គន្លិះនៃការពង្រីកអាជីវកម្ម៖ លើកទឹកចិត្តឱ្យមានសហគ្រិនភាព និងនវានុវត្តន៍នៅក្នុងក្រុមហ៊ុន
បុគ្គលិករបស់យើង គឺជាកម្លាំងចលករនៅពីក្រោយនវានុវត្តន៍ទាំងអស់របស់ Bosch – ពួកគេបង្កើតបច្ចេកវិទ្យាថ្មីៗដើម្បីដោះស្រាយបញ្ហាទូទៅជារៀងរាល់ថ្ងៃ។ ប៉ុន្តែថាតើយើងអាចប្រែក្លាយគំនិតរបស់មនុស្សម្នាក់ឲ្យជោគជ័យទៅជាផលិតផលសម្រេចសម្រាប់ដាក់លក់នៅក្នុងទីផ្សារបានដោយរបៀបណា? ចម្លើយគឺថា វាស្ថិតនៅលើការបង្កើតបរិយាកាសបណ្តុះបណ្តាលមួយដែលល្អសម្រាប់ការសាងសង់គម្រោងផែនការដែលប្រកបដោយសក្កតានុពល ដែលនោះគឺជាការជួបគ្នារវាងសហគ្រាសដែលល្អមួយ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនទើបបង្កើតថ្មីមួយ (Start-up)។
ទីកន្លែងដែលគំនិតរីកចម្រើន
ខណៈពេលសហគ្រាសដែលមានភាពចាស់ទុំអាចផ្តល់នូវស្ថិរភាព ចំណេះធ្វើ និងធនធានពួកគេប្រហែលជាមិនអាចផ្តល់នូវបរិយាកាសល្អបំផុតសម្រាប់គំនិតថ្មីៗដើម្បីរីកចម្រើនបានទេ។ ហេតុដូច្នេះហើយបានជានៅឯ Bosch យើងបានសម្រេចចិត្តផ្តល់ឲ្យសហគ្រិនថ្មីៗនៅក្នុងក្រុមហ៊ុនរបស់យើងនូវកន្លែងផ្ទាល់ខ្លួន ដែលកាន់តែស័ក្តិសមនឹងតម្រូវការនៃការចាប់ផ្តើមអាជីវកម្មថ្មី។
Grow ដែលជាគម្រោងកម្មវិធីបង្កើតឡើងដោយក្រុមហ៊ុន Bosch ខ្លួនឯង និងដែលមានប្រតិបត្តិការចេញពីមជ្ឈមណ្ឌលនវានុវត្តន៍ចំនួន 8 នៅជុំវិញពិភពលោក ផ្តល់ជាជំនួយជាមួយនឹងជំនាញខ្ពស់ ដល់ក្រុមការងារ Bosch ដែលចង់អភិវឌ្ឍគំនិតច្នៃប្រឌិតរបស់ពួកគេទៅជាប្រតិបត្តិការអាជីវកម្មប្រកបដោយជោគជ័យ។ វាមានបេសកកម្មដើម្បីក្លាយជាកន្លែងកំណើតរបស់អាជីវកម្មថ្មីៗល្អៗ។ ក្រុមការងារ Grow ដែលមានគ្រូបង្វឹក គ្រូណែនាំ និងអ្នកជំនាញ ធ្វើការណែនាំដល់ក្រុមអាជីវកម្មបង្កើតថ្មីរបស់ Bosch ឲ្យឆ្លងផុតនូវដំណាក់កាលការសាកល្បងអាជីវកម្ម ជំហានបង្កើតអាជីវកម្ម និងការចែករំលែកចំណេះដឹង ក៏ដូចជាជួយបង្កើតទំនាក់ទំនង ជំរុញការច្នៃប្រឌិត និងបង្កើតបរិយាកាសអំណោយផលសម្រាប់សហគ្រិន ដើម្បីឲ្យពួកគេអាចរកឃើញនូវទស្សនៈវិស័យរបស់ពួកគេ។
ដៃគូដែលអាចផ្តល់នូវជំនួយជាច្រើន សម្រាប់ដំណើរឆ្ពោះទៅរកនវានុវត្តន៍
តាមរយៈកម្មវិធី Grow ក្រុមហ៊ុន Bosch បានក្លាយទៅជាដៃគូដ៏មានតម្លៃមួយសម្រាប់ក្រុមហ៊ុនបង្កើតថ្មីៗ(Start-ups) និងអាចទទួលបាននូវអត្ថប្រយោជន៍ពីគំនិតនវានុវត្តន៍ថ្មីៗរបស់ពួកគេដោយមិនចាំបាច់បង្អាក់ដំណើរការនៃការច្នៃប្រឌិតរបស់ពួកគេ។ Bosch ជួយផ្តល់នូវការហ្វិកហ្វើនអាជីវកម្ម និងជួយក្នុងដំណើរការរៀបចំដល់ក្រុមការងាររបស់កម្មវីធី Grow ដែលជាជំនួយឲ្យពួកគេអាចធ្វើការសាកល្បងនូវគំនិតថ្មីៗរបស់ពួកគេដោយទំនុកចិត្តខ្ពស់ និងប្រតិបត្តិបានក្នុងល្បឿនលឿន។ ក្នុងអំឡុងពេលនោះ ក្រុមហ៊ុនបង្កើតថ្មីៗ (Start-ups) ដែលមានប្រតិបត្តិការនៅក្រោមការគាំទ្ររបស់យើង ទទួលបាននូវជំនួយជាមូលធន ជំនួយពីអ្នកជំនាញបច្ចេកវិទ្យានៅក្នុងវិស័យដូចជាសិនស័រ និងកម្មវិធីកុំព្យូទ័រ ក៏ដូចជាជំនាញស្នូលរបស់ Bosch តាំងពីផ្នែកស្រាវជ្រាយរហូតដល់ជំនាញអភិវឌ្ឍន៍អាជីវកម្ម។ នៅពេលដែលបច្ចេកវិទ្យាថ្មីរួចរាល់សម្រាប់ពង្រីកខ្លួន ឬការលក់ Bosch នឹងជួយដល់ក្រុមការងារនោះ ឲ្យអាចចូលទៅដល់បណ្តាញទីផ្សារនៅជុំវិញពិភពលោក ដែលនេះជាឳកាសរីកចម្រើនដែលក្រុមហ៊ុនថ្មីៗភាគច្រើនមិនមានឪកាសទទួលបាន។
ការទទួលស្គាល់សក្តានុពលខាងក្រៅ និងបង្កើតភាពជាដៃគូចម្រុះ
បន្ថែមពីលើការជំរុញឲ្យមានសហគ្រិនភាពរបស់បុគ្គលិកខ្លួនតាមរយះកម្មវីធី Grow ក្រុមហ៊ុន Bosch ក៏ទទួលស្គាល់នូវសក្តានុពលរបស់អ្នកបណ្តាក់ទុនឯករាជនៅក្រៅក្រុមហ៊ុនផងដែរ។ ដូច្នេះហើយទើបយើងបង្កើតនូវ ក្រុមហ៊ុនមូលធនរបស់យើងឈ្មោះ Rober Bosch Venture Capital GmbH (RBVC) ដែលជួយកំណត់ វាយតម្លៃ និងកសាងភាពជាដៃគូយូរអង្វែងជាមួយនឹងក្រុមហ៊ុនបង្កើតថ្មី (Start-ups) ដែលមានសក្តានុពល។
ការធ្វើការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាជំនាញៗនៅទូទាំងពិភពលោក ក្រុមហ៊ុន RBVC ជួយឲ្យ Bosch តម្រង់នៅគោលដៅអនាគតនៃការរស់នៅរបស់មនុស្ស មិនថានៅផ្ទះ នៅកន្លែងធ្វើការ ឬនៅលើផ្លូវនោះទេ។ តាមរយៈការកសាងភាពជាដៃគូជាមួយសហគ្រិនខាងក្រៅ ពួកគេមិនត្រឹមតែទទួលបានដើមទុនហិរញ្ញវត្ថុជាអត្ថប្រយោជន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវជំនួយពីបណ្តាញដ៏ទូលំទូលាយរបស់ក្រុមហ៊ុន Bosch និងភាគីពាក់ព័ន្ធរបស់ខ្លួន។
ដើម្បីបំពេញកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីក្នុងក្រុមហ៊ុនបង្កើតថ្មីៗ (Start-ups) ដែលពាក់ព័ន្ធនឹង Bosch យើងបានបង្កើតនូវបណ្តាញ Connectories (មជ្ឈមណ្ឌលតភ្ជាប់) នៅទូទាំងពិភពលោក ដែលរួមមានកន្លែងសម្រាប់រួមគ្នាច្នៃប្រឌិត និងអភិវឌ្ឍគំនិតឲ្យចេញជាបច្ចេកវិទ្យាថ្មីៗ។ Bosch Connectories នាំមកនូវក្រុមហ៊ុនបង្កើតថ្មីៗ (Start-ups) ក្រុមសង្គមស៊ីវិលក្នុងស្រុក និងស្ថាប័នអប់រំដើម្បីលើកទឹកចិត្ត និងជំរុញឲ្យមានការសន្ទនា និងកិច្ចសហការ។
ជាមួយនឹង Connectories ដែលមានទីតាំងនៅទីក្រុង Stuttgard, Chicago, Guadalajara, London, Curitiba និង Shanghai ក្រុមហ៊ុន Bosch កំពុងបន្តពង្រីកបណ្តាញរបស់ខ្លួនជាសកលដើម្បីឲ្យក្លាយជាក្រុមហ៊ុនឈានមុខគេលើផលិតផលផ្នែក IoT (Internet of Thing ឬ បច្ចេកវិទ្យាតភ្ជាប់តាមបណ្តាញអ៊ិនធឺណេត) និងដើម្បីជំរុញនវានុវត្តន៍IoT នៅក្នុងវិស័យនានា។
ទំនាក់ទំនងដែលមានអត្ថប្រយោជន៍ទៅវិញទៅមក
ដោយសារបទពិសោធន៍ផ្នែកបច្ចេកវិទ្យាជាច្រើន ក៏ដូចជាធនធាន និងចំណេះដ៏ទូលំទូលាយរបស់យើង Bosch ជាដៃគូដ៏រឹងមាំសម្រាប់ក្រុមហ៊ុនចាប់ផ្តើមថ្មីៗ (Start-ups) សម្រាប់ការអភិវឌ្ឍន៍ទាំងក្នុង និងក្រៅក្រុមហ៊ុន។ Bosch គាំទ្រនវានុវត្តន៍តាមរយៈការបង្កើតប្រព័ន្ធអេកូឡូស៊ីក្រុមហ៊ុនបង្កើតថ្មីៗ ដើម្បីធានានូវជំហរ Bosch ជាក្រុមហ៊ុននាំមុខគេមួយក្នុងការបង្កើតបច្ចេកវិទ្យាថ្មីៗ និងជួយយើងឲ្យអាចបង្កើតនូវបច្ចេកវិទ្យាថ្មីៗដែលធ្វើឲ្យជីវិតកាន់តែប្រសើរ។
ទំនាក់ទំនងមកកាន់ Bosch
ទំនាក់ទំនងសាជីវកម្ម