Project Beauty Beneath
គម្រោងនានាដែលបង្កើតសម្រាប់ជីវិត

ចក្ខុវិស័យកាន់តែច្បាស់អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ប្រើប្រាស់ឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់សិល្បៈតាមចិញ្ចើមផ្លូវទីក្រុង។

ធ្វើឱ្យផ្លូវថ្នល់មានសុវត្ថិភាពជាងមុន

ក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់រថយន្ត Bosch ជឿជាក់ថាផលប៉ះពាល់គួរឱ្យកត់សម្គាល់បំផុតដែលឧស្សាហកម្មផលិតរថយន្តអាចធ្វើបាន គឺត្រូវផលិតរថយន្តដែលមានសុវត្ថិភាពជាងមុនបំពាក់ដោយប្រព័ន្ធសុវត្ថិភាពទំនើប។ ទន្ទឹមនឹងនេះ វាក៏ជាការជួយប្រជាជនឱ្យមានសុវត្ថិភាពនៅលើផ្លូវថ្នល់ មិនថាពួកគេកំពុងបើកបរ ជិះកង់ ឬដើរនោះទេ។

ដើម្បីរំលឹកប្រជាជនឱ្យចេះពិចារណា យើងបានកំណត់រកមើលជញ្ជាំងអគារដែលមានភាពទ្រុធទ្រោម ជាទីដែលមើលឃើញច្បាស់ មានទីតាំងស្ថិតនៅក្នុងតំបន់ដែលមានចរាចរណ៍កកស្ទះខ្លាំងនៃទីប្រជុំជន Mayangone នៃក្រុង Yangon ហើយបានប្រើឧបករណ៍បាញ់ទឹកលាងថាមពលសម្ពាធខ្ពស់របស់ក្រុមហ៊ុន Bosch ដើម្បី “សរសេរ” សារសុវត្ថិភាពមួយ។ សារនោះអានថា “ត្រូវប្រុងប្រយ័ត្នជានិច្ចនៅពេលអ្ន បើកបរ”។ យើងទទួលបានការគាំទ្រពីវិចិត្រករគំនូរតាមទីធ្លាសាធារណៈ ក្នុងតំបន់ លោក Arker Kyaw បង្កើតស្នាដៃសិល្បៈដែលពាក់ព័ន្ធ ហើយជួយយើង “លាបថ្នាំ” នៅលើជញ្ជាំង។

ភាពច្នៃប្រឌិតដែលបង្កប់អត្ថន័យក្នុងទីក្រុង Yangon។

យើងមានគោលបំណងធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធដើម្បីចែករំលែកចំណេះដឹង និងជំនាញឆ្ពោះទៅរកការបង្កើតកម្រិតយល់ដឹងខ្ពស់លើតម្រូវការចាំបាច់សម្រាប់យានយន្ត និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ANDRE DE JONG, BOSCH

៦ លាន

តើអ្នកដឹងទេ? ក្រុមហ៊ុន Bosch បានជួយដល់ប្រជាជនជាង ៦ លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាជាមួយនឹងយុទ្ធនាការរបស់ Beauty Beneath ដើម្បីជួយធ្វើឱ្យមានភាពខុសប្លែកគ្នានៅក្នុងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅប្រទេសមីយ៉ាន់ម៉ា។

បច្ចេកវិទ្យាបង្កើតសម្រាប់ជីវិត

ក្រុមហ៊ុន Bosch បាននិងកំពុងធ្វើការលើការជឿនលឿនផ្នែកបច្ចេកវិទ្យាជាមួយនឹងចក្ខុវិស័យនៃការបើកបរដោយគ្មានគ្រោះថ្នាក់ចាប់តាំងពីឆ្នាំ ១៩៧៨។ ក្រុមហ៊ុននេះបានបង្កើតប្រព័ន្ធហ្វ្រាំងប្រឆាំងនឹងការជាប់សោរ (ABS) ដំបូងបង្អស់របស់ពិភពលោកសម្រាប់រថយន្តដឹកអ្នកដំណើរ ដែលការពារកង់រថយន្តពីការចាក់សោរពេលចាប់ហ្វ្រាំងបន្ទាន់។ ការច្នៃប្រឌិតនេះអនុញ្ញាតឱ្យអ្នកបើកបររក្សាការគ្រប់គ្រងចង្កូត ហើយក្នុងស្ថានភាពភាគច្រើនកាត់បន្ថយចម្ងាយហ្វ្រាំងដោយមិនឲ្យរអិល។ ក្នុងឆ្នាំ ១៩៩៥ ក្រុមហ៊ុន Bosch បានកែលម្អបច្ចេកវិទ្យាដោយបង្កើតកម្មវិធីទប់លំនឹងអេឡិចត្រូនិច (ESP) ដំបូងបង្អស់នៅលើពិភពលោក។

សាលរូបភាព

សន្និសីទសារព័ត៌មានរបស់ Beauty Beneath បានអនុញ្ញាតឱ្យក្រុមហ៊ុន Bosch ចែករំលែកបច្ចេកវិទ្យាយានយន្តចុងក្រោយបំផុត និងសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ខ្លួន។

Project Beauty Beneath
Project Beauty Beneath
Project Beauty Beneath
Project Beauty Beneath
Project Beauty Beneath
Project Beauty Beneath
Project Beauty Beneath
Project Beauty Beneath

80%

តើអ្នកដឹងទេ? យោងតាមការសិក្សា ESP & ABS អាចការពារគ្រោះថ្នាក់ចរាចរណ៍ដោយសារការរអិល រហូតដល់ទៅ ៨០ ភាគរយ។ នេះហើយជាមូលហេតុដែលបណ្តាប្រទេសកាន់តែច្រើនឡើង កំពុងត្រូវការឱ្យបំពាក់យានយន្តថ្មីនូវឧបករណ៍ស្តង់ដារនេះ។

ក្នុងនាមជាអ្នកផ្គត់ផ្គង់ដំណោះស្រាយសម្រាប់ការចល័ត ក្រុមហ៊ុន Bosch ប្តេជ្ញាជួយបង្កើនសុវត្ថិភាពចរាចរណ៍ និងធ្វើឱ្យមានភាពខុសគ្នាតាមរយៈការផ្តល់នូវបច្ចេកវិទ្យាច្នៃប្រឌិតថ្មី។

ANDRE DE JONG, BOSCH

ការប្តេជ្ញាចិត្តរបស់យើងចំពោះសុវត្ថិភាពចរាចរណ៍ផ្លូវគោក

Beauty Beneath គឺជាផ្នែកមួយនៃយុទ្ធនាការ “យើងជួយធ្វើឱ្យមានភាពខុសគ្នា” របស់ក្រុមហ៊ុន Bosch ដែលកំពុងបន្តនៅអាស៊ីអាគ្នេយ៍ ដែលមានគោលបំណងបង្កើតការយល់ដឹងដល់អ្នកបើកបរយានយន្តឱ្យផ្តោតអារម្មណ៍លើផ្លូវ និងជៀសវាងគ្រោះថ្នាក់ចរាចរណ៍។ ក្រុមហ៊ុន Bosch ប្តេជ្ញាជួយសង្រ្គោះជីវិតមនុស្សដោយរក្សាផ្លូវអោយមានសុវត្ថិភាពជាងមុន តាមរយៈការជឿនលឿនផ្នែកបច្ចេកវិទ្យារបស់យើងជាមួយនឹងចក្ខុវិស័យនៃការបើកបរដោយគ្មានគ្រោះថ្នាក់។