រំលងទៅមាតិកាមេ
ក្រុមហ៊ុន Bosch នៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Bosch នៅទូទាំងសកលលោក

ត្រួសៗអំពី Bosch Group

Bosch Group ជុំវិញពិភពលោក

កិច្ចការរបស់យើង

Bosch Group គឺជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្មឈានមុខគេមួយនៅលើពិភពលោក។ ក្រុមហ៊ុនមានបុគ្គលិកសរុបចំនួន 410,000នាក់ (គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2018)។ បើយោងតាមលទ្ធផលជាបឋម នៅក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនបានសម្រេចទិន្នផលលក់ចំនួន 78.5 ពាន់លានអឺរ៉ូ។ ប្រតិបត្តិការនៃអាជីវកម្មរបស់ក្រុមហ៊ុន ត្រូវបានបែងចែកជាបួនវិស័យផ្សេងៗគ្នាដូចជា៖ បច្ចេកវិទ្យាយាន្តជំនិះ បច្ចេកវិទ្យាឧស្សាហកម្ម ផលិតផលប្រើប្រាស់ទូទៅ និង បច្ចេកវិទ្យាថាមពល និងសំណង់អាគារ។ ក្នុងនាមជាក្រុមហ៊ុននាំមុខគេផ្នែកបច្ចេកវិទ្យាតភ្ជាប់ឧបករណ៍ប្រើប្រាស់តាមរយៈប្រព័ន្ធអ៊ិនធឺណិត (IoT) Bosch ផ្តល់ដំណោះស្រាយបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗសម្រាប់ផ្ទះឆ្លាតវៃ ទីក្រុងឆ្លាតវៃ យានជំនិះដែលប្រើអគ្គិសនី និងឧស្សាហកម្មបច្ចេកវិទ្យាភ្ជាប់ទំនាក់ទំនង។ Bosch ប្រើប្រាស់នូវជំនាញរបស់ខ្លួនផ្នែកបច្ចេកវិទ្យាសិនស័រ សូហ្វែរ និងសេវាកម្ម ក៏ដូចជាមជ្ឈមណ្ឌលរក្សាទិន្នន័យ IoT ផ្ទាល់ខ្លួន ដើម្បីក្លាយជាប្រភពតែមួយដល់ដល់អតិថិជនសម្រាប់ដំណោះស្រាយបច្ចេកវិទ្យាភ្ជាប់ទំនាក់ទំនង។ គោលបំណងជាយុទ្ធសាស្ត្ររបស់ Bosch Group គឺធ្វើការផ្តល់ជូននូវការបង្កើតឡើងថ្មីនៃបច្ចេកវិទ្យាសម្រាប់ជីវិតដែលពោរពេញដោយការភ្ជាប់ទំនាក់ទំនង។ Bosch បង្កើនគុណភាពជីវិតនៅទូទាំងពិភពលោកតាមរយៈផលិតផល និងសេវាកម្មរបស់ខ្លួនដែលជាបច្ចេកវិទ្យាច្នៃប្រឌិតថ្មី។ ជារួម Bosch បង្កើតនូវ “បច្ចេកវិទ្យាសម្រាប់ជីវិត”។

ត្រួសៗអំពី Bosch

ចំណូលបានពីការលក់ បុគ្គលិក ទីតាំង — ព័ត៌មានត្រួសៗអំពីតួលេខ និងស្លាកសញ្ញាសំខាន់ៗ

ចំណូលបានពីការលក់ បុគ្គលិក ទីតាំង — ការរៀបរាប់ត្រួសៗអំពីព័ត៌មានពិត និងម៉ាកនានារបស់ Bosch Group។

ការបោះពុម្ពផ្សាយ

អ្នកអាចទាញយកព័ត៌មានចុងក្រោយអំពី Bosch ជាឯកសារ PDF នៅត្រង់នេះបាន។

គម្រប Bosch សព្វថ្ងៃ ឆ្នាំ

Bosch ក្នុងពេលសព្វថ្ងៃ

អ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពី Bosch ក្នុងទម្រង់ច្បាស់លាស់ និងសង្ខេបខ្លី។

គម្របរបាយការណ៍ប្រចាំឆ្នាំ 2020 របស់ Bosch

របាយការណ៍ប្រចាំឆ្នាំ 2020

ប្រវត្តិក្រុមហ៊ុន និងរបាយការណ៍ប្រចាំឆ្នាំ 2020

វិស័យពាណិជ្ជកម្មរបស់យើង

បច្ចេកវិទ្យាយានយន្តជាវិស័យមួយនៃអាជីវកម្មក្រុមហ៊ុន Bosch ។ នៅទីនេះអ្នកអាចមើលឃើញយានដ្ឋាននៃសារមន្ទីរ Mercedes-Benz នៅទីក្រុង Stuttgart ។ វាជាទីតាំងដំបូងគេនៅលើពិភពលោកដែលមានចំណតរថយន្តដោយស្វ័យប្រវត្ដិរបស់ក្រុមហ៊ុន Bosch ៖ សេវាកម្មចំណតរថយន្តដែលគ្មានអ្នកបើកបរ។

ដំណោះស្រាយសម្រាប់ការចល័ត

ដំណោះស្រាយសម្រាប់ការចល័ត

បច្ចេកវិទ្យាយានយន្ត គឺជាផ្នែកអាជីវកម្មដ៏ធំបំផុតរបស់ Bosch Group ដែលមានចំនួន 59 ភាគរយនៃការលក់សរុប។ Bosch គឺជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបង្គុំ និងគ្រឿងបន្លាស់យានយន្តនាំមុខគេមួយនៅក្នុងពិភពលោក។ នៅក្នុងតួនាទីជាអ្នកនាំមុខគេនេះ Bosch បន្តប្រកាន់ខ្ជាប់នូវចក្ខុវិស័យយានយន្តប្រកបដោយនិរន្តរភាព សុវត្ថិភាព និងគួរឱ្យរំភើបសម្រាប់អ្នកប្រើប្រាស់។ ក្នុងនាមជាអ្នកផ្គត់ផ្គង់គ្រឿងបរិក្ខារយានយន្តដើមផ្ទាល់ Bosch ចូលរួមកិច្ចការងារក្នុងវិស័យផ្សេងៗជាច្រើន ដែលក្នុងនោះ យើងមានអង្គភាពដូចជាផ្នែកបច្ចេកវិទ្យាគ្រឿងម៉ាស៊ីន (Powertrain Solutions) ប្រព័ន្ធគ្រប់គ្រងសាស៊ី (Chassis Systems Control) ប្រព័ន្ធដំណើរការដោយភ្លើង (Electrical Drives) ផ្នែកអេឡិចត្រូនិចយានយន្ត (Automotive Electronics) និងប្រព័ន្ធចង្កូតយានយន្ត (Automotive Steering) ។ លើសពីនេះទៀត ខាងបច្ចេកវិទ្យាកុំព្យូទ័រចម្រុះផ្នែក ក៏ត្រូវបានបង្កើតឡើងផងដែរនៅដើមឆ្នាំ 2021 នេះ ។ ក្រៅពីផ្នែកគ្រឿងបរិក្ខារដើម ផ្នែកផ្សេងទៀតរួមមាន ផ្នែកគ្រឿងបន្លាស់យានយន្ត ផ្នែកផ្គត់ផ្គង់សេវាខាងបច្ចេកវិទ្យាយានយន្តដែលអាចតភ្ជាប់តាមប្រព័ន្ធអ៊ិនធឺណេត និងប្រព័ន្ធកង់អគិ្គសនីរបស់ Bosch។ សកម្មភាពបន្ថែមទៀតមានដូចជា ផ្នែកទោចក្រយាន យានយន្តខ្នាតធំ ក៏ដូចជាយានយន្តពាណិជ្ជកម្ម និងផ្នែកសេវាកម្មវិស្វកម្ម។ ដើម្បីឆ្លើយតបទៅនឹងបំរែបំរួលរបស់វិស័យយានយន្ត ក្រុមហ៊ុន Bosch មានជំហរអព្យាក្រឹតក្នុងការអភិវឌ្ឍន៍ប្រព័ន្ធថាមពលយានយន្តដែលរួមមាន ឥន្ធនៈសំយោគដែលអាចបង្កើតឡើងវិញបាន។ គិតតែក្នុងឆ្នាំ 2020 ក្រុមហ៊ុន Bosch ធ្វើការវិនិយោគប្រមាណជា 500 លានអឺរូលើផ្នែកយានយន្តអគិ្គសនី រួមទាំង Fuel Cells។ Bosch ក៏កំពុងធ្វើឱ្យប្រព័ន្ធជំនួយការបើកបរ សម្រាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មកម្រិត 1 និង 2 កាន់តែប្រសើរដោយធ្វើការលើប្រព័ន្ធជំនួយការបើកបរលើផ្លូវហាយវ៉េដោយស្វ័យប្រវត្តិ និងអភិវឌ្ឍការបើកបរដោយស្វ័យប្រវត្តិទៅកម្រិត SAE 3 និង 4។ ជាមួយនឹងខាង កុំព្យូទ័រចម្រុះផ្នែករបស់ខ្លួន ក្រុមហ៊ុន Bosch កំពុងឆ្លើយតបទៅនឹងការផ្លាស់ប្តូរនូវតម្រូវការនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សសម្រាប់ប្រព័ន្ធអេឡិចត្រូនិចដែលពឹងផ្អែកខ្លាំងលើប្រព័ន្ធកំព្យូទ័រនៅក្នុងវិស័យយានយន្ត។

បច្ចេកវិទ្យាយានយន្តជាវិស័យមួយនៃអាជីវកម្មក្រុមហ៊ុន Bosch ។ នៅទីនេះអ្នកអាចមើលឃើញយានដ្ឋាននៃសារមន្ទីរ Mercedes-Benz នៅទីក្រុង Stuttgart ។ វាជាទីតាំងដំបូងគេនៅលើពិភពលោកដែលមានចំណតរថយន្តដោយស្វ័យប្រវត្ដិរបស់ក្រុមហ៊ុន Bosch ៖ សេវាកម្មចំណតរថយន្តដែលគ្មានអ្នកបើកបរ។
វិស័យអាជីវកម្មរបស់ Bosch ផ្នែកបច្ចេកវិទ្យាឧស្សាហកម្ម ។ រោងចក្រនាពេលអនាគតនឹងមានលក្ខណៈដូចនេះ៖ ក្រុមហ៊ុន Bosch Rexroth ធានានូវការតភ្ជាប់ (តាមប្រព័ន្ធអ៊ិនធឺណេត) ដ៏ទូលំទូលាយនៅក្នុងបណ្ដារោងចក្រ។

បច្ចេកវិទ្យាឧស្សាហកម្ម

បច្ចេកវិទ្យាឧស្សាហកម្ម

នៅក្នុងឆ្នាំអាជីវកម្ម 2020 វិស័យអាជីវកម្មបច្ចេកវិទ្យាឧស្សាហកម្មរកចំណូលបាន 7 ភាគរយនៃការលក់សរុបរបស់ក្រុមហ៊ុន Bosch Group ។ ផ្នែកអាជីវកម្មនេះ រួមមានផ្នែកបច្ចេកវិទ្យាគ្រឿងចក្របញ្ជា ដែលមានជំនាញខាងបច្ចេកវិទ្យាគ្រឿងយន្តសម្រាប់បំលាស់ទី ឬលើកដាក់ និងគ្រប់គ្រងគ្រឿងចក្រ ដែលមានចលនាគ្រប់ធន់ និងគ្រប់ទំហំដោយមានប្រសិទ្ធភាព។ ផ្នែកនេះរួមបញ្ចូលគ្នានូវបទពិសោធន៍របស់ខ្លួននៅទូទាំងពិភពលោកលើផ្នែកបច្ចេកវិទ្យាគ្រឿងចក្រចល័ត សំណង់រោងចក្រ និងវិស្វកម្ម និងស្វ័យប្រវត្តិកម្មរោងចក្រ។ ជាមួយនឹងគ្រឿងបង្គុំវៃឆ្លាត ប្រព័ន្ធបច្ចេកវិទ្យាដែលអាចបង្កើតតាមការកុម៉ង់ទិញ និងសេវាកម្មផ្នែកបច្ចេកវិទ្យាគ្រឿងចក្របញ្ជា អាចផ្តល់នូវដំណោះស្រាយចាំបាច់សម្រាប់ផ្តល់នូវកម្មវិធីតភ្ពាប់ដោយប្រព័ន្ធអ៊ិនធឺណេតដ៏ពេញលេញ។ ផ្នែកនេះផ្តល់ជូនអតិថិជនរបស់ខ្លួននូវបច្ចេកវិទ្យាគ្រឿងចក្រដើរដោយកម្លាំងទឹក ប្រព័ន្ធបញ្ជា និងគ្រប់គ្រងដោយអគ្គិសនី បច្ចេកវិទ្យាហ្គែរ និងបច្ចេកវិទ្យាសម្រាប់ដំឡើងគ្រឿងចក្រ និងចលនាលីនេអ៊ែរ រួមទាំងបច្ចេកវិទ្យាកំព្យូទ័រសម្រាប់បច្ចេកវិទ្យាតភ្ពាប់ដោយប្រព័ន្ធអ៊ិនធឺណេត។ ផ្នែកអាជីវកម្មប្រព័ន្ធសម្រាប់ដំឡើងគ្រឿងចក្រធំជាងគេដែលហៅថា Bosch Robert Bosch Manufacturing Solutions GmbH អាចផ្តល់ជូននូវគម្រោងការងារដែលមានភាពបត់បែនខ្ពស់ និងអាចពង្រីកទំហំការងារបានយ៉ាងងាយស្រួល ក៏ដូចជាផ្តល់នូវដំណោះស្រាយជាក់លាក់តាមតម្រូវការរបស់អតិថិជនសម្រាប់ការងារធ្វើតេស្តសាកល្បង និងដំណើរការគ្រឿងម៉ាស៊ីន ក៏ដូចជាសេវាកម្មផ្សេងៗទាក់ទងនឹងវិស័យនេះ។ ផ្នែកអាជីវកម្មឧស្សាហកម្មតភ្ជាប់តាមប្រព័ន្ធអ៊ិនធឺណេត (Connected Industry) របស់ Bosch ក៏ជាផ្នែកមួយនៃបច្ចេកវិទ្យាឧស្សាហកម្មផងដែរ។ ដោយផ្តោតលើឧស្សាហកម្ម 4.០ ផ្នែកនេះបង្កើតបច្ចេកវិទ្យាកុំព្យូទ័រ និងអនុវត្តគម្រោងនានាសម្រាប់អតិថិជនទាំងខាងក្នុង និងខាងក្រៅក្រុមហ៊ុន។

វិស័យអាជីវកម្មរបស់ Bosch ផ្នែកបច្ចេកវិទ្យាឧស្សាហកម្ម ។ រោងចក្រនាពេលអនាគតនឹងមានលក្ខណៈដូចនេះ៖ ក្រុមហ៊ុន Bosch Rexroth ធានានូវការតភ្ជាប់ (តាមប្រព័ន្ធអ៊ិនធឺណេត) ដ៏ទូលំទូលាយនៅក្នុងបណ្ដារោងចក្រ។
វិស័យអាជីកម្មរបស់ Bosch ផ្នែកទំនិញប្រើប្រាស់។ នៅទីនេះអ្នកអាចឃើញបច្ចេកវិទ្យាថាសសម្អាត X-LOCK Cleaning Disc ជំនាញរបស់ Bosch ។

ផលិតផលសម្រាប់អ្នកប្រើប្រាស់

ផលិតផលសម្រាប់អ្នកប្រើប្រាស់

ផ្នែកអាជីវកម្មទំនិញប្រើប្រាស់ បានរួមចំណែកប្រហែល 26 ភាគរយនៃការលក់សរុបរបស់ Bosch Group ក្នុងឆ្នាំ 2020។ ផ្នែកឧបករណ៍ជាងជំនាញ គឺជាអ្នកផ្គត់ផ្គង់ឧបករណ៍ជាង និងឧបករណ៍ថែសួន គ្រឿងបន្ទាប់បន្សំ និងបច្ចេកវិទ្យាវាស់ប្រវែង។ ផលិតផលជាច្រើនប្រភេទរបស់ផ្នែកនេះ គឺសម្រាប់សំដៅផ្គត់ផ្គង់ដល់អតិថិជនទាំង ជាងជំនាញនៅក្នុងវិស័យសាងសង់ និងឧស្សាហកម្ម ក៏ដូចជាអ្នកដែលមានចំណង់ចំណូលចិត្តសាងសង់ និងជួសជុលដោយខ្លួនឯង ។ ផ្នែកនេះផ្តោតសំខាន់ទៅលើភាពងាយស្រួលក្នុងការប្រើឧបករណ៍ ប្រសិទ្ធភាពខ្ពស់របស់ឧបករណ៍គ្នាខ្សែរ និងកម្មវិធីសម្រាប់ប្រើជាមួយនឹងឧបករណ៍តាមអ៊ិនធឺណេត និងសេវាកម្ម។ គោលការចម្បងៗនៃយុទ្ធសាស្ត្ររបស់ផ្នែកនេះ គឺភាពច្នៃប្រឌិត ការបន្តបង្កើនឧបករណ៍ឌីជីថល បន្តពង្រឹងកេរ្តិ៍ឈ្មោះ ការរីកចម្រើននៃការលក់រាយតាមអ៊ិនធឺណេត និងការពង្រីកអាជីវកម្មនៅក្នុងទីផ្សារកំពុងចាប់ផ្តើមរីកចម្រើន។ បទពិសោធន៍អ្នកប្រើប្រាស់ជាកត្តាមួយផងដែរ ដែលនាំមកនូវភាពជោគជ័យលើការប្រឹងប្រែងនេះ ដោយធ្វើការផ្តោតសំខាន់ទៅលើការឆ្លើយតបទៅនឹងសេវាកម្ម និងតម្រូវការអ្នកប្រើប្រាស់។ ផ្នែកអាជីវកម្មទំនិញប្រើប្រាស់នេះក៏រួមបញ្ចូលផងដែរនូវក្រុមហ៊ុនបុត្រសម្ព័ន្ធឈ្មោះ BSH Hausgeräte GmbH ដែលផ្តល់ជូននូវឧបករណ៍ប្រើប្រាស់ក្នុងផ្ទះទំនើបទាន់សម័យជាច្រើន សន្សំសំចៃថាមពល និងមានឧបករណ៍ដែលអាចបញ្ជាតាមប្រព័ន្ធអ៊ិនធឺណេតដែលកាន់តែមានផាសុខភាពក្នុងការប្រើប្រាស់កាន់តែច្រើនឡើង។ ផលិតផលផ្នែកនេះមានចាប់ពីម៉ាស៊ីនបោកគក់ និងម៉ាស៊ីនសម្ងួត ទូទឹកកក និងទូបង្កក ចង្រ្កាន ឡដុតនំ ម៉ាស៊ីនប៊ឺតផ្សែង និងម៉ាស៊ីនលាងចាន រហូតដល់ឧបករណ៍តូចៗ ដូចជាម៉ាស៊ីនបូមធូលី ម៉ាស៊ីនឆុងកាហ្វេ និងម៉ាស៊ីនកិនអាហារ។ យុទ្ធសាស្រ្តរបស់ក្រុមហ៊ុន BSH Hausgeräte គឺផ្តោតសំខាន់លើការច្នៃប្រឌិតផលិតផល សេវាកម្មតាមរយះបច្ចេកវិទ្យាតភ្ជាប់(តាមអ៊ិនធឺណេត) និងការពង្រីកអាជីវកម្មឌីជីថល។ តាមទំរង់នៃផ្ទះវ័យឆ្លាត, BSH Hausgeräte ផ្តល់នូវប្រព័ន្ធអេកូឡូស៊ីជាមួយនឹងវេទិកាឌីជីថលចម្រុះម៉ាកសម្រាប់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។ ដោយផ្នែកនេះធ្វើការសហការជាមួយនឹងដៃគូផ្សេងៗជាច្រើន។ វាមានគោលបំណងប្រើប្រាស់លទ្ធភាពដែលផ្តល់ដោយឌីជីថលដើម្បីពង្រីកទំនាក់ទំនងអតិថិជនដោយផ្ទាល់។

វិស័យអាជីកម្មរបស់ Bosch ផ្នែកទំនិញប្រើប្រាស់។ នៅទីនេះអ្នកអាចឃើញបច្ចេកវិទ្យាថាសសម្អាត X-LOCK Cleaning Disc ជំនាញរបស់ Bosch ។
វិស័យអាជីកម្មរបស់ Bosch ផ្នែកបច្ចេកវិទ្យាថាមពល និងអគារ ។ នៅទីនេះអ្នកអាចមើលឃើញកម្មវិធី Bosch Spexor ដែលជាឧបករណ៍ចាប់សកម្មភាពនិងមានសម្លេងរោទិ៍ចល័ត។

បច្ចេកវិទ្យាថាមពល និងសំណង់

បច្ចេកវិទ្យាថាមពល និងសំណង់

នៅក្នុងឆ្នាំ 2020 ផ្នែកអាជីវកម្មបច្ចេកវិទ្យាថាមពល និងអគារ បង្កើតបាន 8 ភាគរយនៃការលក់សរុបរបស់ Bosch Group ។ ផ្នែកបច្ចេកវិទ្យាអគាររបស់ខ្លួន មានពីរផ្នែកអាជីវកម្ម គឺអាជីវកម្មបច្ចេកវិទ្យាប្រព័ន្ធសុវត្ថិភាព និងទំនាក់ទំនង និងតម្លើងប្រព័ន្ធបច្ចេកវិទ្យានៅក្នុងតំបន់។ ហើយផ្នែកតម្លើងប្រព័ន្ធបច្ចេកវិទ្យានេះមានផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មតាមតម្រូវការអតិថិជនសម្រាប់សន្តិសុខអគារ ប្រព័ន្ធថាមពលដែលជួយសន្សំសំចៃខ្ពស់ និងស្វ័យប្រវត្តិកម្មសម្រាប់អគារក្នុងប្រទេសមួយចំនួន។ អង្គភាពទាំងពីរផ្តោតលើអគារពាណិជ្ជកម្ម និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ ផលិតផលរបស់ផ្នែកនេះរួមមាន ក៉ាមេរាសុវត្ថិភាព ប្រព័ន្ធការពារការលួចចូល ប្រព័ន្ធចាប់សញ្ញាអគ្គិភ័យ ប្រព័ន្ធសម្លេងរោទិ៍ពេលមានអាសន្ន ក៏ដូចជាប្រព័ន្ធគ្រប់គ្រងច្រកចេញចូល និងឧបករណ៍បំពងសម្លេងជំនាញ និងប្រព័ន្ធសម្លេងសម្រាប់សន្និសីទ។ រីឯផ្នែកអាជីវកម្មចម្បងមួយទៀតគឺ ផ្នែក បច្ចេកវិទ្យាកំដៅ ដែលផ្តល់ជូនដំណោះស្រាយសម្រាប់កំដៅ និងការគ្រប់គ្រងអាកាសធាតុក្នុងផ្ទះ ទឹកក្តៅ និងការគ្រប់គ្រងថាមពលវិមជ្ឈការដល់អតិថិជនទូទាំងពិភពលោក។ វាផ្តល់នូវប្រព័ន្ធកំដៅ និងម៉ាស៊ីនត្រជាក់ បូករួមទាំងការគ្រប់គ្រងថាមពលសម្រាប់អគារលំនៅដ្ឋាន ឧបករណ៍កំដៅទឹក និងអាជីវកម្មសំណង់រោងចក្រសម្រាប់ប្រព័ន្ធកំដៅសម្រាប់ប្រើប្រាស់ក្នុងពាណិជ្ជកម្ម និងឧស្សាហកម្ម និងប្រព័ន្ធម៉ាស៊ីនត្រជាក់។ ថាមពលបានពីអគ្គិសនី និងថាមពលកកើតឡើងវិញ ក៏កំពុងកាន់តែមានសារៈសំខាន់កាន់តែខ្លាំងឡើងដោយសារតែតម្រូវការកាន់តែតឹងរឹងសម្រាប់ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច CO2 ។ ផ្នែកនេះកំពុងផ្តោតសំខាន់លើការច្នៃប្រឌិតបន្ថែមលើការបង្កើនប្រសិទ្ធភាពនៃផលិតផលដែលមានស្រាប់ និងបង្កើនសមត្ថភាពតភ្ជាប់ (តាមប្រព័ន្ធអ៊ិនធឺណេត) នៃឧបករណ៍របស់ខ្លួនទាំងឡាយ។ ផ្នែកសេវាកម្មដំណោះស្រាយជាសកល (Bosch Global Service Solutions) របស់ Bosch ផ្តល់ជូននូវដំណើរការ និងសេវាកម្មអាជីវកម្ម ជាចម្បងសម្រាប់អតិថិជននៅក្នុងឧស្សាហកម្មយានយន្ត សេវាកម្មហិរញ្ញវត្ថុ និងឧស្សាហកម្មភ័ស្តុភារ និងក្នុងបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍។ Robert Bosch Smart Home GmbH ផ្ដល់ជូនផលិតផលដែលបញ្ជាដោយកម្មវិធីដែលដំណើរការដោយអ៊ិនធឺណេតសម្រាប់លំនៅដ្ឋាន។

វិស័យអាជីកម្មរបស់ Bosch ផ្នែកបច្ចេកវិទ្យាថាមពល និងអគារ ។ នៅទីនេះអ្នកអាចមើលឃើញកម្មវិធី Bosch Spexor ដែលជាឧបករណ៍ចាប់សកម្មភាពនិងមានសម្លេងរោទិ៍ចល័ត។

រចនាសម្ព័ន្ធក្រុមហ៊ុន និងម្ចាស់ភាគហ៊ុន

ចាប់ពីឆ្នាំ 1964 ភាគហ៊ុនមួយភាគធំរបស់ Bosch ត្រូវបានកាន់កាប់ដោយមូលនិធិសប្បុរសធម៌ឈ្មោះ Robert Bosch Stiftung GmbH។ មូនិធិនេះបន្តការងារសប្បុរសធម៌ និងការងារសង្គមតាមគោលគំនិត និងបំណងប្រាថ្នារបស់ស្ថាបនិកក្រុមហ៊ុននេះក្នុងទម្រង់សម័យថ្មី។ មូនិធិនេះប្រតិបត្តិដោយឯករាជ និងតាមគោលដៅរបស់ខ្លួនតាមរយះការបង្កើតនូវកម្មវិធី និងស្ថាប័នខ្លួនឯង និងដោយតាមរយះការជួយដល់់គម្រោង និងការផ្តួចផ្តើមដែលស្ថាប័នផ្សេងស្នើមកដើម្បីដោះស្រាយកិច្ចការដែលសង្គមកំពុងប្រឈម។

ម្ចាស់ហ៊ុន និងសិទ្ធិបោះឆ្នោតរបស់ Robert Bosch GmbH

ទាក់ទងមកBosch

យើងរង់ចាំឆ្លើយសំណួរអ្នក