រំលងទៅមាតិកាមេ
ក្រុមហ៊ុន Bosch នៅក្នុងប្រទេសកម្ពុជា

លក្ខខណ្ឌស្ដីពីសិទ្ធិឯកជន

គោលនយោបាយស្ដីពីការការពារទិន្នន័យរបស់ក្រុមហ៊ុន Robert Bosch (South East Asia) Pte Ltd

អ្នកផ្តល់សេវា សេចក្ដីជូនដំណឹងផ្នែកច្បាប់ សេចក្តីថ្លែងការណ៍សិទ្ធិឯកជន

1. អំពីគោលនយោបាយស្តីពីសិទ្ធិឯកជនភាពនេះ

ក្រុមហ៊ុន Robert Bosch (South East Asia) Pte. Ltd. និងក្រុមហ៊ុនបុត្តសម្ព័ន្ធ និងក្រុមហ៊ុនពាក់ព័ន្ធរបស់ខ្លួន នៅក្នុងតំបន់អាស៊ាន (ហៅកាត់ថា ‘Robert Bosch Singapore’, ‘យើង’, ‘នៃយើង’ ‘របស់យើង’។ល។) ផ្តល់ការការពារទិន្នន័យគណនីផ្ទាល់ខ្លួនរបស់អ្នកយ៉ាងប្រុងប្រយ័ត្នបំផុត។ ហេតុដូច្នេះ ការការពារទិន្នន័យ និងសុវត្ថិភាពព័ត៌មាន គឺជាផ្នែកដ៏សំខាន់បំផុតមួយនៃគោលនយោបាយសាជីវកម្មរបស់យើងសម្រាប់តំបន់អាស៊ាន។

‘ទិន្នន័យផ្ទាល់ខ្លួន’ មានន័យសំដៅលើរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងរូបវន្តបុគ្គលដែលបានកំណត់រួច ឬអាចកំណត់អត្តសញ្ញាណបាន (ពោលគឺបុគ្គលម្នាក់ៗ) – ឧទាហរណ៍ ឈ្មោះ លេខទូរសព្ទ អាសយដ្ឋានអ៊ីម៉ែល និងផ្លូវ/អាសយដ្ឋានប្រៃសណីយ៍របស់អ្នក។

នៅក្នុងគោលនយោបាយស្តីពីសិទ្ធិឯកជនភាពនេះ យើងកំណត់ព័ត៌មានអំពីរបៀបដែលយើងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ប្រសិនបើយើងប្រមូលទិន្នន័យផ្ទាល់ខ្លួនអ្នកពាក់ព័ន្ធនឹងការផ្តល់ជូនអ្នកនូវផលិតផល និង/ឬសេវាកម្ម ឬធ្វើអាជីវកម្មអ្វីផ្សេងទៀតជាមួយអ្នក និងនៅពេលដែលអ្នកប្រើប្រាស់សេវាអនឡាញរបស់យើង។ (គេហទំព័ររបស់យើង អាចរួមបញ្ចូលនូវតំណភ្ជាប់ទៅកាន់គេហទំព័ររបស់ភាគីទីបី។

គេហទំព័រទាំងនោះ មិនត្រូវបានគ្របដណ្តប់ដោយគោលនយោបាយស្តីពីសិទ្ធិឯកជនភាពនេះឡើយ។ សូមពិនិត្យមើលគេហទំព័រភាគីទីបីសម្រាប់ព័ត៌មានស្តីពីរបៀបដែលពួកគេអាចដំណើរការទិន្នន័យផ្ទាល់ខ្លួន។)

គោលនយោបាយស្តីពីសិទ្ធិឯកជនភាពនេះ មិនរាប់បញ្ចូលនូវរបៀបដែលយើងដំណើរការទិន្នន័យផ្ទាល់ខ្លួនពាក់ព័ន្ធនឹងការជ្រើសរើសបុគ្គលិក ការគ្រប់គ្រងធនធានមនុស្ស និងអតីតនិយោជិតឡើយ។ ប្រសិនបើអ្នកចង់បានព័ត៌មានអំពីរបៀបដែលយើងដំណើរការទិន្នន័យផ្ទាល់ខ្លួនសម្រាប់ប្រភេទបុគ្គលទាំងនេះ សូមអ៊ីម៉ែលមកកាន់ ERROR: No link has been specified! ហើយយើងនឹងរីករាយផ្ញើជូនអ្នកនូវសំណៅថតចម្លងមួយច្បាប់នៃព័ត៌មាននេះ។

2. របៀបប្រើប្រាស់គោលនយោបាយស្តីពីសិទ្ធិឯកជនភាពភាពនេះ

យើងបានតាក់តែងគោលនយោបាយស្តីពីសិទ្ធិឯកជនភាពនេះឡើងដោយមានអត្ថន័យខ្លឹមសារត្រង់ៗ និងងាយស្រួលយល់សម្រាប់អ្នក។ អ្នកអាចចូលអានគោលនយោបាយនេះពីដើមដល់ចប់បាន។ បើពុំដូចនោះទេ អ្នកអាចចុចនៅលើតំណភ្ជាប់ខាងក្រោមដើម្បីនាំអ្នកដោយផ្ទាល់ទៅកាន់ផ្នែកណាមួយនៃគោលនយោបាយដែលមានពាក់ព័ន្ធជាមួយអ្នកបំផុត។

សម្រាប់ព័ត៌មានទូទៅអំពីរបៀបដែលយើងដំណើរការទិន្នន័យផ្ទាល់ខ្លួន របៀបដែលយើងរក្សាសុវត្ថិភាពទិន្នន័យ ពេលវេលាដែលយើងលុបចោលទិន្នន័យ និងពេលណាដែលយើងផ្ទេរទិន្នន័យនេះទៅក្រៅប្រទេស សូមចុច ទីនេះ (ព័ត៌មានទូទៅ) ទីនេះ (សន្តិសុខព័ត៌មាន) ទីនេះ (ការលុបចោលព័ត៌មាន) និង ទីនេះ (ការផ្ទេរព័ត៌មានទៅក្រៅប្រទេស)។

ដើម្បីស្វែងរកព័ត៌មានពាក់ព័ន្ធនឹងទំនាក់ទំនងរបស់អ្នកជាមួយពួកយើង សូមចុចលើ៖

 • អតិថិជន
 • ដៃគូអាជីវកម្ម ក្រុមហ៊ុនផ្គត់ផ្គង់ និងព័ត៌មានទំនាក់ទំនងអាជីវកម្មដទៃផ្សេងទៀត
 • អ្នកប្រើប្រាស់សេវាកម្មអនឡាញរបស់យើង

ដើម្បីស្វែងរកព័ត៌មានអំពីសិទ្ធិរបស់អ្នក សូមចុចលើ៖

 • ការកំណត់ព្រំដែនព័ត៌មានដែលអ្នកផ្តល់ឲ្យយើង
 • ការដកខ្លួនចេញពីការយល់ព្រម ការជ្រើសរើសមិនទទួលយកសារផ្សព្វផ្សាយពាណិជ្ជកម្ម
 • ភាពត្រឹមត្រូវនៃទិន្នន័យ
 • ការចូលទៅប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន
 • ការកែតម្រូវទិន្នន័យផ្ទាល់ខ្លួន
 • ការប្តឹងតវ៉ា

3. ព័ត៌មានទូទៅអំពីរបៀបដែលយើង ដំណើរការទិន្នន័យផ្ទាល់ខ្លួន

3.1 បទដ្ឋានច្បាប់ស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន

ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន មិនទាន់មានច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួននៅឡើយទេ។ ប្រសិនបើអ្នករស់នៅក្នុងប្រទេសដែលមិនទាន់មានច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន ជាទូទៅយើងមានគោលបំណងការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឲ្យដូចជាប្រទេសមានច្បាប់ការពារទិន្នន័យដែលអនុវត្តចំពោះអ្នកយ៉ាងដូច្នោះដែរ។

ច្បាប់ការពារទិន្នន័យនៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន គឺខុសពីច្បាប់ការពារទិន្នន័យនៅក្នុងប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ាន។ ជាទូទៅ យើងមានបំណងការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកឲ្យដូចជាយើងមានបទដ្ឋានច្បាប់ការពារទិន្នន័យដ៏តឹងរឹងបំផុត ដែលអនុវត្តចំពោះអ្នកយ៉ាងដូច្នោះដែរ។

3.2 គោលការណ៍ទូទៅដែលយើងអនុវត្តនៅពេលយើងដំណើរការទិន្នន័យផ្ទាល់ខ្លួន

យើងប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក សម្រាប់តែគោលបំណងជាក់លាក់ និងស្របច្បាប់តែប៉ុណ្ណោះ។ យើងផ្តល់ដំណឹងដល់អ្នកអំពីគោលបំណងទាំងអស់នោះ ហើយយើងដំណើរការទិន្នន័យផ្ទាល់ខ្លួនតែនៅក្នុងលក្ខណៈដែលស្របទៅនឹងគោលបំណងជាក់លាក់ និងស្របច្បាប់ដែលយើងបានជម្រាបជូនអ្នកតែប៉ុណ្ណោះ។ យើងដំណើរការទិន្នន័យផ្ទាល់ខ្លួនពាក់ព័ន្ធនឹងរូបអ្នកដោយផ្លូវច្បាប់ និងដោយយុត្តិធម៌។

យើងគ្រាន់តែប្រមូលទិន្នន័យផ្ទាល់ខ្លួនអំពីអ្នក ដែលទិន្នន័យនោះល្មមគ្រប់គ្រាន់ និងមិនច្រើនពេក ពាក់ព័ន្ធនឹងគោលបំណងដែលយើងដំណើរការទិន្នន័យទាំងនោះតែប៉ុណ្ណោះ។ យើងមានការប្រុងប្រយ័ត្នដើម្បីធ្វើឲ្យបា្រកដថា ទិន្នន័យផ្ទាល់ខ្លួនទាំងនោះ គឺមានភាពត្រឹមត្រូវច្បាស់លាស់ និងមានការពាក់ព័ន្ធ ហើយត្រង់ចំណុចណាដែលមានការចាំបាច់សម្រាប់គោលបំណងដែលយើងដំណើរការទិន្នន័យនេះ យើងនឹងធ្វើបច្ចុប្បន្នភាពវា។

យើងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក តែក្នុងករណីដែលយើងត្រូវការរក្សាទុកវាសម្រាប់គោលបំណងអាជីវកម្មនិងគោលបំណងស្របច្បាប់តែប៉ុណ្ណោះ។ ក្នុងករណីដែលយើងរក្សាទុកទិន្នន័យផ្ទាល់ខ្លួននោះ យើងនឹងរៀបចំសុវត្ថិភាពយ៉ាងសមស្របដើម្បីការពារការចូលទៅប្រើប្រាស់ ការប្រមូលមក ការប្រើប្រាស់ ការបញ្ចេញទិន្នន័យ ការថតចម្លង ការកែប្រែ ការលុបចោលដោយមិនមានការអនុញ្ញាត ឬហានិភ័យប្រហាក់ប្រហែលគ្នានេះ។

3.3 មូលដ្ឋានផ្លូវច្បាប់នៃការដំណើរការទិន្នន័យ

យើងចង់ប្រព្រឹត្តចំពោះបុគ្គលគ្រប់រូបដែលយើងប្រាស្រ័យទាក់ទងជាមួយឲ្យដូចៗគ្នា ប៉ុន្តែជួនកាល យើងមិនអាចធ្វើដូច្នេះបានឡើយ ដោយសារតែយើងត្រូវអនុវត្តទៅតាមច្បាប់។

នៅក្នុងប្រទេសសិង្ហបុរី ច្បាប់ការពារទិន្នន័យតម្រូវឲ្យយើងទទួលបានការយល់ព្រមរបស់អ្នកសិន មុនពេលពេលយើងប្រមូល ប្រើប្រាស់ បញ្ចេញ និងរក្សាទុក (ហៅជារួមថា “ដំណើរការ”) ទិន្នន័យផ្ទាល់ខ្លួន

អំពីអ្នក លើកលែងតែមានករណីលើកលែងចំពោះលក្ខខណ្ឌតម្រូវសម្រាប់ការយល់ព្រមនោះ។ ឧទាហរណ៍ យើងមិនត្រូវការការយល់ព្រមដើម្បីដំណើរការទិន្នន័យដើម្បីឆ្លើយតបទៅនឹងគ្រោះថ្នាក់បន្ទាន់ដែលគំរាមកំហែងដល់អាយុជីវិត សុខភាព ឬសុវត្ថិភាពរបស់នរណាម្នាក់ឡើយ។

នៅកន្លែងផ្សេងទៀតក្នុងតំបន់អាស៊ាន ច្បាប់ការពារទិន្នន័យ ចែងអំពីមូលដ្ឋានច្បាប់ដែលយើងអាចដំណើរការទិន្នន័យផ្ទាល់ខ្លួនអំពីអ្នកផ្អែលលើមូលដ្ឋានច្បាប់នោះ។ ជាទូទៅ មូលដ្ឋានច្បាប់ទាំងនោះរួមមាន៖

 • ប្រសិនបើការដំណើរការទិន្នន័យ មានភាពចាំបាច់សម្រាប់យើងដើម្បីបំពេញកិច្ចសន្យាដែលយើងមានជាមួយអ្នក – ឧទាហរណ៍ ករណីយើងបានផ្តល់ឲ្យអ្នកនូវការធានារ៉ាប់រងលើផលិតផល – ឬដើម្បីចាត់វិធានការតាមការស្នើសុំរបស់អ្នក មុនពេលចុះកិច្ចសន្យា
 • ប្រសិនបើការដំណើរការទិន្នន័យ មានភាពចាំបាច់សម្រាប់យើងដើម្បីអនុលោមតាមកាតព្វកិច្ចច្បាប់ដែលយើងត្រូវគោរពតាម
 • ប្រសិនបើការដំណើរការទិន្នន័យ មានភាពចាំបាច់នៅក្នុងការការពារផលប្រយោជន៍ដ៏សំខាន់បំផុតរបស់អ្នក រួមទាំងអាយុជីវិត និងសុខភាពផងដែរ
 • ប្រសិនបើការដំណើរការទិន្នន័យ មានភាពចាំបាច់សម្រាប់ផលប្រយោជន៍ស្របច្បាប់របស់យើង ឬផលប្រយោជន៍ស្របច្បាប់របស់ភាគីទីបីណាមួយ លើកលែងតែផលប្រយោជន៍ស្របច្បាប់នោះត្រូវបានបដិសេធចោលដោយសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់អ្នក និង/ឬ
 • ករណីយើងទទួលបានការយល់ព្រមរបស់អ្នកដើម្បីដំណើរការទិន្នន័យផ្ទាល់ខ្លួនអំពីអ្នក

4. អតិថិជន

4.1 របៀបដែលយើងប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជន ឬពាក់ព័ន្ធនឹងអតិថិជនរបស់យើង

ជាទូទៅ យើងប្រមូលទិន្នន័យផ្ទាល់ខ្លួនដោយផ្ទាល់ពីអ្នក។ យើងនឹងស្នើសុំវាពីអ្នក (រួមទាំងព័ត៌មានទំនាក់ទំនងផងដែរ) នៅពេលអ្នកមានទំនាក់ទំនងជាមួយយើង រួមមានទាំងពេលដែលយើងឆ្លើយតបទៅនឹងសំណួររបស់អ្នកអំពីផលិតផល ឬសេវាកម្មរបស់យើង។ ជួនកាល យើងប្រមូលវាពីភាគីទីបី ប៉ុន្តែលុះត្រាតែក្រោយពិនិត្យឃើញថា ភាគីទីបីមានសិទ្ធិផ្តល់ព័ត៌មានផ្ទាល់ខ្លួនមកយើង – ឧទាហរណ៍ ករណីពួកគេប្រមូលទិន្នន័យតាមការស្នើសុំរបស់អ្នកដើម្បីឲ្យពួកយើងផ្តល់ព័ត៌មានដល់អ្នក ឬដើម្បីផ្តល់ឲ្យអ្នកនូវផលិតផល និង/ឬសេវាកម្មរបស់យើង។

4.2 ប្រភេទទិន្នន័យផ្ទាល់ខ្លួនដែលយើងប្រមូល

ទិន្នន័យផ្ទាល់ខ្លួនដែលយើងប្រមូលពីអ្នក ឬពាក់ព័ន្ធនឹងអ្នក អាស្រ័យលើកាលៈទេសៈដែលយើងទាក់ទងជាមួយអ្នក។ យើងប្រមូលទិន្នន័យផ្ទាល់ខ្លួនសម្រាប់គោលបំណង ទាំងឡាយណាដែលមានពាក់ព័ន្ធដោយផ្ទាល់ទៅនឹងសកម្មភាពអាជីវកម្មរបស់យើងតែប៉ុណ្ណោះ និងនៅពេលដែលវាមានភាពចាំបាច់សម្រាប់គោលបំណងទាំងនោះ។ យើងចែងពីព័ត៌មានជាក់លាក់ដូចខាងក្រោម ប៉ុន្តែជាទូទៅ៖

 • នៅពេលអ្នកចាប់ផ្តើមទាក់ទងជាមួយយើង យើងក៏ប្រមូលព័ត៌មានទំនាក់ទំនងពីអ្នក ដែលអនុញ្ញាតឲ្យយើងឆ្លើយតបទៅ កាន់អ្នក និងដែលជាទូទៅអនុញ្ញាតឲ្យយើងធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នក និងផ្ញើសារទៅអ្នក សម្រាប់គោលបំណងនេះ ឬគោលបំណងដទៃផ្សេងទៀតដែលអ្នកទាក់ទងជាមួយយើង – ឧទាហរណ៍ឈ្មោះ ឈ្មោះអ្នកប្រើប្រាស់ អាសយដ្ឋានអ៊ីម៉ែលរបស់អ្នកលេខទូរសព្ទ អាសយដ្ឋានប្រៃសណីយ៍ អាសយដ្ឋានពិតប្រាកដ/ផ្លូវ និងលេខ IP របស់អ្នក – ប្រសិនបើពេលណាដែលយើងស្នើសុំនូវ ព័ត៌មានដែលអ្នកមិនចង់ផ្តល់ឲ្យ សូមអនុញ្ញាតឲ្យយើងបានដឹង (ចុច ទីនេះ សម្រាប់ព័ត៌មានទំនាក់ទំនងលម្អិតរបស់យើង)
 • យើងប្រមូលព័ត៌មានអំពីទំនាក់ទំនងរបស់យើងជាមួយអ្នក ដូចជា ប្រភេទផលិតផល និង/ឬសេវាកម្មដែលយើងផ្តល់ជូន ដែលអាចនឹងមានផលប្រយោជន៍សម្រាប់អ្នក និងព័ត៌មានដែលជួយយើងផ្តល់សេវាកម្មរបស់យើងដល់អ្នក។
 • យើងប្រមូលព័ត៌មានប្រតិបត្តិការអំពីរបៀបដែលអ្នកត្រូវទាក់ទងជាមួយយើង មានដូចជាសំណួរ ព័ត៌មានគណនី ព័ត៌មានប្រតិបត្តិការនៅពេលអ្នកទិញផលិតផល និង/ឬសេវាកម្មរបស់យើង និងព័ត៌មានអំពីរបៀបដែលអ្នកត្រូវប្រើប្រាស់ផលិតផល និង/ឬសេវាកម្មរបស់យើង – ព័ត៌មានប្រតិបត្តិការអាចរួមបញ្ចូលនូវព័ត៌មានលម្អិតអំពីប័ណ្ណបង់ប្រាក់ (ឬការបង់ប្រាក់ផ្សេងទៀត) នៅពេលអ្នកទិញផលិតផលតាមរយៈគេហទំព័ររបស់យើង ឬបង់ប្រាក់ដទៃផ្សេងទៀតមកយើងសម្រាប់ការផ្តល់ឲ្យអ្នកនូវផលិតផល និង/ឬសេវាកម្ម និង
 • សម្រាប់ព័ត៌មានអំពីរបៀបដែលអ្នកត្រូវប្រើប្រាស់សេវាកម្មអនឡាញរបស់យើង សូមចុច ទីនេះ

4.3 មូលហេតុដែលយើងត្រូវប្រមូលទិន្នន័យផ្ទាល់ខ្លួន និងរបៀបដែលយើងប្រើប្រាស់វា

ការផ្តល់ជូនផលិតផល ការលក់ និងការគាំទ្រ

ពាក់ព័ន្ធនឹងការផ្តល់ជូនផលិតផលរបស់យើង ការលក់ និងការគាំទ្រ យើងប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក និងពាក់ព័ន្ធនឹងអ្នកនៅពេល៖

 • អ្នកស្នើសុំព័ត៌មានពីយើងអំពីផលិតផល ឬសេវាកម្ម និង/ឬអ្នកស្វែងរកការគាំទ្រដូចជាការធានា និង/ឬការគាំទ្រទីផ្សារគ្រឿងបន្លាស់ផ្សេងទៀត (ឧទាហរណ៍ ពាក់ព័ន្ធនឹងឧបករណ៍ដំណើរការដោយថាមពលជាដើម) សម្រាប់យើង និង/ឬអ្នកចូលរួមសកម្មភាពសិក្ខាសាលា ឬបណ្តុះបណ្តាល និង/ឬ
 • អ្នកចូលរួមទៅក្នុងការផ្សព្វផ្សាយការលក់ ការប្រកួតប្រជែង ការបង់ផ្តាច់ ឬកម្មវិធីបញ្ចុះតម្លៃសម្រាប់ការបង់ផ្តាច់ ឬបង់ជាសាច់ប្រាក់ភ្លាមៗ និង/ឬអ្នកចុះឈ្មោះប្រើប្រាស់បញ្ជីអ៊ីម៉ែល ឬព្រឹត្តិបត្រព័ត៌មានរបស់យើង

ហើយយើងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនសម្រាប់តែគោលបំណងដែលយើងប្រមូលយកទិន្នន័យនេះតែប៉ុណ្ណោះ

ការចុះឈ្មោះធានា និងការគាំទ្របច្ចេកទេស

ពាក់ព័ន្ធនឹងការចុះឈ្មោះធានា និងការគាំទ្របច្ចេកទេស យើងប្រមូល និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬពាក់ព័ន្ធនឹងអ្នក នៅពេលអ្នកចុះឈ្មោះផលិតផលណាមួយជាមួយយើងសម្រាប់គោលបំណងនៃការធានា ហើយប្រសិនបើអ្នកទាក់ទងយើងសម្រាប់ការគាំទ្របច្ចេកទេស នោះ (ក្នុងករណីនីមួយៗ) យើងនឹងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួននោះសម្រាប់តែគោលបំណងដែលយើងប្រមូលយកទិន្នន័យនេះតែប៉ុណ្ណោះ។

4.4 ពេលវេលាដែលយើងបញ្ចេញទិន្នន័យផ្ទាល់ខ្លួន

យើងមិនលក់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬពាក់ព័ន្ធនឹងអ្នកឡើយ។ ប៉ុន្តែ យើងអាចបញ្ចេញទិន្នន័យនេះដូចខាងក្រោម៖

 • ទៅដល់ក្រុមហ៊ុនបុត្តសម្ព័ន្ធ និងក្រុមហ៊ុនពាក់ព័ន្ធដែលចាំបាច់សមស្របណាមួយសម្រាប់គោលបំណងផ្សេងៗដែលយើងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួននេះ – សូមមើល ‘របៀបដែលយើងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬពាក់ព័ន្ធនឹងអ្នក។’
 • យើងមានការជាប់ពាក់ព័ន្ធជាមួយអ្នកផ្តល់សេវាកម្មជាភាគីទីបី ដើម្បីជួយយើងក្នុងការអនុវត្តសកម្មភាពនានាដែលយើងប្រមូល និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន ដូចជា ក្រុមហ៊ុនចែកចាយសេវាកម្មបន្ត អ្នកលក់រាយ អ្នកផ្តល់ការបណ្តុះបណ្តាល និងភ្នាក់ងារផ្សេងៗ – ក្នុងករណីនេះ អ្នកផ្តល់សេវាកម្មជាភាគីទីបី គឺស្ថិតនៅក្រោមការរៀបចំកិច្ចសន្យាជាមួយយើង ដើម្បីធានាថាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកត្រូវបានការពារ
 • អ្នកយល់ព្រម
 • អ្នកអាចមានក្តីរំពឹងទុកសមស្រប ឬអ្នកទទួលបានការបញ្ជាក់ថាទិន្នន័យផ្ទាល់ខ្លួនប្រភេទនោះ ជារឿយៗគឺផ្អែកលើបុគ្គល ស្ថាប័ន ឬទីភ្នាក់ងារទាំងនោះ។
 • យើងត្រូវបានកំណត់ ឬទទួលបានការអនុញ្ញាតដោយច្បាប់ដើម្បីបញ្ចេញទិន្នន័យនោះ។

5. ដៃគូអាជីវកម្ម ក្រុមហ៊ុនផ្គត់ផ្គង់ និងទំនាក់ទំនងអាជីវកម្មដទៃផ្សេងទៀត

5.1 របៀបដែលយើងប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជន ឬពាក់ព័ន្ធនឹងអតិថិជនរបស់យើង

ជាទូទៅ យើងប្រមូលទិន្នន័យផ្ទាល់ខ្លួនដោយផ្ទាល់ពីអ្នក។ យើងស្នើសុំវាពីអ្នក (រួមមាន ព័ត៌មានសម្រាប់ទាក់ទង និងព័ត៌មានស្តីពីទំនាក់ទំនង) នៅពេលអ្នកទាក់ទងជាមួយយើង រួមទាំងពេលវេលាដែលយើងនឹងឆ្លើយតបទៅនឹងសំណួរអំពីសេវាកម្មរបស់យើង និងការកំណត់តម្លៃ ឬពេលវេលាដែលយើងនឹងធ្វើការងារជាមួយអ្នកអំឡុងពេលនៃការបង្កើតទំនាក់ទំនងអាជីវកម្មជាមួយអ្នក និង/ឬក្រុមហ៊ុន និងពេលវេលាដែលយើងនឹងផ្តល់សេវាកម្មរបស់យើងទៅអ្នក និង/ឬក្រុមហ៊ុនរបស់អ្នក។

ជួនកាល យើងប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ពីភាគីទីបីដូចជា បុគ្គលម្នាក់ទៀតដែលធ្វើការនៅក្រុមហ៊ុនរបស់អ្នក – ឧទាហរណ៍នៅពេលពួកគេដាក់បញ្ចូលអ្នកទៅក្នុងក្រុមការងារគម្រោងណាមួយ។

5.2 ប្រភេទទិន្នន័យផ្ទាល់ខ្លួនដែលយើងប្រមូល

ប្រសិនបើអ្នកជាបុគ្គលម្នាក់ដែលមិនធ្វើអាជីវកម្មជាមួយយើងនោះទេ រួមមានករណីអ្នកធ្វើការងារឲ្យក្រុមហ៊ុនមួយដែលធ្វើអាជីវកម្មជាមួយយើង យើងអាចនឹងប្រមូលប្រភេទទិន្នន័យផ្ទាល់ខ្លួនដូចខាងក្រោមរបស់អ្នក ឬពាក់ព័ន្ធនឹងអ្នក។

 • ព័ត៌មានសម្រាប់ទាក់ទងដែលអនុញ្ញាតឲ្យយើងប្រាស្រ័យទាក់ទងជាមួយ និងផ្ញើសារទៅកាន់អ្នក – ដូចជាឈ្មោះ ឈ្មោះអ្នកប្រើប្រាស់ អាសយដ្ឋានអ៊ីម៉ែលកន្លែងការងារ លេខទូរសព្ទកន្លែងការងារ និងលេខទូរសព្ទដៃរបស់អ្នក។
 • ព័ត៌មានអំពីទំនាក់ទំនងអាជីវកម្មរបស់យើងជាមួយអ្នក ហើយដែលព័ត៌មាននោះជួយយើងនៅក្នុងការធ្វើអាជីវកម្មជាមួយអ្នក និង/ឬជាមួយក្រុមហ៊ុនរបស់អ្នក ដូចជាប្រភេទផលិតផល និង/ឬសេវាកម្មដែលយើងផ្តល់ឲ្យ ដែលអាចជាប្រយោជន៍ចំពោះអ្នក និង/ឬក្រុមហ៊ុនរបស់អ្នក និងព័ត៌មានដែលជួយយើងផ្តល់សេវាកម្មរបស់យើងដល់អ្នក និង/ឬក្រុមហ៊ុនរបស់អ្នក ព្រមទាំង
 • ព័ត៌មានប្រតិបត្តិការអំពីរបៀបដែលអ្នកត្រូវទាក់ទងជាមួយយើង រួមទាំងសំណួរ ព័ត៌មានគណនី ព័ត៌មានប្រតិបត្តិការនៅពេលអ្នក និង/ឬក្រុមហ៊ុនរបស់អ្នកទិញផលិតផល និង/ឬប្រើប្រាស់សេវាកម្មរបស់យើង និងព័ត៌មានសេវាកម្មអំពីរបៀបដែលអ្នក និង/ឬក្រុមហ៊ុនរបស់អ្នកប្រើប្រាស់ផលិតផល និង/ឬសេវាកម្មរបស់យើង។
 • សម្រាប់ព័ត៌មានអំពីរបៀបដែលអ្នកត្រូវប្រើប្រាស់សេវាកម្មអនឡាញរបស់យើង សូមចុច ទីនេះ

5.3 របៀបដែលយើងប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬពាក់ព័ន្ធនឹងអ្នក

យើងប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬពាក់ព័ន្ធនឹងអ្នក៖

 • ដើម្បីបំពេញសំណូមពររបស់អ្នក និង/ឬរបស់ក្រុមហ៊ុនសម្រាប់ផលិតផល និង/ឬសេវាកម្ម និងសម្រាប់សកម្មភាពពាក់ព័ន្ធនានា ដូចជាការប្រគល់ផលិតផល និង/ឬសេវាកម្ម សេវាអតិថិជន ការគ្រប់គ្រងគណនី/ទំនាក់ទំនង ការគាំទ្រ និងការបណ្តុះបណ្តាល និងដើម្បីផ្តល់សេវាកម្មផ្សេងទៀតពាក់ព័ន្ធនឹងទំនាក់ទំនងអាជីវកម្មរបស់អ្នក និង/ឬរបស់ក្រុមហ៊ុនជាមួយយើង
 • ដើម្បីផ្ញើជូនអ្នកនូវទំនាក់ទំនងផ្នែកទីផ្សារ រួមទាំងការផ្តល់ជូន នានាដែលអាចនឹងមានការកំណត់គោលដៅផ្អែកលើផលប្រយោជន៍ជាក់ស្តែងរបស់អ្នក និង/ឬរបស់ក្រុមហ៊ុនអ្នក លក្ខណៈនិងទីតាំងអាជីវកម្ម
 • ដើម្បីចុះធ្វើការស្ទង់មតិ និងអនុវត្តព្រឹត្តិការណ៍ផ្សព្វផ្សាយពាណិជ្ជកម្ម និងដើម្បីកំណត់ថាតើអ្នក និង/ឬក្រុមហ៊ុនរបស់អ្នកមានសិទ្ធិគ្រប់គ្រាន់ទទួលបានសេវាកម្ម ឬការផ្តល់ឲ្យនេះដែរឬទេ
 • ដើម្បីផ្តល់ឲ្យអ្នក និង/ឬក្រុមហ៊ុនរបស់អ្នកនូវព័ត៌មានបន្ថែមដែលយើងគិតថាអាចនឹងមានប្រយោជន៍ដល់អ្នក និង/ឬក្រុមហ៊ុនរបស់អ្នក ដូចជាព័ត៌មានអំពីយើង សេចក្តីប្រកាសដែលយើងធ្វើឡើង និងព័ត៌មានបច្ចេកទេសដូចជាព្រឹត្តិបត្រព័ត៌មានសេវាកម្មបច្ចេកទេសជាដើម
 • ដើម្បីគ្រប់គ្រងតម្រូវការ និងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់យើងជាមួយអ្នក និង/ឬក្រុមហ៊ុនរបស់អ្នក រួមមានការប្រគល់ផលិតផល និង/ឬសេវាកម្មដល់អ្នក និង/ឬក្រុមហ៊ុនរបស់អ្នក ដំណើការទូទាត់ប្រាក់ ការគ្រប់គ្រងគណនេយ្យហិរញ្ញវត្ថុរបស់យើង ការអនុវត្តការស្រាវជ្រាវ និងអភិវឌ្ឍផលិតផល ការគ្រប់គ្រងគេហទំព័ររបស់យើង ការវិភាគលើការប្រើប្រាស់របស់អ្នក និង/ឬក្រុមហ៊ុនរបស់អ្នកពាក់ព័ន្ធនឹងសេវាកម្មរបស់យើង ការបង្ការអំពើក្លែងបន្លំ និងការរក្សាសុវត្ថិភាពនៃកិច្ចដំណើរការនិងសេវាកម្មរបស់យើង ការរាយការណ៍និងការគោរពច្បាប់ និងការគ្រប់គ្រងនិរន្តរភាពអាជីវកម្មរបស់យើង។

5.4 របៀបដែលយើងបញ្ចេញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬពាក់ព័ន្ធនឹងអ្នក

យើងមិនលក់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬពាក់ព័ន្ធនឹងអ្នកឡើយ។ ប៉ុន្តែ យើងអាចបញ្ចេញទិន្នន័យនេះដូចខាងក្រោម៖

 • ទៅដល់ក្រុមហ៊ុនបុត្តសម្ព័ន្ធ និងក្រុមហ៊ុនពាក់ព័ន្ធដែលចាំបាច់សមស្របណាមួយសម្រាប់គោលបំណងផ្សេងៗដែលយើងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួននេះ – សូមមើល ‘របៀបដែលយើងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬពាក់ព័ន្ធនឹងអ្នក។’
 • នៅពេលយើងភ្ជាប់អ្នកអ្នកផ្តល់សេវាជាភាគីទីបី ឲ្យជួយយើងអនុវត្តសកម្មភាពសម្រាប់ឲ្យយើងប្រមូល និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន ដូចជាបុគ្គលដែលផ្តល់សេវាកម្មដល់យើង (ដូចជាការប្រគល់ទំនិញជាក់ស្តែង សេវាសវនកម្ម និងគោលបំណងគ្រប់គ្រងផ្ទៃក្នុងផ្សេងទៀត) – ក្នុងករណីនេះ អ្នកផ្តល់សេវាជាភាគីទីបី គឺស្ថិតនៅក្រោមការរៀបចំកិច្ចសន្យាជាមួយយើង ដែលតម្រូវឲ្យអ្នកផ្តល់សេវានោះធ្វើការធានាថាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ត្រូវបានការពារ និងមិនត្រូវបានអ្នកផ្តល់សេវាកម្ម ប្រើប្រាស់សម្រាប់គោលបំណងណាមួយក្រៅពីការផ្តល់សេវាដែលបានចុះកិច្ចសន្យាជាក់លាក់ណាមួយឡើយ
 • យើងត្រូវបានកំណត់ ឬទទួលបានការអនុញ្ញាតដោយច្បាប់ដើម្បីបញ្ចេញទិន្នន័យនោះ។

6. អ្នកប្រើប្រាស់សេវាកម្មអនឡាញរបស់យើង

6.1 ការប្រើប្រាស់ឃុកគី និងយន្តការតាមដានសកម្មភាព

នៅក្នុងបរិបទនៃសេវាអនឡាញរបស់យើង យើងអាចនឹងប្រើប្រាស់ឃុកគី និងយន្តការតាមដានសកម្មភាពផ្សេងទៀត។ ឃុកគី គឺជាឯកសារជាអត្ថបទតូចៗ ដែលអាចរក្សាទុកនៅក្នុងឧបករណ៍របស់អ្នក នៅពេលអ្នកចូលទៅកាន់សេវាអនឡាញរបស់យើង។ ការតាមដានសកម្មភាព អាចធ្វើបានដោយការប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗខុសៗគ្នា។ ជាពិសេស យើងដំណើរការព័ត៌មានដោយប្រើប្រាស់បច្ចេកវិទ្យាភីកសែល (pixcel) និង/ឬអំឡុងពេលនៃការវិភាគលើឯកសារកំណត់ត្រាសកម្មភាព (Log File)។ យើងបែងចែកភាពខុសគ្នារវាង៖

 • ឃុកគី ដែលតម្រូវចាំបាច់បំផុតសម្រាប់មុខងារបច្ចេកទេសសេវាអនឡាញនេះ
 • ឃុកគី និងយន្តការតាមដានសកម្មភាពដែលមិនតម្រូវចាំបាច់សម្រាប់មុខងារបច្ចេកទេសសេវាអនឡាញ – ជាទូទៅអាចប្រើប្រាស់សេវាអនឡាញជាមួយនឹងឃុកគី និងយន្តការតាមដានសកម្មភាពទាំងនេះ។

6.2 ឃុកគីដែលតម្រូវចាំបាច់ផ្នែកបច្ចេកទេស

‘ឃុកគីដែលតម្រូវចាំបាច់ផ្នែកបច្ចេកទេស’ មានន័យថាជាឃុកគីទាំងឡាយណាដែលចាំបាច់សម្រាប់ធានានូវការផ្តល់ជូនផ្នែកបច្ចេកទេសនៃសេវាអនឡាញ។ ឧទាហរណ៍ ឃុកគីទាំងនោះរួមមានឃុកគីដែលរក្សាទុកទិន្នន័យដើម្បីធានានូវការផលិតឡើងវិញដោយរលូននៃការថតវីដេអូ និងខ្សែអាត់សំឡេង។ ឃុកគីដែលតម្រូវចាំបាច់ផ្នែកបច្ចេកទេស នឹងត្រូវលុបចោលនៅពេលអ្នកចាកចេញពីគេហទំព័រនេះ។

6.3 ឃុកគី និងយន្តការតាមដានសកម្មភាពដែលមិនមានតម្រូវការចាំបាច់ផ្នែកបច្ចេកទេស

យើងគ្រាន់តែប្រើប្រាស់ឃុកគី និងយន្តការតាមដានសកម្មភាពដែលមិនតម្រូវជាចាំបាច់ផ្នែកបច្ចេកទេស នៅពេលណាអ្នកផ្តល់ឲ្យយើងនូវការយល់ព្រមរបស់អ្នកជាមុនចំពោះករណីនីមួយៗតែប៉ុណ្ណោះ។ ពាក់ព័ន្ធនឹងឃុកគី និងយន្តការតាមដានសកម្មភាពទាំងនេះ យើងបែងចែងលក្ខណៈខុសគ្នាដូចខាងក្រោម៖

 • ឃុកគីផ្តល់ភាពងាយស្រួល (convenience cookies) – ឃុកគីទាំងនេះជួយសម្រួលដល់កិច្ចដំណើរការសេវាកម្មអនឡាញ ដូច្នេះអនុញ្ញាតឲ្យអ្នកស្វែងរកសេវាកម្មបានងាយស្រួល (ឧទាហរណ៍ ការកំណត់ភាសារបស់អ្នក អាចនឹងរួមបញ្ចូលទៅក្នុងឃុកគីទាំងនេះផងដែរ)
 • ឃុកគីផ្សព្វផ្សាយពាណិជ្ជកម្ម (marketing cookies) និងយន្តការតាមដានសកម្មភាព៖
  • ឃុកគីផ្សព្វផ្សាយពាណិជ្ជកម្ម និងយន្តការតាមដានសកម្មភាព អនុញ្ញាតឲ្យយើង និងដៃគូរបស់យើងបង្ហាញពីការផ្តល់ជូននានារបស់អ្នក ផ្អែកតាមអត្ថប្រយោជន៍របស់អ្នកដែលបានមកពីការវិភាគលើឥរិយាបថរបស់អ្នកក្នុងនាមជាអ្នកប្រើប្រាស់
  • ឧទាហរណ៍ ឧបករណ៍ស្ថិតិ អនុញ្ញាតឲ្យអ្នកធ្វើការវាស់ស្ទង់ចំនួនទំព័រនៅក្នងសេវាអនឡាញរបស់យើងដែលអ្នកបានមើល
  • ឧបករណ៍តាមដានការបម្លែង ដែលដៃគូទីផ្សាររបស់យើងបានដាក់នៅលើឧបករណ៍អេឡិចត្រូនិករបស់អ្នក ប្រសិនបើអ្នកបានចូលទៅប្រើប្រាស់គេហទំព័ររបស់យើងតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ដៃគូអាជីវកម្មនោះ (ហើយជាទូទៅនឹងលែងមានសុពលភាពក្រោយរយៈពេល 30 ថ្ងៃ) – ប្រសិនបើអ្នកចូលទៅកាន់ទំព័រជាក់លាក់ណាមួយ ហើយឃុកគីនោះមិនទាន់ផុតកាលកំណត់នៅឡើយ នោះយើងនិងដៃគូទីផ្សារពាក់ព័ន្ធ អាចដឹងថាអ្នកបានចុចលើការផ្សព្វផ្សាយពាណិជ្ជកម្ម និងកំពុងត្រូវបានគេណែនាំមកកាន់គេហទំព័ររបស់យើង ដែលអនុញ្ញាតឲ្យយើងធ្វើការប្រមូលស្ថិតិបម្លែងនោះ ហើយធ្វើការកត់ត្រាចំនួនអ្នកប្រើប្រាស់សរុបដែលចុចនៅលើការផ្សព្វផ្សាយពាណិជ្ជកម្មដែលពាក់ព័ន្ធ និងដែលបានបង្វែរទិសដៅមកកាន់គេហទំព័រយើង
  • កម្មវិធីជំនួយក្នុងកម្មវិធីបណ្តាញសង្គម (social plugin) – ទំព័រសេវាអនឡាញរបស់យើងមួយចំនួនមានជាប់ពាក់ព័ន្ធនឹងខ្លឹមសារ និងសេវាកម្មអ្នកផ្តល់សេវាផ្សេងទៀត (ឧទាហរណ៍ Facebook, Twitter) ដែលអាចប្រើប្រាស់ផងដែរនូវឃុកគី និងម៉ូឌុលសកម្មនានា – សម្រាប់សេចក្តីលម្អិតបន្ថែមពាក់ព័ន្ធនឹងកម្មវិធីជំនួយក្នុងកម្មវិធីបណ្តាញសង្គម សូមមើលផ្នែកខាងក្រោមស្តីពីកម្មវិធីជំនួយក្នុងកម្មវិធីបណ្តាញសង្គម

អ្នកអាចគ្រប់គ្រងការកំណត់ឃុកគី និងយន្តការតាមដានសកម្មភាពរបស់អ្នកនៅក្នុងកម្មវិធីប្រាវស័រ (browser) និង/ឬការកំណត់សិទ្ធិឯកជនភាពរបស់យើង។ (សម្គាល់៖ ការកំណត់នានាដែលបានធ្វើឡើង សំដៅតែទៅលើកម្មវិធីប្រាវស័រដែលប្រើប្រាស់ក្នុងករណីនីមួយៗតែប៉ុណ្ណោះ។)

ប្រសិនបើអ្នកចង់បិទដំណើរការឃុកគីទាំងអស់ សូមបញ្ឈប់ដំណើរការឃុកគីនៅក្នុងការកំណត់កម្មវិធីប្រាវស័ររបស់អ្នក។ សូមកត់សម្គាល់ថា នេះអាចនឹងប៉ះពាល់ដល់ដំណើរការនៃគេហទំព័រនោះ។

នៅពេលអ្នកចូលទៅកាន់គេហទំព័ររបស់យើង អ្នកត្រូវបានគេសួរសំណួរទៅក្នុងផ្ទាំងឃុកគី (cookie layer) ថាតើអ្នកយល់ព្រមប្រើប្រាស់ឃុកគីផ្តល់ភាពងាយស្រួល ឃុកគីផ្សព្វផ្សាយពាណិជ្ជកម្ម ឬយន្តការតាមដានសកម្មភាពនីមួៗដែរឬទេ។

នៅក្នុងការកំណត់សិទ្ធិឯកជនភាព អ្នកអាចដកខ្លួនចេញពីការយល់ព្រមណាមួយដែលប៉ះពាល់សម្រាប់អនាគត ឬផ្តល់ការយល់ព្រមនៅពេលក្រោយ។

6.4 កម្មវិធីជំនួយក្នុងកម្មវិធីបណ្តាញសង្គម

នៅក្នុងការផ្តល់ជូនសេវារបស់យើងតាមអនឡាញ យើងអាចប្រើប្រាស់កម្មវិធីដែលមានឈ្មោះថាកម្មវិធីជំនួយក្នុងកម្មវិធីបណ្តាញសង្គមផ្សេងៗដូច ‘Like’, ‘Share’ និង ‘comment’ ជាដើមដែលដាក់ឲ្យប្រើប្រាស់ដោយបណ្តាញសង្គម Facebook, Twitter, Google+, Pinterest, Instagram, TMall និង WeChat ជាដើម។

នៅពេលអ្នកប្រើប្រាស់កម្មវិធីជំនួយក្នុងបណ្តាញសង្គមណាមួយ – ឧទាហរណ៍អ្នកអាច ‘Like’ ឬ ‘Share’ អ្វីមួយ – កម្មវិធីប្រាវស័រអ៊ីនធឺណិតរបស់អ្នក បង្កើតការតភ្ជាប់ដោយផ្ទាល់ទៅកាន់ម៉ាស៊ីនបម្រើ (server) របស់បណ្តាញសង្គមដែលពាក់ព័ន្ធ។ ជាលទ្ធផល អ្នកផ្តល់សេវាបណ្តាញសង្គមដែលពាក់ព័ន្ធទាំងនោះ ទទួលបានព័ត៌មានដែលកម្មវិធីប្រាវស័រអ៊ីនធឺណិតរបស់អ្នកបានចូលទៅប្រើប្រាស់ពីគេហទំព័រ ដែលយើងអនុញ្ញាតឲ្យអ្នកអាចទទួលបាននូវការផ្តល់ជូនតាមអនឡាញរបស់យើងនៅលើគេហទំព័រនោះ។ នេះអាចកើតមាន បើទោះបីជាអ្នកមិនមានគណនីអ្នកប្រើប្រាស់ជាមួយនឹងអ្នកផ្តល់សេវាបណ្តាញសង្គមដែលពាក់ព័ន្ធ ឬបច្ចុប្បន្ននេះមិនបានចូលទៅក្នុងគណនីរបស់អ្នកក៏ដោយ។ ក្នុងករណីនេះ ឯកសារកំណត់ត្រាសកម្មភាព (រួមមានលេខ IP ជាដើម) ត្រូវបានបញ្ជូនដោយផ្ទាល់ពីកម្មវិធីប្រាវស័រតាមអ៊ីនធឺណិតរបស់អ្នក ទៅកាន់ម៉ាស៊ីនបម្រើរបស់អ្នកផ្តល់សេវាបណ្តាញសង្គម និងអាចរក្សាទុកនៅទីនោះ។ អ្នកផ្តល់សេវាសង្គមដែលពាក់ព័ន្ធ និងម៉ាស៊ីនបម្រើពួកគេ អាចមានទីតាំងនៅក្រៅសហភាពអឺរ៉ុប និងតំបន់សេដ្ឋកិច្ចអឺរ៉ុប (ដូចជានៅក្នុងសហរដ្ឋអាមេរិកជាដើម)។

កម្មវិធីជំនួយក្នុងកម្មវិធីបណ្តាញសង្គម គឺជាកម្មវិធីដំណើរការដាច់ដោយឡែក ផ្តល់ដោយអ្នកផ្តល់សេវាបណ្តាញសង្គម។ ហេតុដូច្នេះ យើងមិនអាចមានឥទ្ធិពលទៅលើទំហំនៃទិន្នន័យដែលយើងប្រមូល និងរក្សាទុកដោយពួកគេនោះទេ។

គោលបំណង និងវិសាលភាពនៃការប្រមូលទិន្នន័យដោយបណ្តាញសង្គម ការដំណើរការ និងការប្រើប្រាស់ជាបន្តបន្ទាប់នៃទិន្នន័យដោយបណ្តាញសង្គម ក៏ដូចជាសិទ្ធិនីមួយៗ និងជម្រើសនៃការកំណត់របស់អ្នកដើម្បីការពារសិទ្ធិឯកជនភាពរបស់អ្នក អាចស្វែងរកបានដោយការពិនិត្យមើលលើការជូនដំណឹងអំពីការការពារទិន្នន័យរបស់បណ្តាញសង្គមដែលពាក់ព័ន្ធបាន។

ក្នុងករណីដែលអ្នកមិនចង់ឲ្យអ្នកផ្តល់សេវាបណ្តាញសង្គមទទួលបាន និងរក្សាទុក ឬប្រើប្រាស់ទិន្នន័យនោះទេ (ប្រសិនបើអាចអនុវត្តបាន) អ្នកមិនត្រូវប្រើប្រាស់កម្មវិធីជំនួយក្នុងបណ្តាញសង្គមនោះទេ – ពោលគឺ អ្នកមិនត្រូវចុច ‘Like’, ‘Share’, ‘comment’ ឬប៊ូតុងប្រហាក់ប្រហែលគ្នានេះនៅលើគេហទំព័ររបស់យើងឡើយ។

តាមរយៈការប្រើប្រាស់វិធីសាស្ត្រដែលមានឈ្មោះថាដំណោះស្រាយដោយការចុចពីរដង (two click resolution) (ដែលផ្តល់ដោយក្រុមហ៊ុន Heise Medien GmbH & Co. KG) យើងការពារការចូលរបស់អ្នកទៅកាន់គេហទំព័ររបស់យើង ដោយមិនឲ្យអ្នកផ្តល់សេវាបណ្តាញសង្គមឡុកចូល ឬដំណើរការបានដោយងាយឡើយ។ នៅពេលប្រើប្រាស់ទំព័រណាមួយដែលមានតាមប្រព័ន្ធអ៊ីនធឺណិតរបស់យើងដែលផ្ទុកនូវកម្មវិធីជំនួយក្នុងបណ្តាញសង្គមនោះ កម្មវិធីជំនួយទាំងនោះត្រូវបិទដំណើរការជាមុនសិន។ កម្មវិធីជំនួយក្នុងបណ្តាញសង្គម ត្រូវបានបិទដំណើរការ តែពេលណាអ្នកចុចលើប៊ូតុងនោះតែប៉ុណ្ណោះ។

7. សិទ្ធិរបស់អ្នក

7.1 ការកំណត់ព្រំដែនព័ត៌មានដែលអ្នកផ្តល់ឲ្យយើង

ប្រសិនបើយើងស្នើសុំអ្នកនូវទិន្នន័យផ្ទាល់ខ្លួនដែលអ្នកមិនចង់ផ្តល់ឲ្យ សូមប្រាប់យើង ហើយយើងនឹងព្យាយាមបន្តដំណើរការទៅមុខដោយគ្មានទិន្នន័យនោះ។ ប៉ុន្តែ យើងប្រហែលជាមិនអាចផ្តល់ផលិតផល ឬសេវាកម្មដែលអ្នកកំពុងស្វែងរកនោះទេ ឬពុំនោះសោតកង្វះទិន្នន័យផ្ទាល់ខ្លួនអាចនឹងនាំមកនូវភាពមិនងាយស្រួលសម្រាប់អ្នក នៅពេលយើងផ្តល់ផលិតផល ឬសេវាកម្មទាំងនោះ។

7.2 ការដកខ្លួនចេញពីការយល់ព្រម និងការជ្រើសរើសមិនទទួលយកសារផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រសិនបើយើងបានទទួលការយល់ព្រមរបស់អ្នក ដើម្បីដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក អ្នកអាចនឹងដកខ្លួនចេញពីការយល់ព្រមនោះបានគ្រប់ពេល។ អ្នកអាចធ្វើដូច្នេះបានដោយជូនដំណឹងជាលាយលក្ខណ៍អក្សរមកយើង (រួមទាំងអ៊ីម៉ែលផងដែរ) – សូមចុច ទីនេះ សម្រាប់ព័ត៌មានទំនាក់ទំនងលម្អិតរបស់យើង។

ប្រសិនបើអ្នកបានចុះឈ្មោះសម្រាប់គណនី MyBosch Account អ្នកអាចចូលទៅកាន់គណនីនេះបាន ហើយកែសម្រួលការអនុញ្ញាតសម្រាប់ទំនាក់ទំនងរបស់អ្នកនៅក្នុងផ្នែក My Profile នៃគណនីនោះ។ ម្យ៉ាងទៀត អ្នកអាចជ្រើសរើសមិនទទួលយកអ៊ីម៉ែលផ្សព្វផ្សាយ ពាណិជ្ជកម្ម

ដោយការចុចលើបន្ទាត់តំណភ្ជាប់ “unsubscribe” នៅផ្នែកខាងក្រោមអ៊ីម៉ែលណាមួយដែលយើងផ្ញើជូនអ្នក។ សូមកត់សម្គាល់ថា ប្រសិនបើអ្នកជ្រើសរើសមិនទទួលយកអ៊ីម៉ែលផ្សព្វផ្សាយពាណិជ្ជកម្មនោះ យើងអាចនឹងបន្តទាក់ទងអ្នកជាមួយនឹងព័ត៌មានប្រតិបត្តិការសំខាន់ៗរបស់អ្នក និង/ឬគណនីក្រុមហ៊ុនរបស់អ្នក និង/ឬអំពីផលិតផល និង/ឬសេវាកម្មដែលអ្នកបានទិញពីយើង។

7.3 ភាពត្រឹមត្រូវនៃទិន្នន័យ

យើងចាត់វិធានការនានាដើម្បីធានាថាទិន្ន័យផ្ទាល់ខ្លួនដែលយើងប្រមូល គឺត្រឹមត្រូវ ថ្មីៗ និងពេញលេញ។ នេះរាប់បញ្ចូលទាំងការធ្វើបច្ចុប្បន្នភាពទិន្នន័យ ប្រសិនបើឬនៅពេលដែលអ្នកអនុញ្ញាតឲ្យយើងដឹងថាវាបានផ្លាស់ប្តូរ។ ប្រសិនបើអ្នកបានចុះឈ្មោះសម្រាប់គណនី MyBosch Account អ្នកអាចចូលទៅកាន់គណនីនោះបាន ហើយធ្វើការកែប្រែសេចក្តីលម្អិតនៅក្នុងផ្នែក My Profile នៃគណនីនោះ។ ម្យ៉ាងទៀត សូមឲ្យយើងដឹងអំពីការផ្លាស់ប្តូរនានា ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរមកយើង (ដោយរួមបញ្ចូលទាំងអ៊ីម៉ែលផងដែរ) – សូមចុច ទីនេះសម្រាប់ព័ត៌មានទំនាក់ទំនងលម្អិតរបស់យើង។

7.4 ការចូលទៅប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន

អ្នកអាចស្នើសុំយើងឲ្យផ្តល់ជូនដល់អ្នកនូវសំណៅថតចម្លងមួយច្បាប់នៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬពាក់ព័ន្ធនឹងអ្នក ដែលជាកម្មសិទ្ធិរបស់យើង ឬស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង។ យើងក៏នឹងផ្តល់ជូនអ្នកផងដែរនូវព័ត៌មានអំពីរបៀបដែលយើងបានប្រើប្រាស់ ឬអាចនឹងប្រើប្រាស់ ឬបញ្ចេញទិន្នន័យនោះក្នុងរយៈពេល 12 ខែកន្លងទៅ។

ប្រសិនបើអ្នកបានចុះឈ្មោះសម្រាប់គណនី MyBosch Account អ្នកអាចចូលទៅកាន់គណនីនោះបាន ហើយស្វែងរកផ្នែក My Product (ផលិតផលរបស់់ខ្ញុំ) និង My Oder (ការបញ្ជាទិញរបស់ខ្ញុំ) នៃគណនីនោះ ដើម្បីស្វែងយល់ពីពេលវេលាដែលយើងបានប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក សម្រាប់គោលបំណងនៃការទិញផលិតផលពីយើង និងការបញ្ជាទិញផលិតផលជាមួយយើង។ ម្យ៉ាងទៀត សូមស្នើសុំមកយើងជាលាយលក្ខណ៍អក្សរ (ដោយរួមបញ្ចូលទាំងអ៊ីម៉ែលផងដែរ) – សូមចុច ទីនេះ សម្រាប់ព័ត៌មានទំនាក់ទំនងលម្អិត។ យើងអាចស្នើសុំព័ត៌មានពីអ្នក ដែលអនុញ្ញាឲ្យយើងធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកមុនពេលបំពេញតាមសំណើសុំរបស់អ្នក។ ក្នុងករណីអ្នកត្រូវធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ខ្លួន យើងនឹងឆ្លើយតបទៅកាន់សំណើរបស់អ្នកឲ្យឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ប្រសិនបើយើងមិនអាចឆ្លើយតបចំពោះសំណើរសុំរបស់អ្នកក្នុងរយៈពេល 30 ថ្ងៃនោះទេ យើងនឹងអនុញ្ញាតឲ្យអ្នកបានដឹងក្នុងអំឡុងពេលនោះអំពីពេលវេលាដែលយើងអាចឆ្លើយតបទៅកាន់សំណើរបស់អ្នក។

យើងរក្សាសិទ្ធិគិតថ្លៃឈ្នួលពីអ្នកសម្រាប់ការចូលទៅប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដែលនឹងត្រូវបានកំណត់ត្រឹមតម្លៃកើនឡើងតាមដំណាក់កាលដែលយើងទាមទារដើម្បីបំពេញតាមសំណើរបស់អ្នក។ យើងនឹងជូនដំណឹងដល់អ្នកអំពីចំនួនទឹកប្រាក់ (ឬប្រសិនបើចំនួនទឹកប្រាក់នោះមិនអាចកំណត់បាន ត្រូវជូនដំណឹងពីចំនួនទឹកប្រាក់ប៉ាន់ប្រមាណ) នៃថ្លៃសេវាមុនពេលបំពេញតាមសំណើរបស់អ្នក។

7.5 ការកែតម្រូវទិន្នន័យផ្ទាល់ខ្លួន

អ្នកអាចស្នើសុំយើងឲ្យធ្វើការកែតម្រូវកំហុសឆ្គង ឬលុបចោលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬពាក់ព័ន្ធនឹងអ្នក ដែលជាកម្មសិទ្ធិរបស់យើង ឬស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងបាន។

ប្រសិនបើអ្នកបានចុះឈ្មោះសម្រាប់គណនី MyBosch Account អ្នកអាចចូលទៅកាន់គណនីនោះបាន ហើយធ្វើការកែប្រែសេចក្តីលម្អិតនៅក្នុងផ្នែក My Profile នៃគណនីនោះដើម្បីធ្វើការកែតម្រូវ ឬក៏គ្រាន់តែធ្វើបច្ចុប្បន្នភាពទិន្នន័យផ្ទាល់ខ្លួននោះក៍បាន ។ ម្យ៉ាងទៀត សូមជូនដំណឹងមកយើងអំពីសំណើសុំកែប្រែរបស់អ្នកជាលាយលក្ខណ៍អក្សរ (ដោយរួមបញ្ចូលទាំងអ៊ីម៉ែលផងដែរ) – សូមចុច ទីនេះ សម្រាប់ព័ត៌មានទំនាក់ទំនងលម្អិតរបស់យើង។ យើងអាចស្នើសុំព័ត៌មានពីអ្នក ដែលអនុញ្ញាឲ្យយើងធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកមុនពេលបំពេញតាមសំណើសុំរបស់អ្នក។ ក្នុងករណីអ្នកត្រូវធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ខ្លួន យើងនឹងឆ្លើយតបទៅកាន់សំណើរបស់អ្នកឲ្យឆាប់បំផុតតាមដែលអាចអនុវត្តទៅបាន។ ប្រសិនបើយើងមិនអាចឆ្លើយតបចំពោះសំណើរសុំរបស់អ្នកក្នុងរយៈពេល 30 ថ្ងៃនោះទេ យើងនឹងអនុញ្ញាតឲ្យអ្នកបានដឹងក្នុងអំឡុងពេលនោះអំពីពេលវេលាដែលយើងអាចឆ្លើយតបទៅកាន់សំណើរបស់អ្នក។ យើងក៏អាចផ្ញើទិន្នន័យផ្ទាល់ខ្លួនដែលបានកែប្រែទៅកាន់ស្ថាប័នផ្សេងទៀតដែលយើងបានបញ្ចេញទិន្នន័យនោះផងដែរ។

8. សុវត្ថិភាពនៃទិន្នន័យផ្ទាល់ខ្លួន

ក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់ឈានមុខគេលំដាប់ពិភពលោកផ្នែកបច្ចេកវិទ្យានិងសេវាកម្ម យើងការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬពាក់ព័ន្ធនឹងអ្នកយ៉ាងយកចិត្តទុកដាក់បំផុត។

យើងមានវិធានការសុវត្ថិភាពសមស្របរួចជាស្រេច ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកមិនឲ្យមានការបាត់បង់ដោយចៃដន្យ ការប្រើប្រាស់ ការចូលទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត ការកែប្រែ ឬការផ្សព្វផ្សាយឡើយ។ យើងកំណត់ការចូលទៅប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនសម្រាប់និយោជិត ភ្នាក់ងារ អ្នកម៉ៅការ និងភាគីទីបីផ្សេងទៀតដែលមាន “លក្ខខណ្ឌសុវត្ថិភាព” ផ្នែកអាជីវកម្ម។ ពួកគេនឹងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅតាមការណែនាំរបស់យើងតែប៉ុណ្ណោះ។

យើងមាននីតិវិធីរួចជាស្រេចដើម្បីដោះស្រាយការបំពានលើទិន្នន័យផ្ទាល់ខ្លួនដែលជាប់សង្ស័យណាមួយ ហើយនឹងជូនដំណឹងដល់អ្នក និងអាជ្ញាធរគ្រប់គ្រងជាធរមានណាមួយអំពីការបំពានទិន្នន័យផ្ទាល់ខ្លួនជាក់ស្តែងឬជាប់សង្ស័យ ករណីដែលយើងត្រូវបានតម្រូវដោយកិច្ចសន្យា ឬច្បាប់តម្រូវឲ្យធ្វើដូច្នោះ។

9. ការលុបចោលទិន្នន័យផ្ទាល់ខ្លួន

យើងនឹងឈប់រក្សាទុកឯកសារដែលផ្ទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬពាក់ព័ន្ធនឹងអ្នក ឲ្យបានឆាប់តាមដែលអាចធ្វើបានដើម្បីបញ្ជាក់ថាគោលបំណងដែលយើងប្រមូលទិន្នន័យនេះលែងមានផលប្រយោជន៍សម្រាប់យើងក្នុងការរក្សាទុកទិន្នន័យនេះតទៅទៀត ហើយយើងលែងត្រូវការវាសម្រាប់អាជីវកម្ម ឬគោលបំណងផ្លូវច្បាប់ទៀតហើយ។ ម្យ៉ាងទៀត យើងអាចលុបចោលទិន្នន័យផ្ទាល់ខ្លួនចោលដើម្បីកុំឲ្យវាអាចមានជាប់ពាក់ព័ន្ធជាមួយអ្នកតទៅទៀត។

10. ការផ្ទេរទិន្នន័យផ្ទាល់ខ្លួនទៅក្រៅប្រទេស

ពីពេលមួយទៅពេលមួយ អាស្រ័យលើកាលៈទេសៈដែលអ្នកបានផ្តល់ទិន្នន័យផ្ទាល់់ខ្លួនដល់យើង យើងមានតម្រូវការផ្នែកអាជីវកម្មដើម្បីផ្ទេរទិន្នន័យ (ឬសំណៅថតចម្លងនៃទិន្នន័យនោះ) ចេញទៅក្រៅប្រទេសដែលអ្នកបានផ្តល់វាមកឲ្យយើង និងទៅកាន់ក្រុមហ៊ុនបុត្តសម្ព័ន្ធណាមួយរបស់យើង ឬក្រុមហ៊ុនដែលពាក់ព័ន្ធនៅប្រទេសផ្សេងទៀត។ ឧទាហរណ៍ ប្រសិនបើអ្នកផ្តល់ទិន្នន័យនោះមកឲ្យយើងនៅក្រៅប្រទេសសិង្ហបុរី យើងអាចផ្ទេរវាទៅកាន់ការិយាល័យកណ្តាលប្រចាំតំបន់របស់យើងនៅក្នុងប្រទេសសិង្ហបុរី។

យើងបានចុះកិច្ចសន្យាដើម្បីធានាថាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬពាក់ព័ន្ធនឹងអ្នក គឺត្រូវបានស្ថាប័នទទួលទិន្នន័យរក្សាទុកប្រកបដោយការយកចិត្តទុកដាក់ ដូចដែលបានកំណត់ដោយគោលនយោបាយស្តីពីសិទ្ធិឯកជនភាពនេះ។ នេះរួមបញ្ចូលទាំងការជ្រើសរើសគោរពតាមការអនុវត្ត/នីតិវិធីដំណើរការតាមស្តង់ដា (SOPs) ដូចៗគ្នានៅគ្រប់ក្រុមហ៊ុនបុត្តសម្ព័ន្ធ និងក្រុមហ៊ុនពាក់ព័ន្ធទាំងអស់របស់យើងនៅក្នុងតំបន់អាស៊ាន (និងនៅក្នុងទីតាំងនៃការិយាល័យកណ្តាលកម្រិតពិភពលោករបស់យើងនៅក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុប)។

11. ការប្តឹងតវ៉ា

ប្រសិនបើអ្នកមានការប្តឹងតវ៉ាណាមួយស្តីពីរបៀបដែលយើងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬពាក់ព័ន្ធនឹងអ្នក – ពោលគឺប្រសិនបើអ្នកគិតថាយើងមិនបានគោរពតាមគោលនយោបាយស្តីពីសិទ្ធិឯកជនភាព និង/ឬគោរពតាមច្បាប់ស្តីពីការការពារទិន្នន័យ/ព័ត៌មានឯកជនជាធរមាននោះទេ សូមឲ្យយើងបានដឹងអំពីបញ្ហានេះ។ អ្នកអាចប្តឹងតវ៉ាបានជាលាយលក្ខណ៍អក្សរ (ដោយរួមបញ្ចូលទាំងអ៊ីម៉ែលផងដែរ) – សូមចុច ទីនេះ សម្រាប់ព័ត៌មានលម្អិតទំនាក់ទំនងរបស់យើង។ សូមរួមបញ្ចូលនូវចំណុចដូចខាងក្រោម៖

 • ព័ត៌មានទំនាក់ទំនងលម្អិតដែលគ្រប់គ្រាន់ដើម្បីអនុញ្ញាតឲ្យយើងកំណត់អត្តសញ្ញាណរបស់អ្នកបាន
 • សេចក្តីលម្អិតខ្លីៗ និងច្បាស់លាស់អំពីលក្ខណៈនៃការប្តឹងតវ៉ា – ឧទាហរណ៍ តើមានអ្វីកើតឡើង ពេលណាអ្នកបានដឹងអំពីរឿងនេះ ហើយតើមាននរណាខ្លះជាប់ពាក់ព័ន្ធ
 • ចំណុចត្រួសៗនៃការជះឥទ្ធិពលដែលហេតុការណ៍កើតឡើងនោះ បានប៉ះពាល់ដល់អ្នក និង
 • សេចក្តីលម្អិតនៃអ្វីដែលអ្នកចង់ឃើញថាអាចដោះស្រាយការប្តឹងតវ៉ារបស់អ្នកបាន

យើងនឹងទទួលស្គាល់ការទទួលបានបណ្តឹងតវ៉ារបស់អ្នកឲ្យបានឆាប់តាមដែលអាចធ្វើបាន។ បន្ទាប់មក យើងនឹងធ្វើការស៊ើបអង្កេតបណ្តឹងនោះ។ យើងអាចត្រូវការទទួលព័ត៌មានបន្ថែមពីអ្នក សាកសួរបុគ្គលិកដែលពាក់ព័ន្ធ ពិនិត្យមើលឯកសារពាក់ព័ន្ធ និង/ឬទទួលបានការប្រឹក្សាយោបល់ផ្លូវច្បាប់ ឬបច្ចេកទេសនៅក្នុងការស៊ើបអង្កេតនេះ។ នៅពេលណាយើងបានបញ្ចប់ការស៊ើបអង្កេតរបស់យើង យើងនឹងសរសេរទៅកាន់អ្នកដើម្បីអនុញ្ញាតឲ្យអ្នកដឹងអំពីលទ្ធផលនៃការស៊ើបអង្កេតនេះ។

12. ទំនាក់ទំនងមកកាន់យើង

អ្នកអាចទាក់ទងមកកាន់យើងដើម្បីទទួលព័ត៌មានបន្ថែមពាក់ព័ន្ធនឹងគោលនយោបាយស្តីពីសិទ្ធិឯកជនភាពនេះ ដើម្បីផ្តល់មតិយោបល់ ឬដើម្បីធ្វើការប្តឹងតវ៉ាតាមរយៈការទាក់ទងទៅកាន់មន្ត្រីការពារទិន្នន័យរបស់យើងដូចខាងក្រោម៖

តាមរយៈលិខិត៖

មន្ត្រីការពារទិន្នន័យ ក្រុមហ៊ុន,

ក្រុមហ៊ុន Robert Bosch (S.E.A.) Pte. Ltd. ប្រចាំតំបន់អាស៊ាន

11 Bishan ផ្លូវ 21

សិង្ហបូរី 573943

តាមរយៈអ៊ីម៉ែល៖

asean.dpo@sg.bosch.com

13. ការផ្លាស់ប្តូរគោលនយោបាយ

យើងរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ និងធ្វើបច្ចុប្បន្នភាពគោលនយោបាយស្តីពីសិទ្ធិឯកជនភាពនេះ ពីពេលមួយទៅពេលមួយ។ យើងនឹងផ្តល់ដំណឹងពីការផ្លាស់ប្តូរនេះតាមរយៈការចុះផ្សាយព័ត៌មាននេះនៅលើគេហទំព័ររបស់យើង។ គោលនយោបាយស្តីពីសិទ្ធិឯកជនភាពដែលបានកែប្រែនេះ នឹងចូលជាធរមានចាប់ពីពេលដែលគោលនយោបាយនេះត្រូវបានចុះផ្សាយលើគេហទំព័ររបស់យើង។