ការយល់ដឹងនៅឆ្នាំ 2020៖ ការត្រិះរិះពិចារណា និងការព្យាករណ៍សម្រាប់អនាគត
បញ្ហាប្រឈមចម្បងដែលបានកើតឡើងក្នុងឆ្នាំ 2020 គឺជាវិបត្តិសុខាភិបាលក្នុងទ្រង់ទ្រាយធំដែលមិនអាចប្រកែកបាន និងមិនធ្លាប់មានពីមុនមក។ ខណៈពេលដែលវិបត្តិនេះបានញាំញីដល់វិស័យឧស្សាហកម្មនានា បិទអាជីវកម្ម និងប៉ះពាល់ដល់ការរស់នៅរបស់មនុស្សនៅទូទាំងពិភពលោក យើងបានប្រើប្រាស់សមត្ថភាពធន់ទ្រាំរបស់យើងហើយដោះស្រាយវិបត្តិនេះ#LikeABosch។ ជាអាទិភាពឬ? រក្សានិរន្តរភាពអាជីវកម្ម សុវត្ថិភាពការងារ និងស្ថិរភាពសម្រាប់ដៃគូនិងអតិថិជនរបស់យើង។ ដូច្នេះតើយើងបានរៀនអ្វីខ្លះ? ហើយសំខាន់ជាងនេះទៅទៀតតើយើងអាចរំពឹងអ្វីនៅឆ្នាំ 2021?
ការសម្របខ្លួនទៅតាមការផ្លាស់ប្តូរយ៉ាងគំហ៊ុក
ដោយសារជំងឺរាតត្បាតជាសាកលរីករាលដាលយ៉ាងឆាប់រហ័សឆ្លងកាត់ព្រំដែនភូមិសាស្ត្រ ក្រុមហ៊ុន Bosch បានដឹងថាយើងត្រូវត្រៀមខ្លួនជាស្រេចចំពោះផលអាក្រក់បំផុតក្នុងនាមជាសាជីវកម្មពហុជាតិសាសន៍ដ៏ធំមួយដែលមានភាគហ៊ុនទូទាំងពិភពលោក។ តម្រូវការក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរទៅធ្វើការពីចម្ងាយបានលេចចេញជារូបរាង - ដើម្បីការពារសហការីនៅក្នុងក្រុមហ៊ុន និងរក្សាទំនាក់ទំនងជាមួយអតិថិជនដោយនៅតែធានាការផ្គត់ផ្គង់និងផលិតកម្មដែលអាចទុកចិត្តបាន។ ក្នុងរយៈពេលមួយឆ្នាំ ក្រុមហ៊ុន Bosch បានឆ្លងកាត់ការផ្លាស់ប្តូរច្រើនគួរកត់សម្គាល់ - ការធ្វើឌីជីថលរូបនីយកម្មយ៉ាងឆាប់រហ័សនៃគំរូទំនាក់ទំនងនិងធុរកិច្ចរបស់យើងពីព្រោះក្នុងនាមជានវានុវត្តករបច្ចេកវិទ្យា យើងបានបង្កើតដំណោះស្រាយយ៉ាងរហ័ស
ធនធានសម្រាប់ការងារពីចម្ងាយ
នៅពេលដែលមានការរឹតត្បិតលើការធ្វើដំណើរនៅក្នុងបណ្តាប្រទេសជាច្រើន ស្ថានភាពនៃការធ្វើការពីផ្ទះបានក្លាយជាគំរូថ្មីនៃប្រតិបត្តិការធុរកិច្ចប្រចាំថ្ងៃរហូតដល់ឆ្នាំ 2021។ ការវិនិយោគយ៉ាងទូលំទូលាយរបស់ក្រុមហ៊ុន Bosch លើធនធាននិងហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះបានផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់នៅពេលប្តូរទៅធ្វើការពីចម្ងាយ។ ឧទាហរណ៍ខ្លះនៃការធ្វើឌីជីថលរូបនីយកម្មនេះនៅក្នុងតំបន់អាស៊ានក្នុងឆ្នាំ 2020 រួមមាន៖
- អ្នកប្រើប្រាស់ Microsoft Teams ថ្មីចំនួន 5,748 នាក់ធ្វើការប្រាស្រ័យទាក់ទងតាមអ៊ីនធឺណិតដើម្បីធ្វើប្រតិបត្តិការប្រចាំថ្ងៃ
- ការផ្សាយបន្តផ្ទាល់ និងសិក្ខាសាលាតាមអនឡាញចំនួន 89 សិក្ខាសាលា បានធ្វើឡើងតាមអ៊ីនធឺណិតដើម្បីផ្សព្វផ្សាយសារទំនាក់ទំនងនៅទូទាំងតំបន់
- អង្គភាពអាជីវកម្មមួយចំនួនដូចជាក្រុមហ៊ុន Bosch Rexroth អគារបច្ចេកវិទ្យា និងដំណោះស្រាយភាពចល័តដែលដឹកនាំការបណ្តុះបណ្តាលលើផតថល និងសិក្ខាសាលាតាមអនឡាញ
ការបង្កើនការប្រើប្រាស់ឧបករណ៍អនឡាញដែលបានអនុវត្តរួចហើយ យើងបានសាកល្បងនិងធ្វើតេស្តមធ្យោបាយជាច្រើននៃការធ្វើប្រតិបត្តិការរហូតដល់ជំនះបានឧបសគ្គចំពោះការសម្របខ្លួន។ ការសម្រេចចិត្តទាន់ពេលវេលាត្រូវបានធ្វើឡើងដើម្បីទ្រទ្រង់អាជីវកម្មជាមួយនឹងយុទ្ធសាស្ត្រថ្មី ខណៈសុខភាពនិងសុវត្ថិភាពរបស់សហការីនៅតែជាអាទិភាពចម្បងរបស់យើងដដែល។
នវានុវត្តន៍រហ័សនិងការពឹងផ្អែកលើខ្លួនឯង
ដោយសារបច្ចេកវិទ្យារបស់យើងមានបទពិសោធន៍ជាង 130 ឆ្នាំបានធ្វើឲ្យយើងអាចជំនះបានរាល់ឧបសគ្គដោយរក្សាប្រតិបត្តិការអាជីវកម្មដំណើរការដដែល។ ដោយប្រើប្រាស់ចំណុចខ្លាំងរបស់យើងលើនវានុវត្តន៍ យើងបានឆ្លើយតបជាមួយនឹងយុទ្ធសាស្រ្តដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19៖
- Vivalytic ជាកម្មវិធីវេទិកាសាកលសម្រាប់ការធ្វើរោគវិនិច្ឆ័យនៅក្នុងមន្ទីរពិសោធន៍ និងការធ្វើតេស្តរកមេរោគ COVID-19 យ៉ាងរហ័សដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Bosch ជួយធ្វើរោគវិនិច្ឆ័យអ្នកជំងឺបានលឿនទាន់ចិត្ត និងកាត់បន្ថយការរីករាលដាលនៅក្នុងសហគមន៍របស់យើង
- បង្កើតវិធានការអនាម័យដ៏ទូលំទូលាយរបស់យើងដូចជាការផលិតម៉ាស់ក្នុងរោងចក្រផ្ទាល់ខ្លួន និងទឹកអាល់កុលលាងដៃសម្រាប់កម្មករកម្មការិនីរោងចក្រ
- PeopleCount ជាផលិតផលវិភាគវីដេអូរបស់យើងដើម្បីគ្រប់គ្រងចរាចរណ៍របស់មនុស្សក្នុងអគារ
- ការរាវរកកម្តៅស្បែករបស់មនុស្សពីក្រុមហ៊ុន Bosch Building Technologies
- Nexeed Industrial Application System ជាកម្មវិធីសូហ្វវែរសម្រាប់កត់ត្រា ដំណើរការនិងមើលទិន្ន័យពីភស្តុភារ
នៅក្រុមហ៊ុន Bosch យើងជឿជាក់ថា ផលិតផលរបស់យើងគួរតែមានប្រយោជន៍ និងគួរឱ្យចាប់អារម្មណ៍ជានិច្ចចំពោះអតិថិជនរបស់យើង បំពេញតាមស្តង់ដារគុណភាពល្អឥតខ្ចោះ និងត្រូវបានច្នៃឡើងសម្រាប់អនាគត។ នៅពេលយើងរៀបចំអនាគត យើងមានគោលដៅវែងឆ្ងាយមួយ– និរន្តរភាព។
និរន្តរភាពជាស្នូល
ឈានចូលឆ្នាំ 2021 អ្វីដែលនៅចំពោះមុខគឺចក្ខុវិស័យរបស់យើងក្នុងការសម្រេចឲ្យបាននូវនិរន្តរភាពតាមរយៈការប្រែក្លាយទៅគ្មានកាបូន និងប្តូរទៅជាសេដ្ឋកិច្ចអ៊ីដ្រូសែន។ ក្រុមហ៊ុន Bosch សម្រេចបានវឌ្ឍនភាព 70% នៅក្នុងភាពណឺតកាបូននៅទូទាំងពិភពលោកពីព្រោះយើងកំពុងវិនិយោគឥតឈប់ឈរលើប្រសិទ្ធភាពថាមពលទម្រង់ថាមពលកកើតឡើងវិញ និងថាមពលបៃតង។ ឧទាហរណ៍ដ៏ជាក់ស្តែងមួយនៅក្នុងដំណោះស្រាយនៃការចល័តរបស់យើងសម្រាប់អនាគតរួមមានការផលិតសំណុំថ្មពិលឥន្ធនៈចល័តសម្រាប់ការប្រើប្រាស់ក្នុងយានយន្ត ដែលគ្រោងនឹងចាប់ផ្តើមដាក់ឲ្យប្រើប្រាស់នៅឆ្នាំ 2022 ហើយរំពឹងថានឹងសម្រេចនូវតម្លៃ 20 ពាន់លានអ៊ឺរ៉ូនៅលើទីផ្សារក្នុងឆ្នាំ 2030។
ករណីទាំងអស់នេះកំពុងកើតឡើងខណៈពេលដែលយើងទន្ទឹងរង់ចាំបច្ចេកវិទ្យា AI និង IoT ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ពិភពលោកចំពេលកំពុងមានសរមភូមិបន្តប្រយុទ្ធជាមួយ COVID-19។ តាមរយៈនាវនុវត្តន៍ និងការស្រាវជ្រាវ យើងបន្តបេសកកម្មរបស់យើងក្នុងការផ្តល់ជូនភាគីពាក់ព័ន្ធរបស់យើងទោះបីបានប្រឈមមុខនឹងការលំបាកក្នុងឆ្នាំ 2020 ក៏ដោយ។ យើងសម្របខ្លួនទៅតាមការផ្លាស់ប្តូរជាបន្តបន្ទាប់ ហើយជាមួយនឹងជំនាញវិស័យឧស្សាហកម្មជាង 130 ឆ្នាំ យើងកាន់តែរឹងមាំនៅពេលប្រឈមមុខនឹងគ្រោះកាចនេះ។ ប្រវត្តិសាស្ត្រយូរអង្វែងរបស់យើងគឺជាសក្ខីភាពបញ្ជាក់ពីការច្នៃប្រឌិតសម្រាប់ជីវិត ហើយបាវចនានេះនៅតែទាក់ទាញចំណាប់អារម្មណ៍របស់យើងនៅពេលយើងឈានដល់ឆ្នាំ 2021។
ទំនាក់ទំនងមកកាន់ Bosch
ទំនាក់ទំនងសាជីវកម្ម