រំលងទៅមាតិកាមេ
ក្រុមហ៊ុន Bosch នៅក្នុងប្រទេសកម្ពុជា
សហគ្រាសធុនតូច និងមធ្យម

ឆ្ពោះទៅកាន់ឧស្សាហកម្ម 4.0

ឧស្សាហកម្ម 4.0

ឧស្សាហកម្ម 4.0 គឺនៅពេលដែលរោងចក្រអាចសម្របទៅតាមតម្រូវការណាមួយ តាមរយះការសិក្សារតម្រូវការខុសៗគ្នារបស់អតិថិជន។ សម្រាប់ Bosch ដំណោះស្រាយគឺរួមបញ្ចូលគ្នារវាងមនុស្ស ទិន្នន័យ និងម៉ាស៊ីន។ ហើយខណៈពេលដែលភាពឆ្លាតវៃរបស់ម៉ាស៊ីន និងទិន្នន័យកម្រិតខ្ពស់ធ្វើឱ្យដំណើរផលិតកម្មនៅរោងចក្រកាន់តែងាយស្រួល មានប្រសិទ្ធិភាព និងអាចបត់បែនបានគ្រប់កាលៈទេសៈ ហើយមនុស្សនៅតែអាចត្រួតពិនិត្យបន្ថែមបាន។

គ្មានផលិតផលណានឹងមានលក្ខណៈដូចគ្នានោះទេ។

បដិវត្តន៍ឧស្សាហកម្ម​ និងដំណើរការបែបឌីជីថល អនុញ្ញាតឱ្យសហគ្រាសផលិតបានក្នុងល្បឿនលឿនជាងមុន ហើយលើសពីនេះទៅទៀត ការបំពេញទៅតាមតម្រូវការ របស់អតិថិជនកាន់តែងាយស្រួលឡើងដូចជា៖ គំរូដើមងាយស្រួលក្នុងការផលិតសម្រាប់ធ្វើទេស ការសួរមតិយោបល់របស់អតិថិជន​​ ហើយលទ្ធភាព ក្នុងការផលិតកាន់តែខ្លាំងឡើង។ ការធ្វើបែបនេះ កាត់បន្ថយពេលវេលា ខណៈពេលដែលការកើនឡើងនូវ តម្រូវការសម្រាប់ផលិតផលដែលមាន លក្ខណៈខុសៗគ្នា។ នីតិវិធីផលិតឯកត្តជនអាចជួយរោងចក្រផលិត បានបរិមាណខ្ពស់​​ជាមួយហ្នឹងផលិតផល ដែលមានលក្ខណៈខុសៗគ្នាទៅតាមតម្រូវការ។

ប្រវត្តិរ​បស់ឧស្សាហកម្មទាំងបួន

បដិវត្តន៍ឧស្សាហកម្ម 4.0

ការប្រើប្រាស់ម៉ាស៊ីន - បដិវត្តន៍ឧស្សាហកម្មដំបូងបង្អស់

រោងចក្រផលិតមេកានិចទីមួយដែលត្រូវបានបំពាក់ដោយម៉ាស៊ីនចំហាយទឹក ត្រូវបានតម្លើងនៅដើមសតវត្សទី១៩ ដែលអាចចម្លងទំនិញបានលឿន។

ខ្សែចង្វាក់ផលិតកម្ម និងការតម្លើង - បដិវត្តន៍ឧស្សាហកម្មទីពីរ

ខណៈដែលអគ្គិសនីបានរីករាលដាលកាន់តែច្រើន ដំណើរការផលិត ត្រូវបានបង្កើតឡើងដោយស្វ័យប្រវត្តិ ទទួលបានភាពជោគជ័យ ចាប់តាំងពីចុងសតវត្សទី១៩។

ការមកដល់របស់មីក្រូអេឡិចត្រូនិច - បដិវត្តន៍ឧស្សហកម្មទីបី

កុំព្យូទ័រធំៗ ត្រូវបានគេដាក់ឱ្យប្រើនៅក្នុងវិស័យឧស្សាហកម្ម ជាលើកដំបូងនៅឆ្នាំ១៩៧០។ ដំណើរការផលិតកម្មត្រូវបាន គ្រប់គ្រងដោយស្វ័យប្រវត្តិ។

ការតភ្ជាប់គ្នាតាមរយះបណ្តាញអ៊ីនធឺណេត

ការតភ្ជាប់គ្នារវាងទំនិញនិងផលិតកម្ម អនុញ្ញាតឱ្យផលិតកម្មមាន ភាពបត់បែនកាន់តែលឿន។

តើឧស្សាហកម្ម 4.0 សម្រាប់សហគ្រាសធុនតូច និងមធ្យមមែនទេ?

ឧស្សាហកម្ម 4.0 មានសក្តានុពលក្នុងការតភ្ជាប់ ទំនាក់ទំនងរវាងមនុស្សរាប់លាននាក់នៅតាមជនបទ។ ជាមួយនឹងស្វ័យប្រវត្តិកម្មនៅក្នុងរោងចក្រផលិត ដែលកំពុងមានការរីកចម្រើនតាមរយះឧស្សាហកម្ម 4.0 ទូទាំងទ្វីបអាស៊ី។ តម្រូវការនៃការផលិតនឹងកាន់តែច្រើនឡើង ដែលទាមទារឱ្យសហគ្រាសធុនតូច និងមធ្យមចាប់ផ្តើមយកចិត្តទុកដាក់លើការប្រមូល​ និងបញ្ចូលទិន្នន័យ។ ជាពិសេសរោងចក្រផលិតខ្នាតមធ្យមនឹងមានសក្តានុពលដ៏អស្ចារ្យក្នុងការតភ្ជាប់បណ្តាញ រោងចក្រជាច្រើននៅតាមតំបន់ភូមិសាស្រ្តខុសៗគ្នា។ វាបើកឱកាសសម្រាប់សហគ្រាស ធុនតូច និងមធ្យមសម្រូបខ្លួនឆ្ពោះទៅកាន់បដិវត្តន៍ឧស្សាហកម្ម 4.0 ។

ដំណើរការផ្លាស់ប្តូរបែបឌីជីថលគឺជាគន្លឹះ

សម្រាប់សហគ្រាសធុនតូច​ និងមធ្យម ដំណើរការផ្លាស់ប្តូរបែបឌីជីថលគឺជាជំហាន សំខាន់បំផុតដើម្បីចាប់ផ្តើមប្រើប្រាស់ និងរួមបញ្ចូលអត្ថប្រយោជន៍នៃបដិវត្តន៍ ឧស្សាហកម្មទីបួននេះ។ ម្ចាស់អាជីវកម្មគួរតែចំណាយពេលវេលា ដើម្បីពិចារណាបញ្ចូលដំណើរការផ្លាស់ប្តូរបែបឌីជីថលទៅក្នុងយុទ្ធសាស្រ្ត របស់ក្រុមហ៊ុនពួកគេ និងមើលពីរបៀបដែលពួកគេអាចទទួលផល ប្រយោជន៏មកវិញ​ តាមរយៈការធ្វើជាដៃគូជាមួយអ្នកជំនាញ ខាងបច្ចេកវិទ្យាក្នុងវិស័យនេះ។

ការបណ្តុះបណ្តាលជំនាញថ្មីសម្រាប់ឧស្សាហកម្ម 4.0

ឧស្សាហកម្ម 4.0 នឹងផ្លាស់ប្តូរលក្ខណៈសម្បត្តិការងារ ហើយក៏បង្កើតឱកាសការងារថ្មីដែរ។ ចំពោះម្ចាស់អាជីវកម្ម វាពិតជាសំខាន់ណាស់ក្នុងការផ្តោតលើបុគ្គលិករបស់ពួកគេ ទាមទារទំនុកចិត្តពីបុគ្គលិក ​ដើម្បីជំរុញដំណើរការផ្លាស់ប្តូរ។ ការបណ្ដុះបណ្ដាលជំនាញថ្មី​ គួរតែជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ដែលធានាថាបុគ្គលិកដែលមានស្រាប់ អាចមានលទ្ធភាពដោះស្រាយ ភារកិច្ចដែលទាមទារការយល់ដឹងកាន់តែ ស៊ីជម្រៅពីបច្ចេកវិទ្យាថ្មីទាំងនោះ។

ហៃ ភិរម្យ

អាជីវកម្មដែលចាប់ផ្តើមសម្រប ខ្លួនទៅកាន់ឧស្សាហកម្ម 4.0 មុនគេ នឹងទទួលបានផល ប្រយោជន៍ច្រើនបំផុតនាពេល អនាគត។ ដូច្នេះហើយម្ចាស់ អាជីវកម្មនៅកម្ពុជា​ មិនគួរកំណត់ចក្ខុវិស័យ របស់ខ្លួនដោយផ្អែកលើឧបសគ្គនៅ ពេលបច្ចុប្បន្ននោះទេ។

លោក ហៃ ភិរម្យ អគ្គនាយកក្រុមហ៊ុន Bosch ប្រចាំនៅកម្ពុជា

សេវាកម្ម និងបច្ចេកវិទ្យារបស់ Bosch

Bosch គឺជាក្រុមហ៊ុនឈានមុខគេមួយខាងផ្នែកបច្ចេក វិទ្យាសម្រាប់ឧស្សាហកម្ម 4.0 ដោយបច្ចេកវិទ្យាទាំងនេះត្រូវបាន ប្រើប្រាស់ផ្ទាល់នៅរោងចក្រ Bosch ជាង 280 ​កន្លែង នៅជុំវិញពិភពលោក។ យើងក៏កំពុងស្វះស្វែង យ៉ាងសកម្មក្នុងការធ្វើការជាមួយដៃគូរបស់យើង ដើម្បីជួយអោយដៃគូទាំងអស់អាចឈានទៅកាន់ឧស្សាហកម្ម 4.0 ដោយជោគជ័យ។

សេវាកម្ម និងបច្ចេកវិទ្យារបស់ Bosch

ដំណោះស្រាយសម្រាប់កម្មវិធី​ (Software Solutions)

ដំណោះស្រាយកម្មវិធី i4.0 របស់យើងតភ្ជាប់គ្រប់សមាសភាគ ជាមួយនិងមនុស្សដែលពាក់ព័ន្ធ។ អ្វីដែលយើងចង់បានគឺ៖ ការតភ្ជាប់ទំនាក់ទំនងពេញលេញដែលតម្លាភាព និងការកាត់​​

បន្ថយភាពស្មុគស្មាញ។

ស្វែងយល់បន្ថែម

ដំណោះស្រាយសម្រាប់ផ្នែកដឹកជញ្ជូន និងផលិតកម្ម

យើងតភ្ជាប់ម៉ាស៊ីន និងខ្សែផលិតកម្មទាំងមូល។ ជាមួយនឹង ដំណោះស្រាយរបស់យើង អ្នកអាចសម្រេចបាននូវតម្លាភាព និងការសម្របសម្រួលទាំងស្រុង នៃប្រតិបត្តិការដឹកជញ្ជូនទាំងនៅក្នុង និងក្រៅរោងចក្ររបស់អ្នក។

ស្វែងយល់បន្ថែម

សេវាកម្មប្រឹក្សាយោបល់

Bosch ផ្តល់ជូននូវសេវាកម្មពិគ្រោះយោបល់យ៉ាងទូលំទូលាយ នៅក្នុងវិស័យឧស្សាហកម្ម 4.0 រួមទាំងការចូលរួមធ្វើគម្រោងរួមគ្នា ដើម្បីសាកល្បង គំរូអាជីវកម្មថ្មី។ យើងនឹងជួយអ្នកស្វែងយល់ពីសក្តានុពល នៃឧស្សាហកម្ម 4.0ចំពោះអាជីវកម្មរបស់អ្នក។

ស្វែងយល់បន្ថែម

ផ្នែកបរិក្ខាប្រើប្រាស់

ម៉ាស៊ីន គំរូផលិតផល និងប្រព័ន្ធសម្រាប់ការធ្វើសមាហរណកម្មដ៏ល្អប្រសើរ គឺជាអ្វីដែលយើងអាចផ្តល់ជូនបានសម្រាប់វិស័យឧស្សាហកម្ម 4.0នេះ។

កាតាឡុកផលិតផល I4.0

កាតាឡុកផលិតផល I4.0

ទំនាក់ទំនងមកពួកយើង

Bosch​ នៅកម្ពុជា

ទូរសព្ទ
អ៊ីមែល

រឿងរ៉ាវផ្សេងៗ