រំលងទៅមាតិកាមេ
ក្រុមហ៊ុន Bosch នៅក្នុងប្រទេសកម្ពុជា
គម្រោងនានាដែលបង្កើតសម្រាប់ជីវិត

យន្តហោះពេទ្យគ្មានមនុស្សបើកសម្រាប់ជួយសង្គ្រោះ!

ដោះស្រាយបញ្ហាប្រឈមផ្នែកថែទាំសុខភាពនៅតំបន់ដាច់ស្រយាល។

fallback

ការផ្លាស់ប្តូរការថែរក្សាសុខភាពនៅតាមសហគមន៍ជនបទ

មានមូលដ្ឋាននៅប្រទេសសឹង្ហបូរី និងបង្កើតឡើងដោយសហស្ថាបនិកបីរូប Yonah មានគោលបំណងជំនះលើឧបសគ្គនានាក្នុងការទទួលបានសេវាថែទាំសុខភាពនៅតាមតំបន់ជនបទតាមរយៈបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើកដោយស្វយ័ត។

ការធ្វើឱ្យមានការផ្លាស់ប្តូរ និងជួយឱ្យការរស់នៅកាន់តែប្រសើរតាមរយៈការបង្កើតថ្មី នៅតែជា ឌីអិនអេ (DNA) របស់ក្រុមហ៊ុន Bosch ជានិច្ច។ Yonah គឺជាគំរូដ៏ល្អឥតខ្ចោះរបស់មនុស្សជំនាន់ក្រោយ ដែលកំពុងធ្វើការផ្លាស់ប្តូរជាវិជ្ជមានដល់សហគមន៍ពិភពលោកជាមួយនឹងជំនាញ និងចំណេះដឹងខាងការអប់រំរបស់ពួកគេ។

MARTIN HAYES, ប្រធាននៃក្រុមហ៊ុន BOSCH នៅអាស៊ីអាគ្នេយ៍

១២ ថ្ងៃ

តើអ្នកដឹងទេ? បច្ចុប្បន្នវាអាចចំណាយពេលរហូតដល់ ១២ ថ្ងៃដើម្បីដឹកជញ្ជូននិងចែកចាយថ្នាំវ៉ាក់សាំង។

ការជំនះលើបញ្ហាប្រឈមជាមួយនឹងដំណោះស្រាយប្រកបដោយការច្នៃប្រឌិត

ដោយសារពេលវេលាសម្ភារៈវេជ្ជសាស្ត្រ ដូចជា ថ្នាំវ៉ាក់សាំងមិនអាចមានរយៈពេលយូរនៅខាងក្រៅទូរទឹកកក នៅទីបំផុតថ្នាំទាំងនេះត្រូវទុកចោលមិនប្រើ ដោយសារវាលែងមានប្រសិទ្ធភាព។ ការប្រើប្រាស់ដ្រូនស្វយ័តដើម្បីចែកចាយថ្នាំវ៉ាក់សាំង អាចជាចម្លើយដើម្បីធានាបាននូវការចែកចាយឱ្យបានទាន់ពេលវេលានិងមានសុវត្ថិភាពទៅតំបន់ដាច់ស្រយាល ដែលតម្រូវការនៃការផ្គត់ផ្គង់វេជ្ជសាស្រ្តមានសារៈសំខាន់ជាពិសេសក្នុងអំឡុងពេលមានការផ្ទុះឡើងនៃជម្ងឺ។

ភាពធន់និងភាពជឿជាក់នៃឧបករណ៍របស់ក្រុមហ៊ុន Bosch ជួយឱ្យក្រុមការងារ ធ្វើការពីគ្រប់ទីកន្លែងគ្រប់ពេលវេលា ទោះបីស្ថិតក្នុងស្ថានភាពបរិស្ថានដ៏លំបាកក៏ដោយ។ នេះត្រូវបានបង្ហាញក្នុងអំឡុងពេលនៃការហោះហើរសាកល្បងដំបូងរបស់ក្រុមការងារនៅតំបន់ខ្ពង់រាបប៉ាពួញូហ្គីណេ។

សាលរូបភាព

ចេញពីការ “បង្កើតសម្រាប់ជីវិត” រហូតដល់ការសង្គ្រោះជីវិត។ ក្រុមហ៊ុន Bosch និង Yonah កំពុងប្រមូលផ្តុំធនធាន ជំនាញ និងឧបករណ៍ដើម្បីជួយឱ្យដឹងអំពីសក្តានុពលនៃការប្រើប្រាស់ដ្រូនស្វយ័តក្នុងការដឹកជញ្ជូនចែកចាយវ៉ាក់សាំង សូម្បីតែនៅតំបន់ដាច់ស្រយាលបំផុតក៏ដោយ។

Yonah
Yonah
Yonah
Yonah
Yonah
/

85%

តើអ្នកដឹងទេ? ៨៥% នៃប្រជាជននៅប៉ាពួញូហ្គីណេរស់នៅក្នុងតំបន់ជនបទដែលមានសណ្ឋានដីមិនរាបស្មើហើយសម្បូរថ្ម។

យើងសង្ឃឹមថាក្រុមការងាររបស់យើងនៅតែបន្តជំរុញដើម្បីនាំជីវិតទៅកាន់សហគមន៍ដាច់ស្រយាលដែលយើងបម្រើ នៅពេលពួកគេធ្វើការជាមួយផលិតផលរបស់ក្រុមហ៊ុន Bosch និងទទួលស្គាល់នូវគុណតម្លៃដែលពួកគេតំណាងឲ្យ។

SRIRAM SAMI, សហស្ថាបនិកនៃ YONAH

គម្រោង Yonah

Yonah មានគោលបំណងដោះស្រាយបញ្ហាដឹកជញ្ជូនទំនិញនៅតាមតំបន់ជនបទ និងតំបន់ដាច់ស្រយាល ដែលនៅទៅនោះសណ្ឋានដី ជាបញ្ហាប្រឈម ហើយខ្វះហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ។ ក្រុមការងារនេះផលិតហេដ្ឋារចនាសម្ព័ន្ធយន្តហោះដ្រូនសម្រាប់ដឹកទំនិញ ដើម្បីផ្តល់សិទ្ធិអំណាចដល់សហគមន៍ដាច់ស្រយាល និងលើកកម្ពស់លទ្ធភាពទទួលបានសេវាថែទាំសុខភាពមូលដ្ឋាន។

Yonah ប្រមូលផ្តុំនិស្សិតវិស្វកម្ម និងកុំព្យូទ័រ ដែលត្រូវបានជំរុញដោយមានគោលបំណងធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងពិភពលោក។