រំលងទៅមាតិកាមេ
ក្រុមហ៊ុន Bosch នៅក្នុងប្រទេសកម្ពុជា
គម្រោងនានាដែលបង្កើតសម្រាប់ជីវិត

ស្វែងរក ផែនទីលេខ

ការគូរគំនូររូបភាពអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ការគូរគំនូររូបភាពអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ពាក្យនៅតាមផ្លូវ

ប្រសិនបើអ្នកស្ថិតនៅលើផ្លូវ Roxas ក្នុងក្រុងម៉ានីល ដែលមានពហុសាសន៍ នោះអ្នកមានឱកាសប្រទះឃើញជញ្ជាំងគំនូរមួយប្រភេទ ដែលបង្កើតឡើងដោយក្រុមហ៊ុន Bosch។ ដោយមានទំហំធំ និងភាពរស់រវើក ស្នាដៃសិល្បៈនេះមានគោលបំណងជំរុញឱ្យមានការពិភាក្សាដែលគេត្រូវការច្រើជាសាធារណៈ និងការកែតម្រូវអាកប្បកិរិយាលើប្រធានបទមួយ ដែលមានសារៈសំខាន់សម្រាប់ទាំងអស់គ្នា ពោលគឺសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងយានយន្ត។

Watch how technology turns Bosch's vision of mobility into art.

ការផ្ញើសារដោយបង្កប់អត្ថន័យ

ដោយដាក់ឈ្មោះថា “ផែនទីលេខ” ផ្ទាំងរូបភាពបង្កើតបានជាផ្នែកមួយនៃគំនិតផ្តួចផ្តើមថ្មីៗដោយក្រុមហ៊ុន Bosch ក្នុងការកលើកកម្ពស់ការយល់ដឹងពីការបើកបរនៅលើដងផ្លូវ និងការយល់ដឹងពីសុវត្ថិភាពយានយន្ត ក្នុងតំបន់ដែលទទួលរងពីផលប៉ះពាល់បំផ្លិចបំផ្លាញ។ ស្នាដៃសិល្បៈចម្រុះពណ៌ គឺជាផ្នែកមួយនៃការទទួលស្គាល់ចក្ខុវិស័យរបស់ក្រុមហ៊ុន Bosch សម្រាប់ភាពចល័ត៖ គ្មានគ្រោះថ្នាក់ គ្មានភាពតានតឹង និងការកាត់បន្ថយការបំភាយឧស្ម័នឲ្យបានជិតសូន្យ។ ការជម្រុញប្រកបដោយការច្នៃប្រឌិតផ្តើមចេញពីក្នុងកម្លាំងពលកម្ម ប្រកបដោយទេពកោសល្យនិងចក្ខុវិស័យវែងឆ្ងាយរបសក្រុមហ៊ុន Bosch។ លេខជាច្រើនតំណាងឱ្យតួលេខគួរឱ្យចាប់អារម្មណ៍ទាក់ទងនឹងការតភ្ជាប់រយៈពេលវែងរបស់ក្រុមហ៊ុន Bosch ទៅនឹងឧស្សាហកម្មចល័តនេះ។ លេខផ្សេងទៀតបង្ហាញពីស្ថិតិគួរឱ្យតក់ស្លុតអំពីទេសភាពចល័តនៅអាស៊ីអាគ្នេយ៍។ ការរចនាមានគោលបំណងគាំទ្រដល់ការអប់រំដែលមានការរីករាលដាល និងលទ្ធផលវិជ្ជមាន ដែលបច្ចេកវិទ្យាអាចសម្រេចទទួលបាន។

ការរួមបញ្ចូលគ្នារវាងសិល្បៈ និងបច្ចេកវិទ្យា

ការអនុវត្តស្នាដៃសិល្បៈ ត្រូវបានជំរុញដោយបច្ចេកវិទ្យា។ ជំនួសឱ្យការគូរគំនូរស្នាដៃសិល្បៈដោយដៃផ្ទាល់ ក្រុមហ៊ុន Bosch បានចាប់ដៃគូជាមួយក្រុមហ៊ុនអេស្តូនីទើបបើកថ្មីមួយ ដែលជាអ្នកបង្កើតអ្នកជំនាញផ្នែកគំនូរមនុស្សយន្តម្នាក់ឈ្មោះ Albert។ Albert គឺជាមនុស្សយន្តបោះពុម្ពឆ្លាតវៃមួយដែល “ព្រីន” ស្នាដៃសិល្បៈមួយស្រទាប់ម្តងៗ លើផ្ទៃរាប។ “ផែនទីលេខ” ប្រហែលជាផ្ទាំងរូបភាពលើជញ្ជាំងដែលធំជាងគេបំផុតនៅលើពិភពលោក ដែលមានទំហំប៉ុនទីលានវាយតេនីសមួយ។

90%

តើអ្នកដឹងទេ? ៩០ ភាគរយនៃគ្រោះថ្នាក់ទាំងអស់ដែលបណ្តាលឲ្យ មានរបួស គឺជាលទ្ធផលនៃកំហុសរបស់មនុស្ស។

នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុន Bosch រួមបញ្ចូលសិល្បៈនិងបច្ចេកវិទ្យាដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈនៅក្នុងតំបន់។ គំនិតផ្តួចផ្តើមស្រដៀងគ្នានេះអាចត្រូវបានរកឃើញទាំងនៅក្នុងប្រទេសម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។ ទោះជាយ៉ាងណាក៏ដោយ គម្រោងនីមួយៗមានគោលបំណងពង្រីកទំហំឲ្យធំជាង និងមានមហិច្ឆតាជាងគម្រោងចុងក្រោយ។ “ផែនទីលេខ” ប្រាកដជាមិនមែនពេលវេលាចុងក្រោយដែលក្រុមហ៊ុន Bosch នាំមកនូវភាពស្រស់ស្អាតនៃសិល្បៈ និងអំណាចនៃចំណេះដឹងដល់ប្រជាជននៅអាស៊ីអាគ្នេយ៍នោះទេ។

ស្វែងរក ផែនទីលេខ
ស្វែងរក ផែនទីលេខ
ស្វែងរក ផែនទីលេខ
ស្វែងរក ផែនទីលេខ
ស្វែងរក ផែនទីលេខ
ស្វែងរក ផែនទីលេខ
ស្វែងរក ផែនទីលេខ
ស្វែងរក ផែនទីលេខ
/

301

គ្រោះថ្នាក់ចរាចរណ៍ត្រូវបានកត់ត្រាក្នុងមួយថ្ងៃនៅទីក្រុងម៉ានីលដែលមានពហុសាសន៍។

្ញុំបានទទួលសំណួរនិងយោបល់ពីមិត្តភក្តិនិងក្រុមគ្រួសារនៅក្រៅក្រុមហ៊ុន Bosch អំពីផ្ទាំងគំនូរ និងរបៀបដែលពួកគេសន្យាថានឹងមានការយកចិត្តទុកដាក់នៅតាមផ្លូវ។ ខ្ញុំមានមោទនភាពដែលបានធ្វើការនៅក្នុងក្រុមហ៊ុនមួយ ដែលយកចិត្តទុកដាក់និងរុញស្រោមសំបុត្រដើម្បីធ្វើឱ្យជីវិតកាន់តែប្រសើរឡើង”។

Rebo Santos, បុគ្គលិកក្រុមហ៊ុន Bosch មានមូលដ្ឋាននៅប្រទេសហ្វីលីពីន