Bosch អភិវឌ្ឍបច្ចេកវិទ្យាថ្មីៗដែលជាដំណោះស្រាយយានជំនិះសម្រាប់ជួយឲ្យការធ្វើដំណើរកាន់តែប្រសើរ។ យើងនាំមកជាមួយគ្នានូវបច្ចេកវិទ្យាយានយន្ត ប្រព័ន្ធទិន្នន័យលើពពក និងសេវាកម្ម ដើម្បីបង្កើតបាននូវដំណោះស្រាយបច្ចេកវិទ្យាយានជំនិះដ៏ពេញលេញសម្រាប់យានយន្តគ្រប់ប្រភេទ មិនថាជាប្រភេទទេសចរណ៍របស់បុគ្គល ឬប្រភេទសម្រាប់ពាណិជ្ជកម្ម សម្រាប់ដឹកទំនិញ ឬសម្រាប់ដឹកភ្ញៀនោះទេ និងរួមទាំងរចនាសម្ព័ន្ធយានយន្តឆ្លាតវៃផងដែរ។