រំលងទៅមាតិកាមេ
ក្រុមហ៊ុន Bosch នៅក្នុងប្រទេសកម្ពុជា
ប្រវត្តិក្រុមហ៊ុន

រថយន្តនិងលើសពីនេះឆ្នាំង1926-1945

រូបនេះបង្ហាញពីបុគ្គលិកកំពុងចាក់ពុម្ពលោហធាតុធុនស្រាលក្នុងឆ្នាំ 1942។

Bosch បានរិះរកដំណោះស្រាយទៅនឹងសន្ទុះវិបត្តិសេដ្ឋកិច្ច ហើយបទបញ្ជារបស់អ្នកសង្គមនិយមជាតិទាក់ទិននឹងសមត្ថភាពច្នៃបង្កើតថ្មី និងការអត់ធ្មត់រហូតដល់សង្គ្រាមលោកលើកទីពីរបានបង្កើតជាបញ្ហាប្រឈមយ៉ាងខ្លាំង។

រូបគំនូរនៃរូបសញ្ញា Bosch នៅផ្ទៃខាងមុខ

ស្នប់បាញ់ម៉ាស៊ូត — ផលិតផលសំខាន់ទីពីរ

ដោយចំណាយពេលជាច្រើនឆ្នាំក្នុងការបង្កើត ក្នុងឆ្នាំ 1927 ការច្នៃបង្កើតថ្មីមួយបានចេញជាផ្លែផ្កាដែលបានបន្តរហូតមកទល់សព្វថ្ងៃតែម្ដង — ស្នប់បាញ់ម៉ាស៊ូត។ នេះជាប្រតិកម្មរបស់ Bosch ឆ្លើយតបទៅនឹងការអភិវឌ្ឍម៉ាស៊ីនប្រើប្រេងម៉ាស៊ូតបន្ត ដែលផ្ទុយពីម៉ាស៊ីនប្រើសាំង វាមិនត្រូវការគ្រឿងបញ្ឆេះម៉ាញ៉េតូទេ។ ទោះដើមឡើយប្រើតែក្នុងឡានកាម្ញុង ស្នប់បាញ់ម៉ាស៊ូតដំបូងគេសម្រាប់រថយន្តបានចូលក្នុងទីផ្សារនៅឆ្នាំ 1936។

ស្នប់បាញ់ម៉ាស៊ូតសម្រាប់ឡានកាម្ញុង
ស្នប់បាញ់ម៉ាស៊ូតសម្រាប់ឡានកាម្ញុង
រោងចក្រ Feuerbach នៅបន្តជាកន្លែងផលិតកម្មបច្ចេកវិទ្យាម៉ាស៊ូតមកទល់ពេលបច្ចុប្បន្ន។ រូបនេះបង្ហាញពីបុគ្គលិកម្នាក់កំពុងខួងគម្របម៉ាស៊ីនបូម 1935។
រោងចក្រ Feuerbach នៅបន្តជាកន្លែងផលិតកម្មបច្ចេកវិទ្យាម៉ាស៊ូតមកទល់ពេលបច្ចុប្បន្ន។ រូបនេះបង្ហាញពីបុគ្គលិកម្នាក់កំពុងខួងគម្របម៉ាស៊ីនបូម 1935។
/

វិធីច្រើនទៀត— ខ្សែផលិតផលថ្មី

វិបត្តិធ្ងន់ធ្ងរនៅក្នុងឧស្សាហកម្មរថយន្តអាល្លឺម៉ង់បាននាំឱ្យBoschដែលជាអ្នកផ្គត់ផ្គង់រថយន្តគិតឡើងវិញអំពីកម្រងផលិតផលខ្លួនតាំងពីឆ្នាំ1926មក។នេះបានបំផុសគំនិតឱ្យផ្សំបញ្ចូលគ្នានូវយុទ្ធសាស្ត្រនានាដែលធ្លាប់បង្ហាញថាបានជោគជ័យក្នុងអតីតកាល—ការកែលម្អផលិតផលនិងការអភិវឌ្ឍពួកវាជាស៊េរីផលិតកម្មដូចគ្នានឹងឧបករណ៍អគ្គិសនីនិងបច្ចេកវិទ្យាកំដៅភ្ជាប់នឹងការប្រឹងប្រែងថ្មីទាំងស្រុងដូចជាបច្ចេកវិទ្យុនិងទូរទស្សន៍ជាដើម។

ទូក្លាសេ Bosch បានចាប់ដំណើរការក្នុងឆ្នាំ 1933 សំដៅផ្ដល់តម្លៃសមរម្យល្អដើម្បីឱ្យគ្រួសារកាន់តែច្រើនទិញបាន។
ទូក្លាសេ Bosch បានចាប់ដំណើរការក្នុងឆ្នាំ 1933 សំដៅផ្ដល់តម្លៃសមរម្យល្អដើម្បីឱ្យគ្រួសារកាន់តែច្រើនទិញបាន។
តន្ត្រីតាមផ្លូវលែងជាក្ដីសុបិនស្រមើស្រមៃទៀតហើយ នៅពេល Bosch វិស្វករ Blaupunkt នាំយកវិទ្យុរថយន្តដំបូងរបស់អឺរ៉ុបដាក់ក្នុងស៊េរីផលិតកម្មឆ្នាំ 1932។
តន្ត្រីតាមផ្លូវលែងជាក្ដីសុបិនស្រមើស្រមៃទៀតហើយ នៅពេល Bosch វិស្វករ Blaupunkt នាំយកវិទ្យុរថយន្តដំបូងរបស់អឺរ៉ុបដាក់ក្នុងស៊េរីផលិតកម្មឆ្នាំ 1932។
Bosch បានបង្កើតផ្នែកបច្ចុប្បន្នក្នុងឆ្នាំ 1932 ជាមួយនឹងការទិញមុខជំនួញបច្ចេកវិទ្យាកំដៅរបស់ Hugo Junkers។
Bosch បានបង្កើតផ្នែកបច្ចុប្បន្នក្នុងឆ្នាំ 1932 ជាមួយនឹងការទិញមុខជំនួញបច្ចេកវិទ្យាកំដៅរបស់ Hugo Junkers។
/

ឧបករណ៍អគ្គិសនី

សកម្មភាពប្រើម៉ាស៊ីនខួង Bosch (ឆ្នាំ 1936)

ម៉ាស៊ីនកាត់សក់ និងម៉ាស៊ីនខួង

វិស្វករ Bosch លោក Hermann Steinhart បានប្រទះនឹងឧបករណ៍មួយនៅក្នុងរោងជាងធ្វើតេស្តរបស់លោកនៅឆ្នាំ 1927 ដែលទាញការចាប់អារម្មណ៍ពីលោកភ្លាមៗ។ “Forfex” មានម៉ូទ័របញ្ចូលគ្នានៅដៃកាន់របស់វា។had an integrated motor in its handle. នេះនាំឱ្យមានសក្ដានុពលថ្មីៗជាច្រើន។ នាយកដ្ឋានរបស់ Steinhart ដើមឡើយបាននាំយក Forfex ចូលក្នុងស៊េរីផលិតកម្ម មុនពេលអភិវឌ្ឍគោលគំនិតនៅឆ្នាំបន្តបន្ទាប់ដើម្បីបង្កើតម៉ាស៊ីនខួងដំបូងគេ។ ក្រុមការងារបានប្រើកន្លែងផលិតកម្មនៅរោងចក្រ Bosch ជាកន្លែងធ្វើតេស្ត។

រូបថត៖ សកម្មភាពប្រើម៉ាស៊ីនខួង Bosch (ឆ្នាំ 1936)

ឧត្តមភាពសម្ព័ន្ធមិត្ត — ផលិតកម្មជាមួយដៃគូកាន់តែខ្លាំង

ក្រោយសង្គ្រាមបញ្ចប់ជិតដប់ឆ្នាំ ការលក់នៅបរទេសគ្រាន់តែកើនឡើងវិញជាសរុបបាន 34 ភាគរយប៉ុណ្ណោះ។ ថ្លៃចំណាយដឹកជញ្ជូនខ្ពស់ និងឧបសគ្គខាងគយបាននាំឱ្យ Bosch ត្រូវសាកល្បងមធ្យោបាយផ្សេង។ នៅប្រទេសបារាំង ចក្រភពអង់គ្លេស និងអ៊ីតាលី មានការចាប់ផ្ដើមស្វែងរកដៃគូសម្រាប់ផលិតកម្មក្នុងស្រុក ហើយនៅអូស្ត្រាលី និងជប៉ុន ក្រុមហ៊ុនដៃគូធ្វើការផលិតផលិតផលក្រោមអាជ្ញាបណ្ណ Bosch។ ត្រឹមឆ្នាំ 1932 ការលក់នៅក្រៅប្រទេសបានឡើងដល់ 55 ភាគរយ។

ក្នុងឆ្នាំ 1931 ក្រុមហ៊ុន Bosch បានបង្កើតសម្ព័ន្ធអាជីវកម្មជាមួយអ្នកផ្គត់ផ្គង់រថយន្តក្នុងស្រុក C.A។ Vandervell ជាមូលដ្ឋានផលិតនៅទីក្រុងឡុងដ៍សម្រាប់បម្រើទីផ្សារចក្រភពអង់គ្លេស។
ក្នុងឆ្នាំ 1931 ក្រុមហ៊ុន Bosch បានបង្កើតសម្ព័ន្ធអាជីវកម្មជាមួយអ្នកផ្គត់ផ្គង់រថយន្តក្នុងស្រុក C.A។ Vandervell ជាមូលដ្ឋានផលិតនៅទីក្រុងឡុងដ៍សម្រាប់បម្រើទីផ្សារចក្រភពអង់គ្លេស។
អ្នកគ្រប់គ្រង Robert Bosch Supply and Service Pty Ltd. នៅមែលប៊ន លោក August Hoette ក៏បានចាប់ផ្ដើមផលិតក្បាលប៊ូស៊ីនៅអូស្ត្រាលីក្រោមអាជ្ញាបណ្ណ Bosch ផងដែរ។
អ្នកគ្រប់គ្រង Robert Bosch Supply and Service Pty Ltd. នៅមែលប៊ន លោក August Hoette ក៏បានចាប់ផ្ដើមផលិតក្បាលប៊ូស៊ីនៅអូស្ត្រាលីក្រោមអាជ្ញាបណ្ណ Bosch ផងដែរ។
/

FESE

FESE ឧបករណ៍ទទួលសញ្ញាទូរទស្សន៍តាមផ្ទះ (ឆ្នាំ 1938)

បច្ចេកវិទ្យាត្រួសត្រាយ

រួមជាមួយនឹងអ្នកត្រួសត្រាយផ្លូវខាងទូរទស្សន៍ជនជាតិស្កុតឡែន លោក John Logie Baird ព្រមទាំងក្រុមហ៊ុន Zeiss Ikon និង Loewe ក្រុមហ៊ុន Bosch បានកសាង Fernseh AG (FESE) ក្នុងឆ្នាំ 1929។ ទីបំផុត ការស្រាវជ្រាវរាប់ឆ្នាំបានផ្ដល់ភាពជោគជ័យធំដំបូង។ FESE បានផ្គត់ផ្គង់ឧបករណ៍ថតអេឡិកត្រូនិកសម្រាប់កីឡាប្រកួតអូឡាំពិកនៅប៊ែកឡាំងក្នុងឆ្នាំ 1936 ហើយក្នុងឆ្នាំដដែល បានបង្ហាញជូន “ឧបករណ៍ទទួលសញ្ញាទូរទស្សន៍តាមផ្ទះ”។ ក្នុងអំឡុងពេលសង្គ្រាម FESE ត្រូវបានយោធាបង្គាប់ឱ្យបង្កើតគ្រាប់បែកបង្កប់ម៉ាស៊ីនថតដែលអាចបញ្ជាពីចម្ងាយបានតាមរូបភាពទូរទស្សន៍។ ការបញ្ចប់សង្គ្រាមបានបញ្ឈប់គម្រោងក្នុងដំណាក់កាលធ្វើតេស្ត។

រូបថត៖ FESE ឧបករណ៍ទទួលសញ្ញាទូរទស្សន៍តាមផ្ទះ (ឆ្នាំ 1938)

រូបគំនូរកម្មករកំពុងបញ្ជាម៉ាស៊ីន។

ប្រព័ន្ធបាញ់សាំងសម្រាប់ម៉ាស៊ីនយន្តហោះ និងបច្ចេកវិទ្យាទូរទស្សន៍

នៅពេលអ្នកសង្គមនិយមជាតិកាន់អំណាច នេះក៏បង្កបញ្ហាប្រឈមធំៗដល់ Bosch ផងដែរ។ របបនេះបានបញ្ជាឱ្យស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាបាញ់សាំងសម្រាប់ម៉ាស៊ីនយន្តហោះ និងចាប់ផ្ដើមការសាងសង់រោងចក្រថ្មី។ ជាពិសេសបច្ចេកវិទ្យាទូរទស្សន៍បានក្លាយជាមុខព្រួញនៃការចាប់អារម្មណ៍របស់យោធា។ ការលក់នៅក្រៅប្រទេសរបស់ក្រុមហ៊ុនបានឈានដល់ចំណុចទាបត្រឹមប្រាំបួនភាគរយក្នុងឆ្នាំ 1939។

បើទោះជាអ្នកសង្គមនិយមជាតិអនុវត្តគោលនយោបាយសេដ្ឋកិច្ចស្វ័យភាពក៏ដោយ Bosch បន្តលក់ផលិតផលនៅជុំវិញពិភពលោក ដូចជានៅទីក្រុងធានជីន ប្រទេសចិន ដូចរូបង្ហាញ (ឆ្នាំ 1938)។
បើទោះជាអ្នកសង្គមនិយមជាតិអនុវត្តគោលនយោបាយសេដ្ឋកិច្ចស្វ័យភាពក៏ដោយ Bosch បន្តលក់ផលិតផលនៅជុំវិញពិភពលោក ដូចជានៅទីក្រុងធានជីន ប្រទេសចិន ដូចរូបង្ហាញ (ឆ្នាំ 1938)។
ស្នប់បាញ់សាំងរបស់ Bosch លើម៉ាស៊ីនយន្តហោះ (ឆ្នាំ 1941)
ស្នប់បាញ់សាំងរបស់ Bosch លើម៉ាស៊ីនយន្តហោះ (ឆ្នាំ 1941)
/

សព្វាវុធ និងពលកម្មបង្ខិតបង្ខំ

ជាមួយនឹងការចាប់ផ្ដើមនៃសង្គ្រាមលោកលើកទីពីរ Bosch បានប្ដូរប្រតិបត្តិការរបស់ខ្លួនទៅជាផលិតកម្មយោធាជាថ្មីម្ដងទៀត។ ដោយសារយោធាផ្ដោតខ្លាំងលើយានយន្តនៅពេលនោះ ទើបសកម្មភាពឧស្សាកម្មរថយន្តទទួលបានការអនុញ្ញាតឱ្យបន្ត។ ដូចគ្នានឹងករណីទូទាំងឧស្សាហកម្មអាល្លឺម៉ង់ សហជីពដែលត្រូវបានកេណ្ឌឱ្យចូលបម្រើសកម្មភាពយោធាគឺជំនួសមកវិញដោយពលករក្រោមការបង្ខិតបង្ខំពីដែនដីដែលបានកាន់កាប់ ហើយមួយចំនួនត្រូវបានបង្ខំឱ្យរស់នៅ និងធ្វើការក្នុងស្ថានភាពអមនុស្សធម៌។

ការកែច្នៃវត្ថុធាតុដើមសម្រាប់ផលិតកម្មបានចាប់ផ្ដើមក្នុងរោងចក្រលោហៈ Feuerbach ក្នុងឆ្នាំ 1909។ រូបនេះបង្ហាញពីបុគ្គលិកកំពុងចាក់ពុម្ពលោហធាតុធុនស្រាលក្នុងឆ្នាំ 1942។
ការកែច្នៃវត្ថុធាតុដើមសម្រាប់ផលិតកម្មបានចាប់ផ្ដើមក្នុងរោងចក្រលោហៈ Feuerbach ក្នុងឆ្នាំ 1909។ រូបនេះបង្ហាញពីបុគ្គលិកកំពុងចាក់ពុម្ពលោហធាតុធុនស្រាលក្នុងឆ្នាំ 1942។
កម្មករស្រីកំពុងផលិតប៊ូប៊ីនបញ្ឆេះនៅរោងចក្រស្ទូតហ្គាត (ឆ្នាំ 1944)
កម្មករស្រីកំពុងផលិតប៊ូប៊ីនបញ្ឆេះនៅរោងចក្រស្ទូតហ្គាត (ឆ្នាំ 1944)
/

ការប្រឆាំង និងការការពារសាសនាយូដា

ម្យ៉ាងវិញទៀត គណៈគ្រប់គ្រងក្រុមហ៊ុន Bosch គាំទ្រដល់ការប្រឆាំងនឹងរបបសង្គមនិយមជាតិ។ ស្នូលសំខាន់របស់ក្រុមហ៊ុនគឺលោក Carl Friedrich Goerdeler ដែលត្រូវបានតែងតាំងជាទីប្រឹក្សារក្រុមហ៊ុន។ ជនជាតិយូដាក៏ត្រូវបានផ្ដល់ការងារធ្វើដើម្បីសង្គ្រោះពួកគេពីការនិរទេសទៅជំរំប្រមូលផ្ដុំ ឬទទួលបានជំនួយហិរញ្ញវត្ថុដើម្បីជួយធ្វើការជំលៀសចេញ។

ក្នុងឆ្នាំ 1970 ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល Idan Avner (កណ្ដាល) បានផ្ដល់ងារជូនអ្នកគ្រប់គ្រង Bosch លោក Hans Walz (ឆ្វេង) ថា “សុចរិតក្នុងចំណោមប្រជាជាតិ” តំណាងឱ្យទីរំលឹករបស់អ៊ីស្រាអែល Yad Vashem សម្រាប់កិច្ចប្រឹងប្រែងក្នុងការជួយដល់ក្រុមយូដាអំឡុងសម័យណាហ្ស៊ី។

ទីបញ្ចប់

ក្នុងអំឡុងសង្គ្រាម ក្រុមសម្ព័ន្ធមិត្តទម្លាក់គ្រាប់បែកបំផ្លាញកន្លែងផលិតកម្ម Bosch ជាច្រើនដង។ Robert Bosch នឹងមិនរស់នៅឃើញថា រោងចក្ររបស់ខ្លួនកម្ទេចចោលទាំងស្រុង ដោយលោកទទួលមរណភាពក្នុងឆ្នាំ 1942។ លោកបានបន្សល់ទុកការណែនាំជាក់ច្បាស់សម្រាប់អ្នកបន្តវេនលោកពីរបៀបដំណើរការរោងចក្រ ដែលយកឈ្មោះតាមលោក។

រោងចក្រលោហៈ Feuerbach មួយផ្នែកធំត្រូវបានបំផ្លិចបំផ្លាញដោយការវាយឆ្មក់តាមអាកាសក្នុងឆ្នាំ 1944។ ផលិតកម្មត្រូវបានផ្លាស់ទៅតំបន់ជនបទបន្តិចម្ដងៗ។
រោងចក្រលោហៈ Feuerbach មួយផ្នែកធំត្រូវបានបំផ្លិចបំផ្លាញដោយការវាយឆ្មក់តាមអាកាសក្នុងឆ្នាំ 1944។ ផលិតកម្មត្រូវបានផ្លាស់ទៅតំបន់ជនបទបន្តិចម្ដងៗ។
ការវាយប្រហារដោយគ្រាប់បែកបំផ្លាញក្នុងខែកញ្ញា ឆ្នាំ 1944 បានធ្វើឱ្យប៉មរោងចក្រជានិមិត្តរូបរបស់ Bosch រលំ។
ការវាយប្រហារដោយគ្រាប់បែកបំផ្លាញក្នុងខែកញ្ញា ឆ្នាំ 1944 បានធ្វើឱ្យប៉មរោងចក្រជានិមិត្តរូបរបស់ Bosch រលំ។
/