ប្រវត្តិក្រុមហ៊ុន

ជំហានសកល ឆ្នាំ 1906–1925

ពិភពតារាសាស្ត្រដែលទើបរះឡើងរបស់ក្រុមហ៊ុនត្រូវបានបង្អាក់យ៉ាងដំណំដោយសង្គ្រាមលោកលើកទីមួយ ដែលបន្ទាប់ពីនោះ Bosch ត្រូវផ្លាស់ប្ដូរ និងជំរុញការច្នៃបង្កើតថ្មីដើម្បីដោះស្រាយនឹងផលប៉ះពាល់។

រូបគំនូរនៃត្រាអាសយដ្ឋានរបស់រោងចក្រ Bosch នៅទីក្រុងញូវយ៉ក ចុះនៅឆ្នាំ 1947។

ការចាប់ផ្ដើមនៅអាមេរិកដែល ឆ្លងកាត់មហាសាគរ

វាចាប់ផ្ដើមដំបូងបង្អស់ជាមួយនឹងការផ្សាយពាណិជ្ជកម្មនៃប្រព័ន្ធបញ្ឆេះម៉ាញ៉េតូនៅលើទំព័រសារព័ត៌មានអាមេរិក ដែលបាននាំទៅរកការបញ្ជាទិញ បើគិតជាប្រាក់មួយលានដុល្លារ សម្រាប់ Bosch នៅឆ្នាំ 1906 ហើយកើនឡើងទ្វេដងក្នុងរយៈពេលមួយឆ្នាំ។ មុខជំនួញនៅអាមេរិកមានភាពជោគជ័យខ្លាំងណាស់ដែលជំរុញឱ្យ Bosch ចាប់ផ្ដើមផលិតផលិតផលល្បីរបស់ខ្លួននៅរោចក្រផ្ទាល់ខ្លួនក្នុងឆ្នាំ 1912 នៅស្ព្រីងហ្វីល រដ្ឋម៉ាសាឈូសេត។

ប្រព័ន្ធបញ្ឆេះម៉ាញ៉េតូរបស់ Bosch ទីបំផុតក៏បានមកដល់សហរដ្ឋអាមេរិកផងដែរ។ ដោយសារតែការផ្សាយពាណិជ្ជកម្មពីឆ្នាំ 1906 នេះ ទើប Bosch ចាប់ផ្ដើមភាពជោគជ័យក្នុងដំណើរការពាណិជ្ជកម្ម។
ប្រព័ន្ធបញ្ឆេះម៉ាញ៉េតូរបស់ Bosch ទីបំផុតក៏បានមកដល់សហរដ្ឋអាមេរិកផងដែរ។ ដោយសារតែការផ្សាយពាណិជ្ជកម្មពីឆ្នាំ 1906 នេះ ទើប Bosch ចាប់ផ្ដើមភាពជោគជ័យក្នុងដំណើរការពាណិជ្ជកម្ម។
ការិយាល័យលក់របស់ Bosch នៅទីក្រុងញូវយ៉ក ខ្ទង់ 1908. ក្រៅពីសាខាបច្ចុប្បន្ននៅឈីកាហ្គោ សារពីរទៀតត្រូវបានបង្កើតនៅសាន់ហ្វ្រាន់ស៊ីស្កូក្នុងឆ្នាំ 1909 និងដេត្រយឆ្នាំ 1910។
ការិយាល័យលក់របស់ Bosch នៅទីក្រុងញូវយ៉ក ខ្ទង់ 1908. ក្រៅពីសាខាបច្ចុប្បន្ននៅឈីកាហ្គោ សារពីរទៀតត្រូវបានបង្កើតនៅសាន់ហ្វ្រាន់ស៊ីស្កូក្នុងឆ្នាំ 1909 និងដេត្រយឆ្នាំ 1910។

88 ភាគរយ — លទ្ធផលនៃសកលភាវូបនីយកម្ម

ក្រៅពីសហរដ្ឋអាមេរិក Bosch ក៏បានចាប់ផ្ដើមសង្កេតមើលទីផ្សារផ្សេងទៀតជុំវិញពិភពលោកផងដែរ។ ជាមួយនឹងការិយាល័យលក់នៅអាហ្វ្រិកខាងត្បូងពីឆ្នាំ 1906 អូស្ត្រាលីពីឆ្នាំ 1907 អាហ្សង់ទីនពីឆ្នាំ 1908 ចិនពីឆ្នាំ 1909 និងជប៉ុនពីឆ្នាំ 1911 បណ្ដាញអ្នកតំណាង Bosch មាននៅគ្រប់ទ្វីបទាំងអស់។ នៅឆ្នាំ 1913 មុខជំនួញនៅក្រៅប្រទេសអាល្លឺម៉ង់បង្កើតនបានការលក់ 88 ភាគរយសម្រាប់ក្រុមហ៊ុន។

ត្រឹមខ្ទង់ឆ្នាំ 1910 ក្រុមហ៊ុន Bosch មានតំណាងនៅគ្រប់ទ្វីបទាំងអស់។ នៅចក្រភពអង់គ្លេស រថយន្តច្រើនជាង 90 ភាគរយមានបំពាក់ប្រព័ន្ធបញ្ឆេះម៉ាញ៉េតូរបស់ Bosch។
ត្រឹមខ្ទង់ឆ្នាំ 1910 ក្រុមហ៊ុន Bosch មានតំណាងនៅគ្រប់ទ្វីបទាំងអស់។ នៅចក្រភពអង់គ្លេស រថយន្តច្រើនជាង 90 ភាគរយមានបំពាក់ប្រព័ន្ធបញ្ឆេះម៉ាញ៉េតូរបស់ Bosch។

ផលិតផលថ្មីៗ — គ្រឿងបំភ្លឺ ម៉ាស៊ីនភ្លើង និងម៉ាស៊ីនបញ្ឆេះ

នៅពេលរថយន្តក្លាយជាវត្ថុប្រើប្រាស់ប្រចាំថ្ងៃ ហើយល្បឿនលឿនទាមទារសុវត្ថិភាពកាន់តែខ្ពស់ Bosch បានចាប់ផ្ដើមផលិតផលដែលសមស្របនៅឆ្នាំ 1913 និង 1914។ ក្រៅពី “គ្រឿងបំភ្លឺ Bosch” — ប្រព័ន្ធបំភ្លឺអគ្គិសនីដែលរួមមានភ្លើងហ្វារ ម៉ាស៊ីនភ្លើង និយតករ និងអាគុយសម្រាប់ជួយឱ្យការបើកបរនៅពេលយប់កាន់តែមានសុវត្ថិភាព ម៉ាស៊ីនបញ្ឆេះបានបន្ថែមលើភាពជឿទុកចិត្ត។

រថយន្តដែលជាកម្មសិទ្ធិរបស់អធិរាជ Tsar ចុងក្រោយរបស់រុស្ស៊ី Delaunay-Belleville មានប្រព័ន្ធបំភ្លឺ និងបញ្ឆេះ និងគ្រឿងបញ្ឆេះអគ្គិសនីផលិតដោយ Bosch។
រថយន្តដែលជាកម្មសិទ្ធិរបស់អធិរាជ Tsar ចុងក្រោយរបស់រុស្ស៊ី Delaunay-Belleville មានប្រព័ន្ធបំភ្លឺ និងបញ្ឆេះ និងគ្រឿងបញ្ឆេះអគ្គិសនីផលិតដោយ Bosch។
ប្រព័ន្ធបំភ្លឺរថយន្តរបស់ Bosch លើរថយន្ត Mercedes 10/25 HP ដែលមានម៉ាស៊ីនភ្លើង ភ្លើងហ្វារ និងនិយតករ (ខ្ទង់ 1913).
ប្រព័ន្ធបំភ្លឺរថយន្តរបស់ Bosch លើរថយន្ត Mercedes 10/25 HP ដែលមានម៉ាស៊ីនភ្លើង ភ្លើងហ្វារ និងនិយតករ (ខ្ទង់ 1913).
រូបគំនូរនៃទាហានអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទីមួយ។

មហន្តរាយ — សង្គ្រាមលោកលើកទីមួយ

ជាមួយការផ្ទុះឡើងនៃសង្គ្រាមលោកលើកទីមួយនៅឆ្នាំ 1914 ទីផ្សារបរទេសទាំងអស់បាត់សូន្យក្នុងពេលតែមួយប៉ប្រិចភ្នែក ការស្រាវជ្រាវ និងអភិវឌ្ឍត្រូវបានកាត់ផ្ដាច់ ហើយផលិតកម្មបែរទៅរកគ្រឿងបរិក្ខារ និងសព្វាវុធយោធា។ ជំនួសឱ្យគ្រឿងបញ្ឆេះម៉ាញ៉េតូ Bosch បានចាប់ផ្ដើមផលិតគ្រាប់បែកដៃ។ កម្លាំងពលកម្មប្រហែលពាក់កណ្ដាលត្រូវចូលបម្រើសេវាយោធា ហើយស្ត្រីបានចូលជំនួសដៃជើងវិញ។ ក្នុងកំណែនទាំងនេះ សហជីព 453 នាក់មិនអាចវិលត្រឡប់ពីសង្គ្រាមវិញបានទេ។

បន្ទាប់ពីសង្គ្រាមផ្ទុះឡើងនៅឆ្នាំ 1914 ដើម្បីកាត់បន្ថយការលំបាកឱ្យនៅតិចបំផុត Bosch បានបង្កើតមន្ទីរពេទ្យនៅក្នុងសាលថ្មីមួយដែលដើមឡើយគម្រោងប្រើសម្រាប់ផលិតភ្លើងហ្វារ។
បន្ទាប់ពីសង្គ្រាមផ្ទុះឡើងនៅឆ្នាំ 1914 ដើម្បីកាត់បន្ថយការលំបាកឱ្យនៅតិចបំផុត Bosch បានបង្កើតមន្ទីរពេទ្យនៅក្នុងសាលថ្មីមួយដែលដើមឡើយគម្រោងប្រើសម្រាប់ផលិតភ្លើងហ្វារ។

រូបសញ្ញា Bosch

គំនូសព្រាងនៃរូបសញ្ញាថ្មី (ឆ្នាំ 1918)

ពាណិជ្ជសញ្ញាថ្មីទូទាំងពិភពលោក

ការិយាល័យលក់និងពាណិជ្ជសញ្ញាមានភាពសមស្របក្នុងសង្គ្រាមលោកលើកទីមួយ។ទោះយ៉ាងណាក្ដីក្រុមហ៊ុនBoschដែលបានទិញផ្ដាច់នៅអាមេរិកបន្តប្រើប្រាស់ពាណិជ្ជសញ្ញាBoschដែលគេស្គាល់ច្រើនសម្រាប់ការផ្សាយពាណិជ្ជកម្ម។ដើម្បីជៀសវាងការភ័ន្តច្រឡំប្រធានអ្នកច្នៃបង្កើតថ្មីលោកGottlobHonoldបានរចនាពាណិជ្ជសញ្ញារូបយុថ្កាក្នុងរង្វង់ថ្មីមួយនៅឆ្នាំ1918ដែលបន្តផ្សារភ្ជាប់ជ្រៅជាមួយBoschមកទល់សព្វថ្ងៃ។

រូបថត៖គំនូសព្រាងនៃរូបសញ្ញាថ្មី(ឆ្នាំ1918)

ការចាប់ផ្ដើមថ្មី — ការតបតនឹងការប្រឆាំង

ក្រោយសង្គ្រាមបញ្ចប់នៅឆ្នាំ 1917 ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត Robert Bosch AG បានប្រឈមនឹងបញ្ហាយ៉ាងច្រើន។ ការត្រឡប់ទៅទីផ្សារពិភពលោកត្រូវបានរំខានដោយកាប្រកួតប្រជែងកាន់តែច្រើនឡើង ហើយសិទ្ធិប៉ាតង់របស់ក្រុមហ៊ុនត្រូវបានដកហូត។ ប៉ុន្តែក្រុមហ៊ុនមិនចុះចាញ់ឡើយ។ ទំនាក់ទំនងចាស់ៗបានតភ្ជាប់ឡើងវិញ ហើយទីផ្សារថ្មីបានបើកចំហ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនបានផ្ដោតទៅលើជំនាញស្នូលមួយ — ការចង់បានការច្នៃបង្កើតថ្មី

ការសាងសង់ និងការធ្វើតេស្តសាកល្បងបានដំណើរការពេញទំហឹងនៅរោងចក្រធុនស្រាល Feuerbach អំឡុងទសវត្សរ៍ឆ្នាំ 1920 ដើម្បីតាមទាន់ការចម្រើនលូតលាស់ផ្នែកបច្ចេកទេសដែលក្រុមហ៊ុនបានខកខានដោយសារសង្គ្រាម។
ការសាងសង់ និងការធ្វើតេស្តសាកល្បងបានដំណើរការពេញទំហឹងនៅរោងចក្រធុនស្រាល Feuerbach អំឡុងទសវត្សរ៍ឆ្នាំ 1920 ដើម្បីតាមទាន់ការចម្រើនលូតលាស់ផ្នែកបច្ចេកទេសដែលក្រុមហ៊ុនបានខកខានដោយសារសង្គ្រាម។
រួមជាមួយដៃគូស៊ុយអែតយូរឆ្នាំ លោក Fritz Egnell ក្រុមហ៊ុន Bosch បានកសាង AB Robo នៅស៊ុយអែតដើម្បីលក់ផលិតផល Bosch នៅស្កាឌីណាវ៉ាវីក្នុងឆ្នាំ 1921។
រួមជាមួយដៃគូស៊ុយអែតយូរឆ្នាំ លោក Fritz Egnell ក្រុមហ៊ុន Bosch បានកសាង AB Robo នៅស៊ុយអែតដើម្បីលក់ផលិតផល Bosch នៅស្កាឌីណាវ៉ាវីក្នុងឆ្នាំ 1921។

មុខងាររថយន្តថ្មី — ផ្លិតទឹក និងស៊ីផ្លេ

សកម្មភាពដែលបានបង្អាក់ដោយសង្គ្រាមឥឡូវបានណែនាំឡើងវិញ។ សុវត្ថិភាពលើផ្លូវដែលមានចរាចរមមាញឹកបានក្លាយជាកម្លាំងចលករសម្រាប់អ្នកស្រាវជ្រាវ និងអ្នកអភិវឌ្ឍនៅ Bosch។ ភ្លើងម៉ូតូ និងកង់ ស៊ីផ្លេ Bosch ផ្លិតទឹកកញ្ចក់មុខ និងគ្រឿងបញ្ឆេះដោយអាគុយត្រូវបានដាក់បន្ថែមទៅក្នុងកម្រងផលិតផលត្រឹមឆ្នាំ 1926។

ស្នាដៃរចនាដែលមានសោភ័ណឥតខ្ចោះពីនាយកដ្ឋានវិស្វកម្ម និងស៊ីផ្លេ Bosch ដែលឱ្យសញ្ញាជាសំឡេងបន្លឺខ្លាំង (ឆ្នាំ1921)
ស្នាដៃរចនាដែលមានសោភ័ណឥតខ្ចោះពីនាយកដ្ឋានវិស្វកម្ម និងស៊ីផ្លេ Bosch ដែលឱ្យសញ្ញាជាសំឡេងបន្លឺខ្លាំង (ឆ្នាំ1921)
បន្ទាប់ពីប្រព័ន្ធភ្លើងរបស់ Bosch បានជោគជ័យជាប់ក្នុងយានជំនិះហើយ នៅដើមទសវត្សរ៍ឆ្នាំ 1920 ក្រុមហ៊ុនបានបង្វែរការផ្ដោតទៅរកម៉ូតូ ដូចជាម៉ាស៊ីនម៉ាកឥណ្ឌានេះនៅឆ្នាំ 1921។
បន្ទាប់ពីប្រព័ន្ធភ្លើងរបស់ Bosch បានជោគជ័យជាប់ក្នុងយានជំនិះហើយ នៅដើមទសវត្សរ៍ឆ្នាំ 1920 ក្រុមហ៊ុនបានបង្វែរការផ្ដោតទៅរកម៉ូតូ ដូចជាម៉ាស៊ីនម៉ាកឥណ្ឌានេះនៅឆ្នាំ 1921។
ការមើលឃើញច្បាស់ពេលភ្លៀងជាការប្រុងប្រយ័ត្នជាមុនដ៏សំខាន់ក្នុងផ្នែកសុវត្ថិភាព។ Bosch បានយល់ពីរឿងនេះ ហើយបង្កើតផ្លិតទឹកកញ្ចក់ខាងមុខពីឆ្នាំ 1926 មក។
ការមើលឃើញច្បាស់ពេលភ្លៀងជាការប្រុងប្រយ័ត្នជាមុនដ៏សំខាន់ក្នុងផ្នែកសុវត្ថិភាព។ Bosch បានយល់ពីរឿងនេះ ហើយបង្កើតផ្លិតទឹកកញ្ចក់ខាងមុខពីឆ្នាំ 1926 មក។

Bosch Car Service

ចង្កៀងសេវា Bosch ក្លាយជារូបសញ្ញាពិសេសរបស់រោងជាង។

សេវាបម្រើអតិថិជនតាមបទដ្ឋានគ្រប់ពេលគ្រប់កន្លែង

បណ្ដាញរោងជាងឯករាជ្យសម្រាប់ការជួសជុលនិងដំឡើងដែលសុទ្ធតែអនុលោមតាមបទដ្ឋានតែមួយមិនមែនជារឿងថ្មីទេ។រឿងនេះមាននៅសហរដ្ឋអាមេរិកតាំងពីមុនសង្គ្រាមមកម្ល៉េះ។ក្នុងឆ្នាំ1921ក្រុមហ៊ុនBoschបានចាប់ដំណើរការយានដ្ឋាន“BoschCarService”នៅក្រៅអាល្លឺម៉ង់ដែលប្រែជាពេញនិយមយ៉ាងឆាប់រហ័សនាំឱ្យត្រឹមឆ្នាំ1930ប៉ុណ្ណោះក្រុមហ៊ុនមានរោងជាងចំនួន2,750ក្នុង70ប្រទេស។ រងជាងទាំងនេះ បានជួយផ្សព្វផ្សាយកេរ្តិ៍ឈ្មោះរបស់Boschនៅទូទាំងពិភពលោក។

រូបថត៖ចង្កៀងសេវាBoschក្លាយជារូបសញ្ញាពិសេសរបស់រោងជាង។

សង្វាក់ការងារតជាប់គ្នា — ខ្សែសង្វាក់ផលិតកម្ម

ការប្រកួតប្រជែងមើលឃើញកាន់តែច្បាស់ឡើងៗ ពេលគុណភាពដៃគូប្រកួតអាចប្រៀបធៀបជាមួយ Bosch បាន ហើយការផលិតបានឆាប់ជាង និងថោកជាង។ មូលហេតុមួយគឺដោយសារខ្សែសង្វាក់ផលិតកម្ម ដែល Bosch ក៏បានចាប់ផ្ដើមណែនាំជាជំហានៗចាប់ពីឆ្នាំ 1925 មក។ ការងារដែលធ្លាប់តែប្រើពេល 50 ថ្ងៃដើម្បីផលិតប្រព័ន្ធបញ្ឆេះម៉ាញ៉េតូទាំងមូលមួយ ខ្សែសង្វាក់ផលិតកម្មបានជួយបន្ថយមកត្រឹមប្រាំថ្ងៃប៉ុណ្ណោះ។

ផលិតកម្មភ្លើងហ្វារនៅ Bosch មុនមានខ្សែសង្វាក់ផលិតកម្ម (ឆ្នាំ 1925)។
ផលិតកម្មភ្លើងហ្វារនៅ Bosch មុនមានខ្សែសង្វាក់ផលិតកម្ម (ឆ្នាំ 1925)។
ផលិតកម្មភ្លើងហ្វារនៅ Bosch ក្រោយពេលប្ដូរទៅប្រើខ្សែសង្វាក់ផលិតកម្ម (ឆ្នាំ 1926)។
ផលិតកម្មភ្លើងហ្វារនៅ Bosch ក្រោយពេលប្ដូរទៅប្រើខ្សែសង្វាក់ផលិតកម្ម (ឆ្នាំ 1926)។