រំលងទៅមាតិកាមេ
ក្រុមហ៊ុន Bosch នៅក្នុងប្រទេសកម្ពុជា
ផលិតផល និងសេវាកម្ម

ផ្នែកយានជំនិះ

Bosch នាំមកជូននូវឯកទេសដ៏ជំនាញផ្នែកបច្ចេកវិទ្យាយានយន្តដែលរួមមានទាំងគ្រឿងរថយន្ត ប្រព័ន្ធកំព្យូទ័រ និងសេវាកម្ម ដើម្បីជាដំណោះស្រាយសម្រាប់យានជំនិះទាំងឡាយ។

ចល័ត
គេហទំព័រសម្រាប់ដំណោះស្រាយផ្នែកច្ចេកវិទ្យាយានយន្ត​

គេហទំព័រសម្រាប់ដំណោះស្រាយផ្នែកច្ចេកវិទ្យាយានយន្ត​

គេហទំព័រសម្រាប់ដំណោះស្រាយផ្នែកច្ចេកវិទ្យាយាន្តយន​​របស់ Bosch​ ផ្តល់ជូននូវព័ត៌មានសំខាន់ៗទាក់ទងនឹងបច្ចេកវិទ្យាយានយន្តតភ្ជាប់រវាងគ្នានឹងគ្នាតាមប្រព័ន្ធអ៊ីនធឺណិត​ យានយន្តបើកបរដោយស័្វយប្រវត្តិ ប្រព័ន្ធម៉ាស៊ីនរថយន្ត និងយានយន្តប្រើប្រព័ន្ធអគ្គីសនី​ ឬអាគុយ។ ស្វែងយល់បន្ថែមអំពីផលិតផល និងសេវាកម្មរបស់យើងដែលមានទាំងសម្រាប់រថយន្តធន់តូចដឹកអ្នកដំណើរ រថយន្តធន់ធំនានា ម៉ូតូ កង់អគ្គិសនី នាវា និងរថភ្លើង។

គ្រឿងបន្លាស់ និងគ្រឿងបន្ទាប់បន្សំរថយន្ត

Bosch Automotive Aftermarket

Bosch ជួយរក្សាយានយន្តលោកអ្នកឲ្យបន្តដំនើរការល្អ។

Bosch ផ្តល់ជូននូវគ្រឿងបន្លាស់ដ៏យ៉ាងច្រើនបែបច្រើនយ៉ាងដល់កន្លែងលក់គ្រឿងបន្លាស់ និងយានដ្ឋានជួសជុលរថយន្ត - ចាប់ពីដំណោះស្រាយផ្នែកគ្រឿងបន្លាស់ថ្មី និងផ្លាស់ប្តូរ ដោយការជួសជុល – ក៏ដូចជាឧបករណ៍ជួសជុលយានដ្ឋានដូចជាសូហ្វវែរធ្វើរោគវិនិច្ឆ័យនិងផ្នែករឹង។ ជាមួយនឹងវគ្គបណ្តុះបណ្តាលផ្នែកផ្តល់សេវាកម្ម និងកម្មវិធីដៃគូពាណិជ្ជកម្មជាមួយនឹងយានដ្ឋានជួសជុលរថយន្តនានា Bosch ផ្តល់ជូននូវសមត្ថភាពដ៏ជំនាញ និងចំណេះធ្វើពាក់ព័ន្ធនឹងយានយន្តដល់អ្នកបច្ចេកទេសខាងសេវាកម្មទូទាំងពិភពលោក។ ដូច្នេះ យានដ្ឋានជួសជុលរថយន្តអាចធ្វើតេស្ត និងជួសជុលរថយន្តកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងរហ័សជាងមុន។

យានដ្ឋាន Bosch Car Service

យានដ្ឋាន Bosch Car Service

Bosch ផ្តល់សេវាកម្មសម្រាប់រថយន្តគ្រប់ម៉ាកនៅជុំវិញពិភពលោក

នៅ​​​ឯយានដ្ឋានជាង 16,000 កន្លែងដែលទទួលស្គាល់ដោយ Bosch ម្ចាស់រថយន្តអាចទទួលបាននូវអត្ថប្រយោជន៍ល្អៗពីសេវាកម្មលំដាប់ថ្នាក់លេខមួយ សម្ថភាពដ៏ជំនាញរបស់ជាង និងគ្រឿងបន្លាស់គុណភាពរោងចក្រដើម។​​ ចាប់ពីគ្រឿងក្រោម គ្រឿងភ្លើង រហូតដល់​ប្រព័ន្ធឡានម៉ាស៊ូត ជាងជំនាញរបស់យើង ធ្វើការជួសជុលដោយប្រើបច្ចេកវិទ្យាទំនើបៗ។

ទាក់ទងមកBosch

យើងរង់ចាំឆ្លើយសំណួរអ្នក