Icon--AD-black-48x48Icon--address-consumer-data-black-48x48Icon--appointment-black-48x48Icon--back-left-black-48x48Icon--calendar-black-48x48Icon--Checkbox-checkIcon--clock-black-48x48Icon--close-black-48x48Icon--compare-black-48x48Icon--confirmation-black-48x48Icon--dealer-details-black-48x48Icon--delete-black-48x48Icon--delivery-black-48x48Icon--down-black-48x48Icon--download-black-48x48Ic-OverlayAlertIcon--externallink-black-48x48Icon-Filledforward-right_adjustedIcon--grid-view-black-48x48Icon--info-i-black-48x48Icon--Less-minimize-black-48x48Icon-FilledIcon--List-Check-blackIcon--List-Cross-blackIcon--list-view-mobile-black-48x48Icon--list-view-black-48x48Icon--More-Maximize-black-48x48Icon--my-product-black-48x48Icon--newsletter-black-48x48Icon--payment-black-48x48Icon--print-black-48x48Icon--promotion-black-48x48Icon--registration-black-48x48Icon--Reset-black-48x48share-circle1Icon--share-black-48x48Icon--shopping-cart-black-48x48Icon--start-play-black-48x48Icon--store-locator-black-48x48Ic-OverlayAlertIcon--summary-black-48x48tumblrIcon-FilledvineIc-OverlayAlertwhishlist

លក្ខខណ្ឌស្ដីពីសិទ្ធិឯកជន

គោលនយោបាយស្ដីពីការការពារទិន្នន័យរបស់ក្រុមហ៊ុន BOSCH GROUP

ក្រុមហ៊ុន BOSCH GROUP (ឬ BOSCH) សូមណែនាំលោកអ្នកមកទស្សនាគេហទំព័ររបស់យើងខ្ញុំ និងសូមស្វាគមន៍អស់លោកដែលមានចំណាប់អារម្មណ៍ចំពោះក្រុមហ៊ុន និងផលិផលរបស់ក្រុមហ៊ុនយើងខ្ញុំ ។

ក្រុមហ៊ុន BOSCH តែងតែគោរពសិទ្ធិឯកជនរបស់លោកអ្នក

ការការពារសិទ្ធិឯកជនក្នុងអំឡុងពេលដែលយើងខ្ញុំប្រើប្រាស់ទិន្នន័យបុគ្គលផ្ទាល់ខ្លួនរបស់លោកអ្នក គឺជាចំណុចដ៏សំខាន់មួយ ដែលក្រុមហ៊ុនយកចិត្តទុកដាក់ជាពិសេស ស្របពេលដែលយើងកំពុងធ្វើអាជីវកម្ម ។ យើងខ្ញុំប្រើប្រាស់ទិន្នន័យបុគ្គលផ្ទាល់ខ្លួនរបស់លោកអ្នកដែលយើងបានប្រមូលនៅពេលដែលលោកអ្នកចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ ដោយសម្ងាត់ និងស្របតាមបញ្ញត្តិច្បាប់តែប៉ុណ្ណោះ ។

ការការពារទិន្នន័យ និងសុវត្តិភាពរបស់ព័ត៌មានទាំងអស់ គឺជាផ្នែកមួយនៃគោលនយោបាយរបស់ក្រុមហ៊ុនយើងខ្ញុំ ។

ការប្រមូលយក និងប្រើប្រាស់ទិន្នន័យបុគ្គលផ្ទាល់ខ្លួនរបស់លោកអ្នក

ទិន្នន័យបុគ្គលផ្ទាល់ខ្លួនរបស់លោកអ្នកត្រូវបានរក្សាទុក នៅពេលដែលលោកអ្នកឯកភាពយល់ព្រមប្រគល់ឲ្យយើងខ្ញុំដោយស្ម័គ្រចិត្ត សម្រាប់គោលបំណងជាក់លាក់មួយ ដូចជាក្នុងប្រតិបត្តិការចុះឈ្មោះ ធ្វើការស្រង់មតិ ការឆ្លើយសំនួរ ឬការព្រមព្រៀងចុះហត្ថលេខា ។

លើសពីនេះទៀត ព័ត៌មានខាងក្រោមនេះគឺត្រូវបានប្រមូលយកនៅពេលដែលលោកអ្នកចូលមកកាន់គេហទំព័ររបស់យើងខ្ញុំរួមមាន អាសយដ្ឋាន IP គេហទំព័រដែលលោកអ្នកចូលតាមរយៈគេហទំព័ររបស់យើងខ្ញុំ គេហទំព័រដែលបានចូលមើល ទិន្នន័យដែលបានទាញយក (ឯកសារទាញយក) រូបភាពវីដេអូដែលបានទស្សនា/អាត់សម្លេងដែលបានស្ដាប់ អាសយដ្ឋាននីមួយៗដែលបានចុចចូលទៅកាន់ ការស្វែងរកពាក្យ ឬប្រយោគ (ស្វែងរកអាសយដ្ឋានគេហទំព័រ) រយៈពេលនៃការចូលទស្សនា ប្រអប់ស្វែងរកដែលបានប្រើប្រាស់ ។ល។ ប្រសិនបើលោកអ្នកចូលមកកាន់គេហទំព័រដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធើណែត ដូចជាការបង្ហោះផ្ទាំងផ្សាយពាណិជ្ជកម្ម វីដេអូផ្សាយពាណិជ្ជកម្ម ការផ្ដល់កម្មវិធីស្វែងរកដើម្បីផ្សាយពាណិជ្ជកម្ម ។ល។ យើងក៏រក្សាទុកនូវផ្ទាំងពាណិជ្ជកម្ម សេវាផ្សព្វផ្សាយពាណិជ្ជកម្ម ។ល។ ដែលជួយជំរុញការចូលទស្សនាគេហទំព័ររបស់ក្រុមហ៊ុន BOSCH ផងដែរ ។

ការយល់ដឹងដែលយើងទទួលបាន អាចឲ្យយើងកែប្រែគេហទំព័ររបស់យើងឲ្យកាន់តែមានប្រសិទ្ធភាពល្អ និងបំពេញទៅតាមតម្រូវការរបស់អ្នកចូលមកទស្សនាឲ្យកាន់តែប្រសើរឡើងថែមទៀត ។

ការប្រើប្រាស់ Cookies

១) Cookies របស់ក្រុមហ៊ុន BOSCH

ក្រុមហ៊ុន BOSCH ប្រើប្រាស់ Cookies និង សមាសភាពសកម្ម (ដូចជា JavaScript) ដើម្បីតាមដានចំណង់ចំណូលចិត្តរបស់អ្នកចូលទស្សនា ហើយកែតម្រូវរចនាបថគេហទំព័រទៅតាមនោះផងដែរ ។

Cookies គឺជាថិចហ្វាល (Text Files) តូចៗដែលនឹងចូលទៅក្នុងកុំព្យូទ័ររបស់លោកអ្នកនៅពេលដែលលោកអ្នកចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ ។ ប្រសិនបើលោកអ្នកចង់ លោកអ្នកអាចលុប Cookies ទាំងនោះចោលវិញបានគ្រប់ពេល ។ ក៏ប៉ុន្តែ វាអាចធ្វើឲ្យមុខងារកម្មវិធីខ្លះៗ នឹងមិនដំណើរការឬបាត់បង់បាន ។ សម្រាប់ព័ត៌មានទាក់ទងនឹងការលុបចោល Cookies សូមចូលទៅស្វែងរកនៅក្នុងប្រអប់មុខងារស្វែងរកជំនួយ ។

២) Cookies របស់ក្រុមហ៊ុនផ្សេង

គេហទំព័ររបស់ក្រុមហ៊ុន BOSCH មួយចំនួនបានសហការនិងដាក់បញ្ចូលនូវមាតិកានិងសេវាកម្មរបស់ក្រុមហ៊ុនដទៃទៀត (ដូចជា ក្រុមហ៊ុន YouTube ក្រុមហ៊ុន Facebook ក្រុមហ៊ុន Google ក្រុមហ៊ុន Twitter) ដែលជាអ្នកដាក់និងប្រើប្រាស់ Cookies និង សមាសភាពសកម្ម របស់ពួកគេផងដែរ ។

ការប្រើប្រាស់ Webtrends ដើម្បីវិភាគគេហទំព័រ

ក្រុមហ៊ុន BOSCH បានប្រើប្រាស់ Webtrends ដើម្បីធ្វើការវាស់ស្ទង់ចំពោះការចូលប្រើប្រាស់គេហទំព័ររបស់ខ្លួន ។

ទិន្នន័យនៃការចូលប្រើប្រាស់គេហទំព័រត្រូវបានប្រមូលយកដោយប្រព័ន្ធអនាមិកមួយ ដើម្បីកុំឲ្យអ្នកប្រើប្រាស់អាចកំណត់បាន ។ ដូចច្នេះ វាត្រូវបានប្រមូលដោយការប្រើប្រាស់អាសយដ្ឋាន IP អនាមិក ។

Cookies ត្រូវបានប្រើប្រាស់សម្រាប់វិភាគលើការប្រើប្រាស់គេហទំព័រ ។ ដោយឡែក ក្រុមហ៊ុន BOSCH ប្រើប្រាស់ Cookies ទាំងនោះដើម្បីកែលម្អរគុណភាពទិន្នន័យ ។ ព័ត៌មានដែលបានផ្ដល់លើការប្រើប្រាស់គេហទំព័រគឺត្រូវបានបញ្ចូនដោយប្រព័ន្ធអនាមិកទៅកាន់បណ្ដាញមេ (Server) (states.webtrendslive.com) ដែលត្រូវបានដំណើរការដោយក្រុមហ៊ុន Webtrends Inc, ស្ថិតនៅ 555 SW Oak Street, Suite 300 ទីក្រុងផតលែន OR 97204 United States (ហៅថា “Webtrends”) នៅក្នុងសហរដ្ឋអាមេរិក ។

មានតែបុគ្គលដែលទទួលបានការអនុញ្ញាតប៉ុណ្ណោះទេដែលអាចចូលមកប្រើប្រាស់ទិន្នន័យអនាមិកនេះបាន ។

ការប្រើប្រាស់កម្មវិធីបញ្ជ្រាបចូលដោយស្វ័យប្រវត្តទៅក្នុងកម្មវិធីបណ្ដាញសង្គម

១) កម្មវិធីបណ្ដាញសង្គម Facebook

ក្រុមហ៊ុន BOSCH ប្រើប្រាស់កម្មវិធីបញ្ជ្រាបចូលដោយស្វ័យប្រវត្ត (“plugins”) ពីបណ្ដាញសង្គម Facebook.com ដែលដំណើរការដោយក្រុមហ៊ុន Facebook Inc., ស្ថិតនៅ ទីក្រុង Palo Alto, CA, សហរដ្ឋអាមេរិក (ហៅថា “Facebook”) ។ កម្មវិធី plugins នឹងកំណត់បានតាមរយៈ ស្លាកយីហោ Facebook ឬ ពាក្យបន្ថែមចុងដែលមានពាក្យថា “Facebook” “Like” ឬក៏ “Share” ។

ប្រសិនបើលោកអ្នកចូលមកកាន់ទំព័រណាមួយនៅក្នុងគេហទំព័ររបស់យើងខ្ញុំដែលមាន plugins ពួកវាដំបូងឡើយមើលមិនឃើញនោះទេ ។ plugins ទាំងនោះមិនធ្វើសកម្មភាពឡើយ រហូតទាល់តែលោកអ្នកចុចប៊ូតុងដែលដាក់ឲ្យនៅទីនោះ ។ នៅពេលដែលលោកអ្នកចុចដំណើរការ plugins មានន័យថាលោកអ្នកនឹងត្រូវបានតភ្ជាប់ទៅកាន់ Facebook និងប្រកាសថាបានឯកភាពយល់ព្រមបញ្ជូនទិន្នន័យឲ្យទៅ Facebook ។ ប្រសិនបើលោកអ្នកបើកចូលគណនី Facebook នោះ Facebook នឹងអាចតភ្ជាប់ការប្រើប្រាស់គេហទំព័រជាមួយនឹងគណនី Facebook របស់លោកអ្នកបាន ។ ប្រសិនបើលោកអ្នកចុចប៊ូតុងដែលមានទំនាក់ទំនងគ្នានោះ ព័ត៌មានដែលទាក់ទងគ្នានោះ នឹងបញ្ជូនដោយផ្ទាល់ទៅកាន់គណនី Facebook តាមរយៈការប្រើប្រាស់ (browser) របស់លោកអ្នក ហើយក៏រក្សាទុកនៅទីនោះ ។

សម្រាប់ព័ត៌មានអំពីវិសាលភាព និងគោលបំណងនៃការប្រមូលទិន្នន័យ ការធ្វើប្រតិបត្តិការបន្ថែម និងការប្រើប្រាស់ទិន្នន័យដោយ Facebook ព្រមទាំងសិទ្ធិរបស់លោកអ្នក និងការកំណត់មុខងារដែលអ្នកបានដាក់ដើម្បីការពារសិទ្ធិឯកជនរបស់លោកអ្នក សូមចូលទៅមើល កំណត់សំគាល់ស្ដីពីការការពារទិន្នន័យរបស់ Facebook ។

ប្រសិនបើលោកអ្នកមិនចង់ឲ្យ Facebook ប្រមូលទិន្នន័យរបស់លោកអ្នកតាមរយៈគេហទំព័ររបស់យើងខ្ញុំទេនោះ លោកអ្នកត្រូវតែចាកចេញពីគណនី Facebook របស់លោកអ្នកមុននឹងចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ ។

២) កម្មវិធី Google+

គេហទំព័រក្រុមហ៊ុន BOSCH ប្រើប្រាស់កម្មវិធីបញ្ជ្រាបចូលបណ្ដាញសង្គមដោយស្វ័យប្រវត្ត (“plugins”) ពីបណ្ដាញសង្គម plus.google.com ដែលត្រូវបានដំណើរការដោយក្រុមហ៊ុន Google Inc., ស្ថិតនៅ 1600 Amphitheatre Parkway, Mountain View, CA 94043 សហរដ្ឋអាមេរិក (ហៅថា “Google”) ។ plugins អាចកំណត់បានតាមរយៈ ស្លាកយីហោ Google+ ឬ ពាក់បន្ថែមចុងដែលមានពាក្យថា “Google+” ឬ “Google” ឬ “Plus” ឬ “+1” ។

ប្រសិនបើលោកអ្នកចូលមកកាន់ទំព័រណាមួយនៅក្នុងគេហទំព័ររបស់យើងខ្ញុំដែលមាន plugins ទាំងនោះ ពួកវាដំបូងឡើយមើលមិនឃើញនោះទេ ។ plugins ទាំងនោះមិនធ្វើសកម្មភាពឡើយ ទាល់តែលោកអ្នកចុចប៊ូតុងដែលបានដាក់ឲ្យនៅទីនោះ ។ នៅពេលដែលលោកអ្នកចុចដំណើរការ plugins មានន័យថាលោកអ្នកនឹងតភ្ជាប់ទៅកាន់ Google និងប្រកាសថាបានឯកភាពយល់ព្រមបញ្ជូនទិន្នន័យរបស់ខ្លួនទៅកាន់ Google ។ ប្រសិនបើលោកអ្នកចូលទៅកាន់កម្មវិធី Google+ នោះកម្មវិធី Google នឹងអាចតភ្ជាប់ការប្រើប្រាស់គេហទំព័រជាមួយនឹងគណនី Google+ របស់លោកអ្នកបាន ។ ប្រសិនបើលោកអ្នកចុចប៊ូតុងដែលមានទំនាក់ទំនងគ្នានោះ ព័ត៌មានដែលទាក់ទងគ្នានោះ នឹងបញ្ជូនដោយផ្ទាល់ទៅកាន់គណនី Google តាមរយៈការប្រើប្រាស់ (browser) របស់លោកអ្នក ហើយក៏រក្សាទុកនៅទីនោះ ។

សម្រាប់ព័ត៌មានអំពីវិសាលភាព និងគោលបំណងនៃការប្រមូលទិន្នន័យ ការធ្វើប្រតិបត្តិការបន្ថែម និងការប្រើប្រាស់ទិន្នន័យដោយ Google+ ព្រមទាំងសិទ្ធិរបស់លោកអ្នក និងការកំណត់មុខងារដែលអ្នកបានដាក់ដើម្បីការពារសិទ្ធិឯកជនរបស់លោកអ្នក សូមចូលទៅមើល កំណត់សំគាល់ស្ដីពីការការពារទិន្នន័យរបស់ Google ។

ប្រសិនបើលោកអ្នកមិនចង់ឲ្យ Google ប្រមូលទិន្នន័យរបស់លោកអ្នកតាមរយៈគេហទំព័ររបស់យើងខ្ញុំទេនោះ លោកអ្នកត្រូវតែចាកចេញពីគណនី Google+ របស់លោកអ្នកមុននឹងចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ ។

៣) កម្មវិធី YouTube

គេហទំព័ររបស់ក្រុមហ៊ុន BOSCH ប្រើប្រាស់កម្មវិធីចាក់ផ្សាយវីដេអូ YouTube ដែលដំណើរការដោយ ក្រុមហ៊ុន YouTube LLC ដែលមានទីតាំងស្ថិតនៅ 901 Cherry Ave. ទីក្រុង San Bruno, CA 94066 សហរដ្ឋអាមេរិក ។ កម្មវិធី YouTube គឺជាកម្មវិធីដែលអាចឲ្យយើងចាក់ខ្សែរអាត់សម្លេង និងរូបភាពវីដេអូបានឡើងវិញ ។

នៅពេលដែលលោកអ្នកចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ កម្មវិធីបើក YouTube ដែលមាននៅទីនោះ នឹងបង្កើតការតភ្ជាប់ទៅកាន់កម្មវិធី YouTube ដើម្បីធានានូវការបញ្ជូនឯកសារវីដេអូ ឬខ្សែរអាត់សម្លេង ។ នៅពេលដែលការតភ្ជាប់ទៅកាន់កម្មវិធី YouTube បានធ្វើឡើង ទិន្នន័យនឹងបញ្ជូនទៅកាន់កម្មវិធី YouTube ។

សម្រាប់ព័ត៌មានអំពីវិសាលភាព និងគោលបំណងនៃការប្រមូលទិន្នន័យ ការធ្វើប្រតិបត្តិការបន្ថែម និងការប្រើប្រាស់ទិន្នន័យដោយកម្មវិធី YouTube ព្រមទាំងសិទ្ធិរបស់លោកអ្នក និងការកំណត់មុខងារដែលអ្នកបានដាក់ដើម្បីការពារសិទ្ធិឯកជនរបស់លោកអ្នក សូមចូលទៅមើល កំណត់សំគាល់ស្ដីពីការការពារទិន្នន័យរបស់កម្មវិធី YouTube ។

៤) កម្មវិធី Twitter

គេហទំព័ររបស់ក្រុមហ៊ុន BOSCH ប្រើប្រាស់កម្មវិធីបញ្ជ្រាបចូលបណ្ដាញសង្គមដោយស្វ័យប្រវត្ត (“plugins”) របស់កម្មវិធីបណ្ដាញសង្គម Twitter ដែលដំណើរការដោយក្រុមហ៊ុន Twitter Inc., ដែលមានទីតាំងស្ថិតនៅ ផ្លូវ 1355 Market Street, Suite 900 ទីក្រុង San Francisco, CA 94103 សហរដ្ឋអាមេរិក (ហៅថា “Twitter”) ។ plugins អាចកំណត់បានតាមរយៈ ស្លាកយីហោ Twitter ឬ ពាក្យបន្ថែមចុងដែលមានពាក្យថា “Tweet” ។

ប្រសិនបើលោកអ្នកចូលទៅកាន់ទំព័រណាមួយនៃគេហទំព័ររបស់យើងខ្ញុំដែលមាន plugins ទាំងនោះ ពួកវាដំបូងឡើយមើលមិនឃើញនោះទេ ។ plugins ទាំងនោះនឹងមិនមានសកម្មភាពអ្វីឡើយ រហូតដល់ពេលដែលលោកអ្នកចុចប៊ូតុងដែលបានដាក់នៅទីនោះ ។ នៅពេលដែលលោកអ្នកចុចដំណើរការវា លោកអ្នកបានបង្កើតការតភ្ជាប់ទៅកាន់ Twitter និងប្រកាសថាបានឯកភាពយល់ព្រមឲ្យបញ្ជូនទិន្នន័យទៅកាន់កម្មវិធី Twitter ។ ប្រសិនបើលោកអ្នកបើកចូលគណនី Twitter នោះកម្មវិធី Twitter នឹងអាចតភ្ជាប់ការប្រើប្រាស់គេហទំព័រជាមួយនឹងគណនី Twitter របស់លោកអ្នកបាន ។ ប្រសិនបើលោកអ្នកចុចប៊ូតុងដែលមានទំនាក់ទំនងគ្នានោះ ព័ត៌មានដែលទាក់ទងគ្នានោះ នឹងបញ្ជូនដោយផ្ទាល់ទៅកាន់គណនី Twitter តាមរយៈការប្រើប្រាស់ (browser) របស់លោកអ្នក ហើយក៏រក្សាទុកនៅទីនោះ ។

សម្រាប់ព័ត៌មានអំពីវិសាលភាព និងគោលបំណងនៃការប្រមូលទិន្នន័យ ការធ្វើប្រតិបត្តិការបន្ថែម និងការប្រើប្រាស់ទិន្នន័យដោយកម្មវិធី Twitter ព្រមទាំងសិទ្ធិរបស់លោកអ្នក និងការកំណត់មុខងារដែលអ្នកបានដាក់ដើម្បីការពារសិទ្ធិឯកជនរបស់លោកអ្នក សូមចូលទៅមើល កំណត់សំគាល់ស្ដីពីការការពារទិន្នន័យរបស់កម្មវិធី Twitter ។

ការប្រើប្រាស់អាសយដ្ឋានតភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត

គេហទំព័ររបស់ក្រុមហ៊ុន BOSCH អាចមានអាសយដ្ឋានតភា្ជប់ទៅកាន់គេហទំព័រផ្សេងៗទៀតដែលដំណើរការដោយក្រុមហ៊ុនមួយចំនួនដែលមិនមានទំនាក់ទំនងជាមួយក្រុមហ៊ុនយើងខ្ញុំ ។ បន្ទាប់ពីលោកអ្នកចុចលើអាសយដ្ឋានតភ្ជាប់ទាំងនោះ យើងមិនអាចគ្រប់គ្រងលើការប្រមូលទិន្នន័យ រក្សាទុកទិន្នន័យ ឬប្រើប្រាស់ទិន្នន័យរបស់បុគ្គលណាមួយបានតទៅទៀតឡើយ ដោយសារនៅពេលដែលលោកអ្នកបានចុចលើអាសយដ្ឋានតភ្ជាប់ (ដូចជាអាសយដ្ឋាន IP ឬ URL នៅក្នុងទំព័រដែលមានអាសយដ្ឋានតភ្ជាប់ទាំងនោះ) អាស្រ័យតាមការប្រើប្រាស់របស់ក្រុមហ៊ុនទាំងនោះ វានឹងស្ថិតនៅក្រៅវិសាលភាពគ្រប់គ្រងរបស់យើងខ្ញុំ ។ ដូចនេះ ក្រុមហ៊ុន BOSCH មិនទទួលខុសត្រូវចំពោះការប្រើប្រាស់ទិន្នន័យបុគ្គលផ្ទាល់ខ្លួនដោយក្រុមហ៊ុនទាំងនោះឡើយ ។

ការប្រើប្រាស់ទិន្នន័យបុគ្គលផ្ទាល់ខ្លួន និងការកំណត់គោលបំណងនៃការប្រើប្រាស់ជាក់លាក់

ក្រុមហ៊ុន BOSCH ឬក្រុមហ៊ុនផ្ដល់សេវាកម្មដែលក្រុមហ៊ុន BOSCH បានជ្រើសរើស នឹងប្រើប្រាស់ទិន្នន័យបុគ្គលផ្ទាល់ខ្លួនរបស់លោកអ្នក សម្រាប់គោលបំណងនៃការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់គេហទំព័រ ការគ្រប់គ្រងទិន្នន័យអតិថិជន ការស្រង់មតិលើផលិតផល ការគ្រប់គ្រងសំណួរដែលលោកអ្នកបានផ្ញើរជូនមកក្រុមហ៊ុន BOSCH ព្រមទាំងក្នុងវិសាលភាពចាំបាច់ក្នុងគោលបំណងខាងលើ ឬដោយយោងទៅតាមការជំរាបជូនស្ដីពីគោលបំណងនៃការប្រើប្រាស់ទិន្នន័យដែលបានផ្ដល់ឲ្យតែប៉ុណ្ណោះ ។ និយោជិតរបស់ក្រុមហ៊ុនយើងខ្ញុំ និងក្រុមហ៊ុនផ្ដល់សេវាកម្មដែលយើងខ្ញុំជ្រើសរើស មានកាតព្វកិច្ចរក្សាការសម្ងាត់ និងអនុវត្តតាមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការការពារទិន្នន័យបុគ្គលរបស់ប្រទេសសឹង្ហបូរីឆ្នាំ២០១២ ។

លើសពីនេះទៅទៀត យើងធានាចំពោះអនុលោមភាពតាមរាល់វិធានការបច្ចេកទេសនិងរចនាសម្ព័ន្ធចាំបាច់សំខាន់ៗទាំងអស់ ។

កម្មវិធី Chat

ក្នុងទំហំវិសាលភាពរបស់គេហទំព័រនេះ យើងខ្ញុំផ្ដល់ឱកាសដល់លោកអ្នកដើម្បីទាក់ទងមកកាន់ក្រុមហ៊ុន BOSCH តាមរយៈការប្រើប្រាស់កម្មវិធី Chat ។

នៅពេលដែលបញ្ចប់សន្ទនា រាល់សន្ទនាដែលមានក្នុងកម្មវិធី Chat នឹងត្រូវបានលុបចោល ហើយរាល់ការសន្ទនាដែលមានពីមុនៗទាំងអស់នោះក្រុមហ៊ុន BOSCH នឹងមិនរក្សាទុកឡើយ ។

ប្រព័ន្ធសន្តិសុខ

ក្រុមហ៊ុន BOSCH ចាត់វិធានការបង្ការជាមុនដើម្បីការពារសន្តិសុខនិងធានាថាទិន្នន័យដែលក្រុមហ៊ុនយើងខ្ញុំមានគឺទទួលបានការការពារឲ្យជៀសផុតពីការខូចខាត បាត់បង់ កំទេចចោល ដោយបុគ្គលដែលគ្មានការអនុញ្ញាត ឬពីការលេចចេញនូវទិន្នន័យទាំងនោះដោយគ្មានការអនុញ្ញាត ។ វិធានការសន្តិសុខរបស់ក្រុមហ៊ុនយើងខ្ញុំ គឺនៅតែបន្តការកែលម្អរទៅតាមការវិវត្តនៃបច្ចេកវិទ្យា ។

ការផ្សព្វផ្សាយពាណិជ្ជកម្ម

នៅពេលដែលលោកអ្នកផ្ដល់ឲ្យយើងនូវទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក យើងនឹងប្រើប្រាស់វាដើម្បីធ្វើការជូនដំណឹងដល់លោកអ្នកអំពីផលិតផល និងសេវាកម្មរបស់យើងខ្ញុំ ហើយនៅពេលដែលសមស្របក៏សូមឲ្យលោកអ្នកជួយធ្វើការផ្ដល់មតិទាក់ទងនឹងផលិតផលនិងសេវាកម្មទាំងនោះ ប្រសិនបើលោកអ្នកបានឯកភាពយល់ព្រមឲ្យយើងខ្ញុំប្រើប្រាស់ទិន្នន័យរបស់លោកអ្នកដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មហើយ ។ ប្រសិនបើលោកអ្នកធ្លាប់ឯកភាពយល់ព្រមហើយនោះ តែលែងមានបំណងចង់ទទួលព័ត៌មានផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន BOSCH ទាំងនោះទៀត លោកអ្នកអាចបដិសេធចោលការឯកភាពយល់ព្រមពីមុននោះបានវិញគ្រប់ពេលវេលា ។ ទិន្នន័យរបស់លោកអ្នកនឹងត្រូវបានលុបចោលភ្លាម ឬនឹងត្រូវបានផ្អាកទុកក្នុងករណីដែលចាំបាច់ក្នុងការផ្ញើរវិក័យបត្រដើម្បីទូទាត់ និងក្នុងគោលបំណងទាក់ទងនឹងគណនី ។

ការបដិសេធចោលការឯកភាពយល់ព្រមពីមុនវិញ

លោកអ្នកអាចបដិសេធចោលការឯកភាពយល់ព្រមរបស់លោកអ្នកពីមុន ចំពោះការប្រមូល ការដាក់ដំណើរការ និងប្រើប្រាស់ទិន្នន័យបុគ្គលផ្ទាល់ខ្លួនរបស់លោកអ្នកនាពេលអនាគតវិញបាន ។

ទិន្នន័យបុគ្គលផ្ទាល់ខ្លួនរបស់លោកអ្នកនឹងត្រូវបានលុបចោលវិញ ប្រសិនបើការឯកភាពយល់ព្រមឲ្យរក្សាទុកទិន្នន័យនោះត្រូវបានបដិសេធចោលវិញ ឬប្រសិនបើទិន្នន័យទាំងនោះលែងមានភាពចាំបាច់ចំពោះប្រតិបត្តិការនោះ ឬប្រសិនបើការរក្សាទុកទិន្នន័យទាំងនោះក្លាយជាករណីដែលច្បាប់លែងអនុញ្ញាត ។

ទិន្នន័យដែលចាំបាច់សម្រាប់ការផ្ញើរវិក័យបត្រទូទាត់ ឬទាក់ទងនឹងគណនី ឬដែលពាក់ព័ន្ធនឹងករណីច្បាប់កំណត់ឲ្យរក្សាទុកនោះនឹងមិនត្រូវបានប៉ះពាល់ឡើយ ។

ការចូលទៅប្រើប្រាស់ និងការកែតម្រូវ

លោកអ្នកអាចស្នើសុំការចូលទៅប្រើប្រាស់ និង/ឬកែតម្រូវទិន្នន័យបុគ្គលផ្ទាល់ខ្លួនរបស់លោកអ្នកបាន ដោយធ្វើការផ្ញើរសំណើរជាលាយលក្ខណ៍អក្សរមកកាន់ក្រុមហ៊ុនយើងខ្ញុំ ។ យើងខ្ញុំនឹងទាមទារព័ត៌មានពីលោកអ្នកឲ្យបានគ្រប់ចំនួន ដើម្បីបញ្ជាក់ចំពោះអត្តសញ្ញាណរបស់លោកអ្នកក៏ដូចជាសំណើរបស់លោកអ្នក ដើម្បីអាចឲ្យយើងឆ្លើយតបតាមសំណើរបស់លោកអ្នកបាន ។ ដូចនេះ សូមផ្ញើរសំណើរបស់លោកអ្នកមកកាន់ chanvetey.vann@bosch.com

មតិយោបល់ និងបណ្ដឹង

ដើម្បីទទួលបានព័ត៌មានបន្ថែម ឬផ្ញើរមកនូវមតិយោបល់ ឬដាក់ពាក្យបណ្ដឹងទាក់ទងនឹងការប្រើប្រាស់ទិន្នន័យបុគ្គលផ្ទាល់ខ្លួនរបស់លោកអ្នក លោកអ្នកអាចទាក់ទងមកមន្ត្រីផ្នែករក្សាសន្តិសុខទិន្នន័យ ។

សូមផ្ញើរមកកាន់៖

មន្ត្រីផ្នែករក្សាសន្តិសុខទិន្នន័យអាស៊ាន
នាយកដ្ឋាន RBAS/DSO
ក្រុមហ៊ុន Robert Bosch (SEA) Pte Ltd
លេខ 11 Bishan ផ្លូវ 21
ប្រទេសសឹង្ហបូរី 573943