រំលងទៅមាតិកាមេ
ក្រុមហ៊ុន Bosch នៅក្នុងប្រទេសកម្ពុជា
Green Matters

ការសម្រេចបាននូវការបញ្ចេញឧស្ម័នកាបូនិកនៅកម្រិតសូន្យ ក្នុងឆ្នាំ ២០២០

ការសម្រេចបាននូវការបញ្ចេញឧស្ម័នកាបូនិកនៅកម្រិតសូន្យ ក្នុងឆ្នាំ ២០២០ វីដេអូ

ដោយសារកំណើនបញ្ហាប្រឈមដែលយើងកំពុងជួបប្រទះពីការប្រែប្រួលអាកាសធាតុ ឥឡូវនេះយើងបានកំណត់គោលដៅដែលមានមហិច្ឆតាខ្ពស់ទាក់ទងនឹងការការពារអាកាសធាតុ៖

នៅឆ្នាំ ២០២០ យើងចង់ធ្វើឲ្យការបំភាយឧស្ម័នកាបូនិកនៅក្នុងដែនឥទ្ធិពលផ្ទាល់របស់យើង (វិសាលភាព ១ និង ២) សម្រេចបាននៅកម្រិតសូន្យនៅទូទាំងពិភពលោក។ ត្រឹមឆ្នាំ ២០៣០ យើងចង់ទទួលបានការកែលម្អបន្ថែមទៀតទាក់ទងនឹងការការពារអាកាសធាតុដោយឈរលើមូលដ្ឋានគុណភាពនៃវិធានការដែលបានអនុវត្ត។

នៅពេលនិយាយអំពីអាកាសធាតុ មានតែពាក្យសំដីមិនគ្រប់គ្រាន់ទេ។ ក្រុមហ៊ុនទាំងឡាយចាំបាច់ត្រូវមានគោលបំណងក្នុងការសម្រេចបាននូវការបញ្ចេញឧស្ម័នកាបូនិកនៅកម្រិតសូន្យ នៅទីនេះនិងឥឡូវនេះ។

Dr. Volkmar Denner, Chairman of the Board of Management

វិធីសាស្រ្តរបស់យើង

ការយកចិត្តទុកដាក់ផ្តោតជាពិសេសទៅលើប្រសិទ្ធភាពថាមពល និងការបង្កើតថាមពលដោយខ្លួនឯងពីប្រភពកកើតឡើងវិញ ដោយសារកត្តាទាំងពីរនេះបង្កើតបានជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ការសម្រេចគោលដៅអាកាសធាតុរបស់យើង។ ត្រឹមឆ្នាំ ២០៣០ ក្រុមហ៊ុន Bosch ចង់សន្សំថាមពល ១,៧ TWh និងបង្កើតថាមពល ៤០០ GWh នៃតម្រូវការថាមពលរបស់ខ្លួនពីធនធានកកើតឡើងវិញដោយខ្លួនឯង។ ដើម្បីគាំទ្រវិធានការទាំងនេះខាងហិរញ្ញវត្ថុផងដែរ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Bosch បានអនុម័តថវិកាប្រចាំឆ្នាំបន្ថែម ១០០ លានអឺរ៉ូសម្រាប់ឆ្នាំ ២០១៨ ដល់ឆ្នាំ ២០៣០។

ទួរប៊ីនខ្យល់នៅម៉ិកស៊ិកូ

អគ្គិសនីបៃតងនិងថាមពលស្អាតថ្មីដើម្បីបង្កើនគុណភាពនៃ ការសម្រេចបាននូវការបញ្ចេញឧស្ម័នកាបូនិកនៅកម្រិតសូន្យរបស់យើង

ចំណុចចាប់ផ្តើមសំខាន់មួយនៅលើមាគ៌ារបស់យើងឆ្ពោះទៅរកការសម្រេចបាននូវការមិនបំភាយឧស្ម័នកាបូនិកទៅក្នុងអាកាសធាតុ នៅក្រុមហ៊ុន Bosch គឺត្រូវយកថាមពលអគ្គីសនី “បៃតង” ពីកន្លែងផលិតថាមពលកកើតឡើងវិញដែលមានស្រាប់ ជាមួយនឹងការធានានៃប្រភពដែលត្រូវគ្នា។ យើងចង់លើកកម្ពស់គុណភាពនៃវិធានការឱ្យបានជាប់លាប់ ត្រឹមឆ្នាំ ២០៣០ ដោយផ្តោតលើថាមពលស្អាតថ្មី ពោលគឺកិច្ចព្រមព្រៀងទិញផ្តាច់មុខរយៈពេលវែងជាមួយអ្នកវិនិយោគនៅក្នុងរោងចក្រផលិតថាមពលកកើតឡើងវិញ (ឧ. ទួរប៊ីនខ្យល់ ឬឧទ្យានផលិតថាមពលពីពន្លឺព្រះអាទិត្យ)។ តាមវិធីនេះ ក្រុមហ៊ុន Bosch នឹងចូលរួមវិភាគទានបន្ថែមដល់ការការពារអាកាសធាតុ ព្រោះថារោងចក្រថ្មីទាំងនេះនឹងត្រូវបានសាងសង់ឡើង តែជាលទ្ធផលនៃការប្តេជ្ញាចិត្តរបស់យើងប៉ុណ្ណោះ។

CO2 signet grenn

ការកាត់បន្ថយការបំភាពឧស្ម័នកាបូនិកជាដំណោះស្រាយផ្សារភ្ជាប់

រូបថតព្រៃត្រូពិក

កម្លាំងជំរុញទីបីសម្រាប់ការសម្រេចគោលដៅអាកាសធាតុរបស់យើង គឺវិធានការកាត់បន្ថយ (ក្រេឌីតក្នុងការបំភាយឧស្ម័នកាបូនិក)។ វិធានការទាំងនេះចាំបាច់ក្នុងការកាត់បន្ថយការបំភាយឧស្ម័ន CO₂ ពីដំណើរការចំហេះ (កំដៅ, ដំណើរការកំដៅ)។ នៅក្នុងបណ្តាប្រទេស ដែលកម្លាំងជំរុញពិពណ៌នាខាងលើ មិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីសម្រេចបាននូវការបញ្ចេញឧស្ម័នកាបូនិកនៅកម្រិតសូន្យ (ឧទាហរណ៍ ថាមពលអគ្គីសនីដែលអាចទិញបានក្នុងកំរិតកំណត់មួយ) នោះការកាត់បន្ថយការបំភាយឧស្ម័នកាបូនិក ក៏ចាំបាច់ផងដែរ។ នៅពេលជ្រើសរើសគម្រោងមួយ យើងអនុវត្តស្តង់ដារខ្ពស់ណាស់ ដូចជាស្តង់ដារមាស ជាឧទាហរណ៍។ លើសពីនេះ យើងបានចូលរួមជាមួយសម្ព័ន្ធភាពសម្រាប់ការអភិវឌ្ឍន៍ និងអាកាសធាតុ ដែលផ្តួចផ្តើមដោយក្រសួងសហព័ន្ធអាឡឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ)។

ប្រសិទ្ធភាពថាមពល និងសមត្ថភាពផលិតផ្ទាល់ខ្លួនពីប្រភពកកើតឡើងវិញ គឺជាកម្លាំងជំរុញដ៏សំខាន់ដើម្បីសម្រេចបាននូវការបញ្ចេញឧស្ម័នកាបូនិកនៅកម្រិតសូន្យ។

Torsten Kallweit, Head of EHS and Sustainability

ចែករំលែកវានេះលើ៖

ទំនាក់ទំនងមកកាន់ Bosch

ទំនាក់ទំនងសាជីវកម្ម

ទូរសព្ទ

ផ្ញើរសារទៅកាន់​ Bosch

More news