូវបានចែករំលែកជាមួយអ្នកដទៃ។

Project KickAndy

អង្រួនបេះដូងប្រជាជនឥណ្ឌូនេស៊ីរាប់លាននាក់

ដើម្បីលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយរបស់ប្រទេសឥណ្ឌូនេស៊ី ក្រុមហ៊ុន Bosch បានផ្តួចផ្តើមគម្រោងមួយ ដែលស្វែងរកការទទួលស្គាល់ និងផ្តល់រង្វាន់ដល់គំនិតនានារបស់អ្នកច្នៃប្រឌិតវ័យក្មេងនៅលើកម្មវិធីទូរទស្សន៍ជាតិដ៏ពេញនិយម - Kick Andy។ រឿងភាគដំបូងរបស់ក្រុមហ៊ុន Bosch នៅក្នុងកម្មវិធី Kick Andy បានចាក់ផ្សាយនៅខែសីហា ឆ្នាំ ២០១៦ ហើយបន្ទាប់មក មានការប្រកួតលើកទីពីរ នៅខែតុលា ឆ្នាំ ២០១៧។ គម្រោងនេះបានផ្តល់គំនិតច្នៃប្រឌិត និងនវានុវត្តន៍នៃអ្នកច្នៃប្រឌិតវ័យក្មេង ដោយផ្តល់ឱ្យពួកគេនូវការយល់ដឹងអំពីការងាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយ។

Project Beauty Beneath

ចក្ខុវិស័យកាន់តែច្បាស់អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក

“ត្រូវប្រុងប្រយ័ត្នជានិច្ចនៅពេលអ្នកបើកបរ”។ សារនិងសិល្បៈដែលបានបង្ហាញនៅលើជញ្ជាំងត្រូវបានបង្កើតឡើងដោយប្រើឧបករណ៍បាញ់ទឹកលាងថាមពលសម្ពាធខ្ពស់របស់ក្រុមហ៊ុន Bosch។ ដោយសហការជាមួយវិចិត្រករសហសម័យឈានមុខរបស់មីយ៉ាន់ម៉ាឈ្មោះ Arker Kyaw ក្រុមហ៊ុន Bosch បានផ្លាស់ប្តូរជញ្ជាំងអាគារចាស់មួយនៅលើផ្លូវ Bayint Naung ក្នុងសង្កាត់ Mayangone ក្រុង Yangon ទៅជាផ្ទាំងរូបភាពនៅតាមទីប្រជុំជន ដែលរំលចឲ្យឃើញពីសារដ៏សំខាន់អំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក។

Project The Green Challenge

ធ្វើសកម្មភាពដែលមិនប៉ះពាល់ដល់បរិស្ថាន

ដោយប្រើប្រាស់គំនិតច្នៃប្រឌិតរបស់និស្សិតក្នុងតំបន់ ក្រុមហ៊ុន Bosch បានដាក់ឲ្យដំណើរការនូវសេវាកម្មចែករំលែកអ៊ីស្គូទ័រ នៅប្រទេសវៀតណាម ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Bosch ក្នុងការសហការយ៉ាងស្អិតរមួតជាមួយអ្នកមានទេពកោសល្យវ័យក្មេង ដើម្បីអភិវឌ្ឍប្រទេសវៀតណាមឲ្យកាន់តែឆ្លាតវៃ និងមិនប៉ះពាល់បរិស្ថានជាងមុន។

Map of Numbers

ស្វែងរក ផែនទីលេខ

ប្រសិនបើអ្នកស្ថិតនៅលើផ្លូវ Roxas ក្នុងក្រុងម៉ានីល ដែលមានពហុសាសន៍ នោះអ្នកមានឱកាសប្រទះឃើញជញ្ជាំងគំនូរមួយប្រភេទ ដែលបង្កើតឡើងដោយក្រុមហ៊ុន Bosch។ ដោយមានទំហំធំ និងភាពរស់រវើក ស្នាដៃសិល្បៈនេះមានគោលបំណងជំរុញឱ្យមានការពិភាក្សាដែលគេត្រូវការច្រើជាសាធារណៈ និងការកែតម្រូវអាកប្បកិរិយាលើប្រធានបទមួយ ដែលមានសារៈសំខាន់សម្រាប់ទាំងអស់គ្នា ពោលគឺសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងយានយន្ត។

ក្រុមហ៊ុន Bosch នៅអាស៊ីអាគ្នេយ៍ លើប្រព័ន្ធផ្សព្វផ្សាយសង្គម