រំលងទៅមាតិកាមេ
ក្រុមហ៊ុន Bosch នៅក្នុងប្រទេសកម្ពុជា
កសាងក្តីស្រមៃ

ចូលរួមកសាងសង្គមប្រកបដោយនិរន្តរភាព

ទិដ្ឋភាពពេលយប់

ការចូលរួមចំនែកកសាងសហគមន៏ជាចំនុចសំខាន់ដែលស្ថាបនិក រ៉ូប៊ើត ប៊ូស្ស (Robert Bosch)​​​​ តែងតែសង្កត់ធ្ងន់។ ជាង១០០ឆ្នាំមកនេះ​ ចក្ខុវិស័យរបស់លោកត្រូវបានគោរពយ៉ាងខ្ជាប់ខ្ជួន ខណះពេលដែលវិសមភាព ភាពក្រីក្រ និងបំរែបំរួលអាកាសធាតុបានក្លាយជាបញ្ហាចម្បងនាពេលបច្ចុប្បន្ន។​ ក្រុមហ៊ុន Bosch ជឿជាក់ថា ក្រុមហ៊ុនអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាសង្គម និងចូលរួមចំនែកកសាងសង្គមប្រកបដោយនិរន្តរភាព។

រូបភាពទិន្នន័យស្តីពីប្រធានបទនិរន្តរភាព

បង្កើនការអប់រំប្រកបដោយគុណភាព

ការអប់រំមានសារះសំខាន់ណាស់ក្នុងការលុបបំបាត់វិសមភាព​នៅក្នុងសង្គម​ ហើយផ្តល់ឱកាសដល់ប្រជាជនក្នុងការលើកកំពស់គុណភាព​ជីវិតរបស់ពួកគេ ​និងកាត់បន្ថយភាពក្រីក្រ។ នៅតំបន់អាស៊ីអាគ្នេយ៍ Bosch​ បានផ្តល់ឧបករណ៍សិក្សា អាហារូបករណ៍ និងជួយអភិវឌ្ឍកម្មវិធីសិក្សាដល់វិទ្យាស្ថានវិជ្ជាជីវៈ និងស្ថាប័នឧត្តមសិក្សាជាច្រើន​ ដើម្បីលើកកម្ពស់គុណភាពអប់រំ និងជំនាញរបស់និស្សិត។ Bosch មានបំណងជួយលើកទឹកចិត្តដល់អ្នកមានទេពកោសល្យវ័យក្មេងក្នុងការចូលរួមចំណែកកសាងសង្កម និងប្រទេសរបស់ពួកគេឱ្យកាន់តែប្រសើរឡើងជាវិជ្ជមាន។

និស្សិតបង្ហាញវិញ្ញាបនបត្រ
កិច្ចប្រជុំជាមួយស្ថាប័នឧត្តមសិក្សា
បណ្តុះបណ្តាលសិស្សនិសិ្សតប្រើប្រាស់ឧបករណ៍ជាង
បណ្តុះបណ្តាលសិស្សនិសិ្សតផលិតផលធ្វើដោយដៃ
ការពិភាក្សាលើឧបករណ៍របស់​ Bosch
សិស្សនិសិ្សតដម្រង់ជួរដើម្បីពិនិត្យឧបករណ៍របស់​ Bosch
/

លើកទឹកចិត្តអ្នកមានទេពកោសល្យវ័យក្មេង

Bosch បានបង្កើតនូវគំនិតផ្តួចផ្តើមជាច្រើនដើម្បីគាំទ្រនិងលើកកម្ពស់អ្នកមានទេពកោសល្យវ័យក្មេងដែលជាធនធានមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍន៏ប្រទេស។ នៅប្រទេសសឹង្ហបុរី Bosch បានឧបត្ថម្ធដល់វិទ្យាស្ថាន Singapore Polytechnic នូវកំណែថ្មីតែមួយគត់នៃប្រព័ន្ធរោងចក្រឆ្លាតវៃ ដែលឆ្លុះបញ្ចាំងពីសមាសធាតុបច្ចេកវិទ្យាឧស្សាហកម្ម 4.0។ បច្ចេកវិទ្យាទាំងនេះអាចអនុញ្ញាតឱ្យនិស្សិតចាប់យកឱកាសនាពេលអនាគតក្នុងវិស័យ​ Internet of Things (IoT)។ ដូចគ្នានេះដែរ នៅក្នុងប្រទេសប៉ាពួញូហ្គីណេ Bosch បានសហការជាមួយ Yonah ដែលជាគម្រោងមួយបង្កើតឡើងដោយក្រុមនិស្សិតមួយក្រុម។​ គម្រោងនះបង្កើតឡើងដើម្បីយកឈ្នះឧបសគ្គក្នុងការថែទាំសុខភាពនៅតាមតំបន់ជនបទ ដោយប្រើប្រាស់យន្តហោះស្វយ័តខ្នាតតូច។ យន្តហោះស្វយ័តនេះដឹកជញ្ជូន សម្ភារៈវេជ្ជសាស្រ្ត​ ដូចជាថ្នាំពេទ្យ​ និងវ៉ាក់សាំងដល់សហគមន៍ដាច់ស្រយាល។ Bosch បានក្លាយជាដៃគូបច្ចេកវិទ្យារបស់គម្រោង Yonah ដែលជួយដល់ក្រុមនិស្សិតស្ម័គ្រចិត្តតាមរយៈការឧបត្ថម្ភធនធានហិរញ្ញវត្ថុ ឧបករណ៍ជាងជំនាញ ក៏ដូចជាអ្នកជំនាំញពី​ Bosch ធ្វើជាអ្នកពិគ្រោះយោបល់សម្រោងនេះ។

"[...] បច្ចេកវិទ្យាដែលត្រូវបានរចនាឡើង​ និងមានសមត្ថភាពដើម្បីជួយដល់មនុស្សជាតិទាំងមូល ធ្វើឱ្យជីវិតរបស់ពួកគេមានសុភមង្គល។"
រ៉ូប៊ើត ប៊ូស្ស

ចូលរួមការពារបរិស្ថានជាមួយសហគមន៏

នៅប្រទេសថៃ Bosch បានគាំទ្រដល់អង្គការក្នុងស្រុកមួយដើម្បីបង្កើនមូលនិធិ ដោយការទិញអំពូលលើតុដែលកែច្នៃចេញពីសំបកដបទឹកប្រើប្រាស់ដោយសណ្ឋាគារផ្កាយប្រាំនៅឈៀងម៉ៃ។ អំពូលលើតុនោះបានគេហៅថា ពន្លឺតារា ឬ "ដុំឆ្លុះ" ដែលអាចប្រើជាប្រភពពន្លឺ​ ឬជាវត្ថុអនុស្សាវរីយ៍។ ក្រៅពីគោលបំណងប្រមូលមូលនិធិសម្រាប់ជាជំនួយដល់អង្គការ យុវជនដែលរស់នៅក្នុងអង្គការក៏បានទទួលនូវចំណេះដឹង និងជំនាញពីការគណនាតម្លៃ និងដំណើរការលក់ជាដើម។ ពួកគេក៏បានទទួលការបណ្តុះបណ្តាលពីសំណាក់អ្នកជំនាញ Bosch ដើម្បីប្រើប្រាស់ឧបករណ៍ជាងជំនាញនៅពេលធ្វើផលិតកម្ម។

  • ពន្លឺតារា ឬ "ដបឆ្លុះ"
  • ពន្លឺតារា ឬ "ដបឆ្លុះ"

នៅប្រទេសវៀតណាម Bosch ធានានូវការចូលរួមការពារបរិស្ថានដល់សហគមន៏។ ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានក្នុងខេត្តដុងណុច Bosch បានចូលរួមក្នុងបេសកកម្មដាំដើមឈើប្រមាណ 2.750 ដើមលើដីទំហំ 2.26 ហិកតានៅឆ្នាំ 2018 និងជាង 5 ហិកតានៅត្រឹមឆ្នាំ 2020 ។ គោលដៅចុងក្រោយគឺដើម្បីរួមចំណែកធ្វើអោយខ្យល់អាកាសនៅតំបន់នោះកាន់តែល្អ​ សម្រាប់ប្រជាជនប្រមាណ​ 3 លាននាក់ដែលរស់នៅទីនោះ។

ទំនាក់ទំនងមកកាន់ Bosch

វ៉ាន់​ ចាន់វត្តី
ទំនាក់ទំនងសាជីវកម្ម

ទូរសព្ទ
អ៊ីមែល

ផ្ញើរសារទៅកាន់​ Bosch

ព័ត៌មានច្រើនទៀត