Icon--AD-black-48x48Icon--address-consumer-data-black-48x48Icon--appointment-black-48x48Icon--back-left-black-48x48Icon--calendar-black-48x48Icon--Checkbox-checkIcon--clock-black-48x48Icon--close-black-48x48Icon--compare-black-48x48Icon--confirmation-black-48x48Icon--dealer-details-black-48x48Icon--delete-black-48x48Icon--delivery-black-48x48Icon--down-black-48x48Icon--download-black-48x48Ic-OverlayAlertIcon--externallink-black-48x48Icon-Filledforward-right_adjustedIcon--grid-view-black-48x48Icon--info-i-black-48x48Icon--Less-minimize-black-48x48Icon-FilledIcon--List-Check-blackIcon--List-Cross-blackIcon--list-view-mobile-black-48x48Icon--list-view-black-48x48Icon--More-Maximize-black-48x48Icon--my-product-black-48x48Icon--newsletter-black-48x48Icon--payment-black-48x48Icon--print-black-48x48Icon--promotion-black-48x48Icon--registration-black-48x48Icon--Reset-black-48x48share-circle1Icon--share-black-48x48Icon--shopping-cart-black-48x48Icon--start-play-black-48x48Icon--store-locator-black-48x48Ic-OverlayAlertIcon--summary-black-48x48tumblrIcon-FilledvineIc-OverlayAlertwhishlist
និរន្តរភាព គុណតម្លៃ និងអនុលោមភាព

ទំនួលខុសត្រូវរបស់យើង

ចំពោះយើង និរន្តរភាពមានន័យថាការធានាឲ្យបាននូវភាពជោគជ័យដ៏យូរអង្វែងរបស់ក្រុមហ៊ុន ហើយទន្ទឹមនឹងនោះការពារធនធានធម្មជាតិសម្រាប់អ្នកជំនាន់ក្រោយ។ យើងមានគោលបំណងធ្វើឲ្យថាមពលកកើតឡើងវិញកាន់តែមានតម្លៃសមរម្យ និងបច្ចេកវិទ្យាយានយន្តកាន់តែមានសុវត្ថិភាព កាត់បន្ថយការបំពុលបរិស្ថាន និងកាន់តែសន្សំសំចៃ ក៏ដូចជាអភិវឌ្ឍផលិតផលទាំងអស់របស់យើងឲ្យកាន់តែគាប់ប្រសើរដល់បរិស្ថាន។

ខ្ញុំជឿជាក់យ៉ាងមុតមាំថាពិភពជំនួញអាចរួមចំណែកដ៏ធំក្នុងការដោះស្រាយបញ្ហាដែលសង្គមកំពុងប្រឈម។

លោកបណ្ឌិត Volkmar Denner ប្រធានក្រុមប្រឹក្សាភិបាល

គុណតម្លៃរបស់យើង៖ អ្វីដែលយើងផ្អែកលើ

គុណតម្លៃរបស់យើងឆ្លុះបញ្ចាំងពីរបៀបដែលយើងធ្វើជំនួញ ដែលប្រកបដោយវិជ្ជាជីវ និងសីលធម៌ខ្ពស់ ក្នុងការធ្វើការជាមួយដៃគូពានិជ្ជកម្ម វិនិយោគិន បុគ្គលិក និងសង្គមទាំងមូល។​

ការផ្ដោតទៅលើលទ្ធផល និងអនាគត

សកម្មភាពរបស់យើងផ្ដោតសំខាន់ទៅលើលទ្ធផល។ វាអនុញ្ញាតឲ្យយើងធានាបាននូវសុវត្ថិភាពរបស់ក្រុមហ៊ុនយើងទៅថ្ងៃអនាគត។ វាក៏បង្កើតនូវមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់រាល់ការង្កើតសកម្មភាពរបស់ក្រុមហ៊ុន ឬមូលនិធិនេះ​សម្រាប់សង្គមផងដែរ។

ទំនួលខុសត្រូវ និងនិរន្តរភាព

យើងការពារផលប្រយោជន៍ក្រុមហ៊ុនដោយប្រតិបត្តិជាមួយនឹងទំនួលខុសត្រូវខ្ពស់ និងប្រុងប្រយ័ត្នចំពោះសកម្មភាពនានារបស់យើងលើផលប៉ះពាល់ដល់បរិស្ថាន និងសង្គម។

គំនិតផ្ដួចផ្ដើម និងការប្ដេជ្ញា

យើងអនុវត្តតាមគំនិតផ្ដួចផ្ដើមរបស់យើង ទទួលខុសត្រូវក្នុងនាមជាសហគ្រិន និងប្ដេជ្ញាខិតខំសម្រេចគោលដៅរបស់យើង។

ការបើកចំហ និងទំនុកចិត្ត

យើងជូនដំណឹងសំខាន់ៗអំពីក្រុមហ៊ុនឲ្យបានទាន់ពេលវេលា និងដោយបើកចំហ។​ នេះជាមូលដ្ឋានគ្រឹះប្រសើរបំផុតសម្រាប់ចំណងទំនាក់ទំនងដែលបង្កើតឡើងដោយការទុកចិត្តគ្នា។

សមភាព

យើងធ្វើការដោយប្រកាន់ខ្ជាប់នឹងសមភាពត្រឹមត្រូវ មិនថាជាមួយបុគ្គលិក ឬដៃគូជំនួញនោះទេ ហើយយកសមភាពនេះជាកត្តាចម្បងដែលនាំមកនូវភាពជោគជ័យនៃក្រុមហ៊ុនរបស់យើង។​

ភាពអាចទុកចិត្តបាន កិត្តិនាម និងនីត្យានុកូលភាព

យើងសន្យាតែអ្វីដែលយើងអាចផ្ដល់ជូនបាន ទទួលយកកិច្ចសន្យាដូចបានព្រមព្រៀង ហើយគោរព និងធ្វើតាមច្បាប់សម្រាប់រាល់ប្រតិបត្តិការជំនួញទាំងអស់របស់យើង។

ភាពចម្រុះ

យើងផ្ដល់តម្លៃ និងលើកទឹកចិត្តឲ្យមានភាពចម្រុះគ្នានៅក្នុងក្រុមហ៊ុនរបស់យើង (មិនថាចម្រុះជាតិសាសន៍ បទពិសោធន៍ ឬអ្វីនោះទេ)។ ភាពចម្រុះនេះជួយឲ្យមានភាពសម្បូរបែបជាច្រើនដែលយើងសាទរ ហើយយើងចាត់ទុកវាជាធាតុដ៏សំខាន់សម្រាប់ភាពជោគជ័យរបស់ក្រុមហ៊ុនយើង។

គំនូររបស់ Robert Bosch

របៀបធ្វើជំនួញដែលស្មោះត្រង់ និងត្រឹមត្រូវនឹងនាំឱ្យមានផលចំណេញបំផុតក្នុងរយៈពេលវែង។

Robert Bosch ឆ្នាំ 1921
រូបសញ្ញា "យើងជា Bosch" នៅកន្លែងបញ្ជាក់សាកល្បងរបស់ Bosch ក្នុងទីក្រុងយ៉ាខៃស៊ី ប្រទេសចិន។

យើងគឺ Bosch

កថាថ្លែងពីបេសកកម្មរបស់ Bosch បកស្រាយអំពីអ្វីដែលជំរុញយើងឲ្យទៅមុខ អ្វីដែលយើងមានដូចគ្នា អ្វីដែលយើងតំណាងឲ្យ។ យើងចង់បន្សល់ទុកដានល្អៗនៅក្នុងប្រវតិសាស្ត្រពិភពលោក ដែលសម្រេចបានដោយក្រុមការងារដ៏ចំណានរបស់យើង។

អនុលោមភាព

នៅឯBoschការអនុលោមតាមច្បាប់ជាផ្នែកដ៏សំខាន់មួយនៃគុណតម្លៃរបស់ក្រុមហ៊ុន។

Volkmar Denner

គោលបំណងនៃក្រមសីលធម៌ក្រុមហ៊ុនដែលយើងអនុវត្តនៅទូទាំងពិភពលោកគឺធ្វើឡើងដើម្បីការពារបុគ្គលិកនិងក្រុមហ៊ុនក៏ដូចជាអតិថិជននិងដៃគូអាជីវកម្មរបស់យើង។

ដូចដែលកថាថ្លែងពីបេសកកម្ម“យើងគឺBosch”បានចែង៖“យើងសន្យាតែអ្វីដែលយើងអាចផ្ដល់ជូនបានទទួលយកកិច្ចសន្យាដូចបានព្រមព្រៀងហើយគោរពនិងធ្វើតាមច្បាប់សម្រាប់រាល់ប្រតិបត្តិការជំនួញទាំងអស់របស់យើង”។ដើម្បីគូសបញ្ជាក់ពីសារៈសំខាន់នៃគោលការណ៍នេះយើងបានធ្វើការសង្ខេបគោលជំហររបស់យើងទាក់ទិននឹងលក្ខខណ្ឌតម្រូវផ្នែកច្បាប់និងសីលធម៌ទៅក្នុងក្រមសីលជំនួញដែលយើងធ្វើការអនុវត្តនៅទូទាំងពិភពលោក។ក្រមសីលធម៌ជំនួញនេះជាគោលការណ៍ណែនាំអំពីរបៀបធ្វើជំនួញ។

ប្រព័ន្ធអនុលោមភាពក៏រួមបញ្ចូលផងដែរនូវខ្សែទូរស័ព្ទរាយការណ៍បន្ទាន់ ដែលបុគ្គលិក ដៃគូជំនួញ និងភាគីទីបីណាមួយ អាចប្រើសម្រាប់រាយការណ៍អំពីភាពខុសប្រក្រតីគ្រប់ពេលវេលា។ ទង្វើដែលមានការទទួលខុសត្រូវ និងអនុលោមតាមច្បាប់មិនស្ថិតតែនៅក្នុងរង្វង់ក្រុមហ៊ុនទេ។ ជាមួយនឹងគោលគំនិតនេះ យើងបានបង្កើតក្រមសីលធម៌សម្រាប់អ្នកផ្គត់ផ្គង់ផងដែរ ដែលកំណត់គោលការណ៍ និងលក្ខខណ្ឌតម្រូវសម្រាប់ការសហការជាមួយ Bosch។ យើងធ្វើសវនកម្មជាប្រចាំដើម្បីធានាថាអ្នកផ្គត់ផ្គង់របស់យើងអនុលោមតាមគោលការណ៍ទាំងនេះ។ ក្នុងពិភពដែលមានការផ្លាស់ប្ដូរយ៉ាងរហ័ស យើងធ្វើការពិនិត្យប្រព័ន្ធអនុលោមភាពរបស់យើងឥតជាបន្តបន្ទាប់ដើម្បីអាចសម្របគោលការណ៍ និងដំណើរការរបស់យើងទៅតាមការវិវត្តនៃច្បាប់ និងបច្ចេកទេសថ្មី។

ឯកសារទាញយក

ក្រមសីលធម៌ជំនួញ

ក្រមសីលធម៌ជំនួញ

ក្រមសីលធម៌សម្រាប់ដៃគូពាណិជ្ជកម្ម

ក្រមសីលធម៌​ សម្រាប់ដៃគូ ពាណិជ្ជកម្ម

សំណួរគេច្រើនសួរ

តើអនុលោមភាពមានន័យដូចម្ដេចចំពោះយើង?

អនុលោមភាពមានន័យថាប្រតិបត្តិតាមច្បាប់ និងបញ្ញត្តិក្រុមហ៊ុន។ ពោលគឺថា គ្រប់សកម្មភាពជំនួញទាំងអស់របស់ Bosch Group និងបុគ្គលិកក្រុមហ៊ុនត្រូវតែអនុលោមតាមលក្ខខណ្ឌតម្រូវផ្នែកច្បាប់ ក្រមសីលធម៌ជំនួញ រួមជាមួយគោលការណ៍ណែនាំ និងសេចក្ដីបង្គាប់រួមដែលមាន ទាក់ទិននឹងប្រធានបទនេះក្នុងទម្រង់ណាមួយ (“គោលការណ៍អនុលោមភាព”)។

ប្រធានបទអនុលោមភាពគឺជាប្រធានបទដែលជាប់ពាក់ព័ន្ធគ្រប់បុគ្គលិកទាំងអស់ ដោយអ្នកគ្រប់គ្នារងផលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល ពេលមានការបំពាន៖ មួយផ្នែកគឺថា ការបំពានច្បាប់អាចនាំឱ្យមានការកាត់ទោសព្រហ្មទណ្ឌ អាស្រ័យទៅតាមកម្រិតធ្ងន់ស្រាល។ ម្យ៉ាងវិញទៀតគឺថា ការបំពានគោលការណ៍អនុលោមភាពអាចប៉ះពាល់ដល់ប្រាក់កាសក្រុមហ៊ុន ក៏ដូចជាធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ។ ជាលទ្ធផល ប្រសិទ្ធភាពជំនួញក្នុងក្រុមហ៊ុនធ្លាក់ចុះ ហើយនាំឱ្យប៉ះពាល់ដល់ភាពជោគជ័យ។ អនុលោមភាពក៏ពាក់ព័ន្ធនឹងទំនាក់ទំនងជំនួញផងដែរ រវាង Bosch និងភាគីទីបី៖ Bosch មិនចង់ពាក់ព័ន្ធក្នុងរឿងបំពានគោលការណ៍អនុលោមភាពរបស់ភាគីផ្សេងទេ។

តើគួរធ្វើយ៉ាងណា ប្រសិនបើមានការបំពានលើលក្ខខណ្ឌតម្រូវនៃអនុលោមភាព?

នេះអាស្រ័យលើបុគ្គលិកទាំងអស់ក្នុងការរាយការណ៍អំពីការបំពានគោលការណ៍អនុលោមភាពដែលអាចមាន ហើយតាមរយៈនេះ ជួយបន្ថយផលវិបាកនៃការបំពានបែបនេះ និងបង្ការការប្រព្រឹត្តខុសស្រដៀងគ្នាកុំឱ្យកើតមានឡើងទៀតក្នុងពេលអនាគត។ នេះក៏អនុវត្តទៅលើដៃគូជំនួញ និងភាគីទីបីផងដែរ។

តើនរណាខ្លះអាចរាយការណ៍អំពីការបំពានគោលការណ៍អនុលោមភាព?

• គ្រប់បុគ្គលិកទាំងអស់ ដោយរួមបញ្ចូលទាំងអ្នកចុះកម្មសិក្សា និងនិស្សិតថ្នាក់បណ្ឌិត

• បុគ្គលិកជួលក្រៅ ដូចជាកម្មករម៉ៅការបន្ត ឬសហជីពដែលធ្វើការឱ្យអ្នកផ្ដល់សេវាខាងក្រៅ

• គ្រប់ដៃគូជំនួញដូចជាអ្នកផ្គត់ផ្គង់ អតិថិជន ឬដៃគូបណ្ដាក់ទុនរួមគ្នា

• គ្រប់ភាគីទីបីទាំងឡាយ

តើមានការបំពានអ្វីខ្លះដែលគួររាយការណ៍?

ជាការសំខាន់ ត្រូវរាយការណ៍ពីបញ្ហាណាដែលចង្អុលបង្ហាញថាមានការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដូចជាការលួច ការក្លែងបន្លំ ឬការសូកប៉ាន់ជាដើម ឬក៏ថាមានការបំពានច្បាប់ ឬបញ្ញត្តិផ្ទៃក្នុងរបស់ក្រុមហ៊ុនជាយថាក្រម ដូចជាការមិនអនុលោមតាមបទដ្ឋានគុណភាព ឬសុវត្ថិភាព ឬតាមក្រមសីលធម៌ជំនួញដោយចេតនា និងបន្តជាប់។

តើគួររាយការណ៍អំពីការសង្ស័យដែលគ្មានភស្តុតាងដែរឬទេ?

គួរ។ មន្ត្រីអនុលោមភាពទទួលខុសត្រូវធ្វើការស៊ើបអង្កេត ប្រមូលភស្តុតាងដែលនឹងប្រើក្នុងតុលាការ និងរៀបចំនីតិវិធីទាំងឡាយដែលចាំបាច់។ ពួកគេទទួលបានជំនួយគាំទ្រពីអ្នកជំនាញនៅនាយកដ្ឋានអ្នកឯកទេសដែលទទួលបានការបណ្ដុះបណ្ដាលចាំបាច់ និងអាជ្ញាធរពាក់ព័ន្ធ។

តើអ្នករាយការណ៍អំពីការបំពានត្រូវខ្លាចអំពីផលវិបាកនានាដែរឬទេ?

អ្នករាយការណ៍អំពីបញ្ហាអនុលោមភាពដែលអាចកើតមាន ទៅតាមអ្វីដែលខ្លួនដឹង និងដោយស្មោះត្រង់ មិនចាំបាច់ភ័យខ្លាចត្រូវទទួលគុណវិបត្តិពីក្រុមហ៊ុនដោយសារទង្វើរបស់ខ្លួនទេ។

តើអាចរាយការណ៍ដោយមិនបញ្ចេញអត្តសញ្ញាណបានដែរឬទេ?

បាន អ្នកអាចរាយការណ៍ដោយមិនបញ្ចេញអត្តសញ្ញាណតាមបណ្ដាញទាក់ទងភ្លាមៗរបស់ Bosch អំពីរឿងអនុលោមភាពបាន។ យើងអាចរៀបចំបង្កើតប្រអប់សារសុវត្ថិភាពមួយក្នុងបណ្ដាញទាក់ទងភ្លាមៗ ដើម្បីឱ្យទាក់ទងជាមួយមន្ត្រីអនុលោមភាពដែលទទួលខុសត្រូវ ដោយមិនបញ្ចេញអត្តសញ្ញាណ។

តើជាក់ស្ដែង របាយការណ៍នឹងត្រូវបានចាត់ចែងដូចម្ដេច?

មន្ត្រីអនុលោមភាពទទួលខុសត្រូវក្នុងការដំណើរការការស៊ើបអង្កេតទៅលើការបំពានដែលបានរាយការណ៍ និងធានាថា បញ្ហាត្រូវបានដោះស្រាយត្រឹមត្រូវ (បើចាំបាច់ ទទួលជំនួយគាំទ្រពីនាយកដ្ឋានអ្នកឯកទេស Bosch ឬអ្នកឯកទេសខាងក្រៅ)។

ការចងក្រងឯកសារ និងតម្លាភាព

រាល់ការរាយការណ៍អំពីការបំពានដែលអាចមាន ក៏ដូចជាវិធានការដែលនឹងធ្វើជាបន្តបន្ទាប់ ត្រូវតែចងក្រងជាឯកសារដោយមន្ត្រីអនុលោមភាព។ ដោយពិចារណាទៅលើប្រយោជន៍ផ្លូវច្បាប់់នៃភាគីពាក់ព័ន្ធ អ្នករាយការណ៍អំពីបញ្ហានេះអាចសាកសួរអំពីស្ថានភាពនៃការស៊ើបអង្កេតបាន។ ប្រសិនបើការស៊ើបអង្កេតលើបញ្ហាមួយត្រូវបានលុបចោល ដោយសាររកមិនឃើញមានការប្រព្រឹត្តិខុសដែលពាក់ព័ន្ធ អ្នកដែលពាក់ព័ន្ធនឹងទទួលបានការជូនដំណឹងតាមនោះ ឱ្យតែពួកគេទទួលបានការស្នើឱ្យបញ្ចេញមតិក្នុងពេលស៊ើបអង្កេត ឬត្រូវបានស្នើសុំព័ត៌មានបែបនេះ។

ឯកជនភាពទិន្នន័យ

ជាធម្មតា ការរាយការណ៍អំពីការបំពានលើអនុលោមភាពដែលអាចមាននឹងពាក់ព័ន្ធទៅដល់ការបើកបង្ហាញទិន្នន័យផ្ទាល់ខ្លួន។ ហេតុនេះហើយ ការទទួល និងដំណើរការនៃការរាយការណ៍ទាំងនេះតម្រូវឱ្យអ្នកដែលរាយការណ៍បញ្ជាក់ថា ពួកគេទទួលជ្រាបអំពីសិទ្ធិរបស់ខ្លួនក្រោមច្បាប់ឯកជនភាពទិន្នន័យ និងយល់ព្រមឱ្យប្រើទិន្នន័យផ្ទាល់ខ្លួនក្នុងពេលស៊ើបអង្កេតទាក់ទិននឹងរឿងអនុលោមភាព។ ក្នុងករណីដែលរាយការណ៍ដោយមិនបញ្ចេញអត្តសញ្ញាណ មិនមានអនុវត្តលក្ខខណ្ឌតម្រូវនេះទេ។

ទាក់ទងមកBosch

យើងរង់ចាំឆ្លើយសំណួរអ្នក