Project Off-Grid
គម្រោងនានាដែលបង្កើតសម្រាប់ជីវិត

BIMA ធ្វើឲ្យតំបន់អាស៊ីអាគ្នេយ៍នៅក្រៅបណ្តាញផ្គត់ផ្គង់

ការប្រែក្លាយការដាច់ភ្លើងឲ្យទៅជាជារឿងអតីតកាលមួយ។

អាចជឿទុកចិត្តបាន តំលៃសមរម្យ និងថាមពលប្រកបដោយនិរន្តរភាពជាមួយស្មាតហ្គ្រីត

រហូតមកដល់ពេលថ្មីៗនេះ ការផ្តាច់ចរន្តអគ្គិសនី និងការដាច់ចរន្តអគ្គិសនី គឺជាបញ្ហាប្រឈមប្រចាំថ្ងៃរបស់វេជ្ជបណ្ឌិតនៅមណ្ឌលសុខភាពសហគមន៍ Nimasi – មន្ទីរពេទ្យមួយនៅកោះ Timor ប្រទេសឥណ្ឌូនេស៊ី ដែលផ្តល់សេវាដល់ប្រជាជនប្រហែល ៨០០០ នាក់ ដែលរស់នៅក្នុងភូមិចំនួន ៩។ ប្រភពថាមពលបន្ថែមដែល បានផ្តល់ជូនតែសម្រាប់ណោះស្រាយបណ្តោះអាសន្នចំពោះបញ្ហានេះ៖ ជម្រើសថាមពលដែលមាននិរន្តរភាព ដូចជាបន្ទះស្រូបពន្លឺព្រះអាទិត្យច្រើនតែមិនមានប្រសិទ្ធិភាពដោយខ្លួនឯង ចំណែកឯម៉ាស៊ីនភ្លើងចាក់សាំង មានប្រសិទ្ធិភាព គឺជាប្រភពនៃការចំណាយបន្ថែមសម្រាប់ប្រតិបត្តិការ មានសំលេងរំខាន និងការបំពុលបរិយាកាស។

ក្រុមការងាររបស់ក្រុមហ៊ុន Bosch ប្រើពេលមួយថ្ងៃដើម្បីតំឡើង BIMA នៅទីតាំងគ្លីនិក Nimasi។ ចាប់តាំងពីប្រព័ន្ធនេះត្រូវបានតំឡើងមក គ្លីនិកលែងជួបការដាច់ចរន្តអគ្គិសនីទៀត ហើយថាមពលដែលផលិតដោយបន្ទះសូឡា មានចំនួនលើសពីតំរូវការ ដែលអាចបញ្ជូនត្រឡប់ទៅបណ្តាញអគ្គិសនីវិញ ហើយម៉ាស៊ីនភ្លើងដែលប្រើសាំង គឺស្ទើរតែមិនដែលប្រើនាពេលសព្វថ្ងៃ។ នេះអនុញ្ញាតឱ្យគ្លីនិកដំណើរការដោយគ្មានការរអាក់រអួល បានកំណត់ការប្រើប្រាស់ប្រេងសាំង ហើយជាលទ្ធផលបានអនុញ្ញាតឱ្យកំណត់ការចំណាយសម្រាប់ប្រតិបត្តិការ ការបំពុលបរិយាកាស។

BIMA៖ បច្ចេកវិទ្យាច្នៃប្រឌិត ផលិតនៅអាស៊ីសម្រាប់អាស៊ី

ត្រូវបានដាក់ឲ្យដំណើរការក្នុងឆ្នាំ ២០១៧ BIMA គឺជាដំណោះស្រាយដែលត្រូវបានបង្កើតឡើងតាមតម្រូវការ ដោយមានឧបករណ៍បញ្ជាមីក្រូហ្គ្រីដដ៏ឆ្លាតវៃ ការរចនាប្រព័ន្ធតាមតំរូវការ និងកញ្ចប់វិភាគនិងសេវាកម្ម។ BIMA រួមបញ្ចូលប្រភពថាមពលចម្រុះ ការផ្ទុក និងបន្ទុកច្រើនដើម្បីបង្កើនភាពជឿជាក់ និងកាត់បន្ថយការចំណាយតិចបំផុត។ វិធីនេះវាអាចការពារការដាច់ចរន្តអគ្គិសនី បង្កើនប្រសិទ្ធភាពការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងចំណាយដោយកាត់បន្ថយពេលវេលាប្រតិបត្តិការរបស់ម៉ាស៊ីនភ្លើង និងការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។

BIMA បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Bosch ក្នុងការផ្តល់បច្ចេកវិទ្យាដែលអាចទុកចិត្តបាន និងមាននិរន្តរភាព ដែលជួយធ្វើឱ្យមានភាពខុសប្លែកគ្នា - វាគឺជាដំណោះស្រាយទំនើបចុងក្រោយ ដែលត្រូវបានរចនា និងអភិវឌ្ឍនៅទ្វីបអាស៊ី ហើយកំពុង ឆ្លើយតបទៅនឹងតម្រូវការជាក់លាក់របស់សហគមន៍ និងអាជីវកម្មក្នុងស្រុក។ នៅពេលដែលបណ្តាញអគ្គិសនីបែបប្រពៃណី មិនមានប្រសិទ្ធិភាព ហើយបំពាក់គ្រឿងបរិក្ខារមិនល្អ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអគ្គិសនីបន្ទាន់របស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី ដំណោះស្រាយដ៏ឆ្លាតវៃដូចជា BIMA នឹងក្លាយជាកត្តាជំរុញដ៏សំខាន់ក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកការគ្រប់គ្រងថាមពលប្រកបដោយប្រសិទ្ធភាពនិងបរិស្ថានសម្រាប់វិស័យផលិតកម្ម ទូរគមនាគមន៍ បដិសណ្ឋារកិច្ច សេវាកម្ម និងឧស្សាហកម្មផ្សេងទៀត។

ការចាប់ផ្តើមអនុវត្តគម្រោង Project Off Grid Cinema។ អ្វីៗទាំងអស់បានចាប់ផ្តើមដោយការជម្រុញឲ្យចង់ធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ វាត្រូវការភូមិមួយ (និយាយដោយត្រង់) ដើម្បីធ្វើឲ្យគម្រោងនេះចាប់ផ្តើមបាន។

4.17

តើអ្នកដឹងទេ? អតិថិជនជាមធ្យមដែលប្រើអគ្គិសនី នៅហ្សាកាតាគ្មានថាមពលរយៈពេល ៤,១៧ ម៉ោង ក្នុងឆ្នាំ ២០១៧។

ជាមួយ BIMA យើងបានបង្កើតនូវសេវាកម្មវេជ្ជសាស្រ្ត និងឧបករណ៍យ៉ាងពេញលេញសំរាប់សហគមន៍។ នេះជួយយើងក្នុងការផ្តល់ឱ្យអ្នកជំងឺរបស់យើងនូវការថែទាំល្អជាងមុន។

ANENGLMUS SENGKOEN - ប្រធានគ្លីនិក NIMASI

សាលរូបភាព

ស្វែងយល់ពីវិធីដែល BIMA បានជួយគ្លីនិក Nimasi ស្ថិតនៅក្រៅបណ្តាញផ្គត់ផ្គង់អគ្គិសនី។ ការបង្កើតសហគមន៍ដែលមាននិរន្តរភាព និងរឹងមាំជាងមុន អាចជួយធ្វើឱ្យមានភាពខុសគ្នា។

off grid
off grid
off grid
off grid
off grid
off grid
off grid