រំលងទៅមាតិកាមេ
ក្រុមហ៊ុន Bosch នៅក្នុងប្រទេសកម្ពុជា
ប្រវត្តិក្រុមហ៊ុន

សកលភាវូបនីយកម្មពីនេះឆ្នាំង1990

ការវិភាគផលិតកម្មក្នុងពេលជាក់ស្ដែង

ក្រោយការដកចេញនៃរនាំងដែកសង្គ្រាមត្រជាក់ អាស៊ីបានក្លាយជាទីផ្សារថ្មី ហើយកម្មវិធីបានបើកឱកាសថ្មីសម្រាប់ Bosch។ ក្នុងបីទសវត្សរ៍ចុងក្រោយ មានបម្រែបម្រួលសេដ្ឋកិច្ចយ៉ាងរហ័សដែលក្រុមហ៊ុនត្រូវប្រឈមមុខ។

រូបគំនូរនៃរនាំងបើកចំហ ដែលជានិមិត្តរូបនៃការបើកច្រកអឺរ៉ុបខាងកើត។

ការដួលរលំនៃកតិកាសញ្ញាវែរសរ និងការបើកច្រកអឺរ៉ុបខាងកើត

ការដកចេញនៃរនាំងដែកសង្គ្រាមត្រជាក់ក៏ជាសញ្ញាបង្ហាញយុគសម័យថ្មីរបស់ Bosch។ ត្រឹមឆ្នាំ 1994។ វាមានក្រុមហ៊ុនផ្ទាល់ខ្លួននៅ 13 ប្រទេសក្នុងអតីតប្លុកខាងកើត។ Bosch បានបន្តបើករោងចក្រផលិតនៅទីក្រុងជីហាវ៉ា និងឆេស្កេប៊ូដ្យូវិកស៍ សាធារណរដ្ឋឆេក ទីក្រុងរ៉ស្វ័រ ប្រទេសប៉ូឡូញ ទីក្រុងមិស្កូ និងហាតវ៉ាន ប្រទេសហុងគ្រី និងទីក្រុងអេងហ្កល្ស និងសាម៉ារ៉ានៅសហព័ន្ធរុស្ស៊ី។ ភាគរយនៃការលក់ដែលបានពីខាងក្រៅអាល្លឺម៉ង់បានកើនពី 51 ភាគរយនៅឆ្នាំ 1990 ដល់ប្រហែល 72 ភាគរយនៅឆ្នាំ 2000។

IFA Trabant 601 ក្នុងរោងជាងនៅសេវារថយន្ត Brandenburg Bosch (ឆ្នាំ 1992)។ Trabant គឺជារថយន្តអ្នកដំណើរបទដ្ឋានក្នុងចំណោមអ្នកសង្គមនិយមអាល្លឺម៉ង់ខាងកើតរហូតដល់ឆ្នាំ 1989 ដូច្នេះបច្ចេកវិទ្យាតេស្តសាកល្បងរបស់ Bosch ចាំបាច់ត្រូវសម្របការងារតាមម៉ូដែលយានជំនិះដ៏ពេញនិយមនេះ។

ទីតាំងសំខាន់បំផុតមួយនៅក្នុងស្ថាប័នប្រចាំតំបន់ក្នុងប្រទេសហុងគ្រីដែលត្រូវបានកសាងឡើងនៅឆ្នាំ 1991 គឺទីក្រុងហាតវ៉ាន ជាកន្លែងដែលផលិតលសម្រាប់គ្រឿងអេឡិកត្រូនិករថយន្តត្រូវបានផលិត ដូចជាគ្រឿងស្ទង់ជាដើម។ (1998)
ទីតាំងសំខាន់បំផុតមួយនៅក្នុងស្ថាប័នប្រចាំតំបន់ក្នុងប្រទេសហុងគ្រីដែលត្រូវបានកសាងឡើងនៅឆ្នាំ 1991 គឺទីក្រុងហាតវ៉ាន ជាកន្លែងដែលផលិតលសម្រាប់គ្រឿងអេឡិកត្រូនិករថយន្តត្រូវបានផលិត ដូចជាគ្រឿងស្ទង់ជាដើម។ (1998)
/

ការចាប់យកឱកាស — ទិដ្ឋភាពថ្មីសំដៅទៅអាស៊ី

នៅប្រទេសឥណ្ឌា ជប៉ុន និងបណ្ដាប្រទេសអាស៊ីអគ្នេយ៍ Bosch បានមានវត្តមានតាំងពីយូរយារ ឬកំពុងជាប់រវល់បង្កើតជំហររឹងមាំនៅទីផ្សារកំពុងរីកចម្រើន។ ប៉ុន្តែការចាប់អារម្មណ៍ជាយុទ្ធសាស្ត្រធំបំផុតនោះគឺការបើកទីផ្សាររបស់ចិនបន្តិចម្ដងៗ។ មកត្រឹមឆ្នាំ 1994 វត្តមានក្រុមហ៊ុន Bosch នៅប្រទេសចិនគ្រាន់តែស្ថិតក្នុងទម្រង់កាន់អាជ្ញាបណ្ណប៉ុណ្ណោះ និងមានការិយាល័យតំណាងនៅទីក្រុងប៉េកាំង ដែលបង្កើតឡើងនៅឆ្នាំ 1989។ បន្ទាប់ពីនោះ Bosch ក៏អាចមានជំហរជើងជាអ្នកផលិតប្រចាំតំបន់នៅទីផ្សារនេះផងដែរ។

ការផ្សាយតាមក្ដារបិទប្រកាសសម្រាប់ឧបករណ៍អគ្គិសនីកម្រិតខ្ពស់ចំពោះឧស្សាហកម្មសំណង់តាមផ្លូវទីក្រុងសៀងហៃ។ (1996)
ការផ្សាយតាមក្ដារបិទប្រកាសសម្រាប់ឧបករណ៍អគ្គិសនីកម្រិតខ្ពស់ចំពោះឧស្សាហកម្មសំណង់តាមផ្លូវទីក្រុងសៀងហៃ។ (1996)
បដាផ្សាយពាណិជ្ជកម្មនៅទីប្រជុំជនទីក្រុងសៀងហៃ។ ក្បាលប៊ូស៊ីស្ថិតក្នុងចំណោមផលិតផលដំបូងដែល Bosch បានផលិតនៅប្រទេសចិន។ (1998)
បដាផ្សាយពាណិជ្ជកម្មនៅទីប្រជុំជនទីក្រុងសៀងហៃ។ ក្បាលប៊ូស៊ីស្ថិតក្នុងចំណោមផលិតផលដំបូងដែល Bosch បានផលិតនៅប្រទេសចិន។ (1998)
/

គ្រឿងស្ទង់មេកានិកខ្នាតតូច

សត្វល្អិតទំលើគ្រឿងស្ទង់មេកានិកខ្នាតតូច (MEMS) សម្រាប់បង្ហាញពីទំហំ (ឆ្នាំ 1995)

ឧបករណ៍តាមដានខ្នាតតូច

Boschបានអភិវឌ្ឍគ្រឿងស្ទង់មេកានិកខ្នាតតូចសម្រាប់ប្រើប្រាស់ក្នុងរថយន្តនៅអំឡុងទសវត្សរ៍ឆ្នាំ 1990 ដែលដំណើរការដូចសរីរាង្គវិញ្ញាណសម្រាប់វាស់វែងសន្ទុះការបង្វិលសម្ពាធ និងសំឡេង។ឧទាហរណ៍វាបញ្ជូនព័ត៌មានទៅគ្រឿងបញ្ជាអេឡិកត្រូនិកដើម្បីឱ្យដឹងពិតប្រាកដថាពេលណាត្រូវបំប៉ោងថង់ខ្យល់ការពារគ្រោះថ្នាក់។ក្នុងឆ្នាំ2005ក្រុមហ៊ុនBoschក៏បានចាប់ផ្ដើមផលិតគ្រឿងស្ទង់សម្រាប់គ្រឿងអេឡិកត្រូនិកប្រើប្រាស់ផងដែរដូចជាទូរសព្ទវៃឆ្លាតឬកុងសូលលេងហ្គេមជាដើម។MEMSតូចបំផុតមានទទឹងត្រឹម1.5មីលីម៉ែត្រប៉ុណ្ណោះ។ក្រុមស្រាវជ្រាវBoschបានបង្កើតដំណើរការ“ចិតដោយប្លាស្មា”សម្រាប់ផលិតគ្រឿងតូចៗទាំងនេះ។BoschបានផលិតMEMSប្រមាណ5 រយកោដិចាប់ពីឆ្នាំ1995ហើយឥឡូវបានក្លាយជាអ្នកនាំមុខលើទីផ្សារផលិតខ្ទង់4លានគ្រឿងក្នុងមួយថ្ងៃ។

រូបថត៖សត្វល្អិតទំលើគ្រឿងស្ទង់មេកានិកខ្នាតតូច(MEMS)សម្រាប់បង្ហាញពីទំហំ(ឆ្នាំ1995)

រូបគំនូរអំពូលភ្លើងដែលមានរថយន្តនៅខាងក្នុង

ពី ESP ដល់ ACC — ផ្ដោតកាន់តែខ្លាំងលើការច្នៃបង្កើតថ្មី

កម្មវិធីស្ថេរភាពអេឡិកត្រូនិក ESP® ដែលចាប់ផ្ដើមនៅឆ្នាំ 1995 គឺជាសមិទ្ធផលបច្ចេកវិទ្យាមួយ។ វាជួយការពារកុំឱ្យយានជំនិះរ៉េចង្កូត។ ក្នុងឆ្នាំដដែល Bosch បានណែនាំប្រព័ន្ធរុករកទិសដៅ TravelPilot ជាមួយនឹងការបង្ហាញផ្លូវ ហើយមានសំឡេង។ នៅឆ្នាំ 1997 ប្រព័ន្ធបាញ់ប្រេងម៉ាស៊ូតរនត់រួមដែលប្រើសម្ពាធខ្ពស់បានជួយកាត់បន្ថយបម្រើបម្រាស់ឥន្ធនៈ ដូចគ្នានឹងដំណោះស្រាយបាញ់សាំងផ្ទាល់ DI Motronic ក្នុងឆ្នាំ 2000 ដែរ ខណៈដែលប្រព័ន្ធជំនួយអ្នកបើកបរ ដូចជាប្រព័ន្ធគ្រប់គ្រងល្បឿនរថយន្ត និងមុខងារមើលពេលយប់ជាដើម ជួយលើកកម្ពស់សុវត្ថិភាព។

បន្ទាប់ពីចំណាយពេលអភិវឌ្ឍប្រមាណមួយទសវត្សរ៍ ប្រព័ន្ធរុករកទិសដៅ Bosch ដំបូងហៅថា TravelPilot បានចាប់ផ្ដល់ដាក់លក់លើទីផ្សារក្នុងឆ្នាំ 1989។ ការបង្ហាញផ្លូវ និងមានសំឡេងត្រូវបានបន្ថែមចូលក្នុងឆ្នាំ 1995។
បន្ទាប់ពីចំណាយពេលអភិវឌ្ឍប្រមាណមួយទសវត្សរ៍ ប្រព័ន្ធរុករកទិសដៅ Bosch ដំបូងហៅថា TravelPilot បានចាប់ផ្ដល់ដាក់លក់លើទីផ្សារក្នុងឆ្នាំ 1989។ ការបង្ហាញផ្លូវ និងមានសំឡេងត្រូវបានបន្ថែមចូលក្នុងឆ្នាំ 1995។
តេស្ត ESP នៅប្រទេសស៊ុយអែតភាគខាងជើង (ឆ្នាំ 1995)។ យានជំនិះតេស្តសាកល្បងនេះត្រូវបានគេថតពីឧទ្ធម្ភាគចក្រសម្រាប់កម្មវិធីទូរទស្សន៍។
តេស្ត ESP នៅប្រទេសស៊ុយអែតភាគខាងជើង (ឆ្នាំ 1995)។ យានជំនិះតេស្តសាកល្បងនេះត្រូវបានគេថតពីឧទ្ធម្ភាគចក្រសម្រាប់កម្មវិធីទូរទស្សន៍។
សមាសភាគនៃប្រព័ន្ធបាញ់ម៉ាស៊ូតរនត់រួមដែលប្រើសម្ពាធខ្ពស់ (ឆ្នាំ 1997)។ ឥន្ធនៈរក្សាទុកនៅក្នុងរនត់បានរហូតដល់ 2,500 បារសម្រាប់បាញ់។
សមាសភាគនៃប្រព័ន្ធបាញ់ម៉ាស៊ូតរនត់រួមដែលប្រើសម្ពាធខ្ពស់ (ឆ្នាំ 1997)។ ឥន្ធនៈរក្សាទុកនៅក្នុងរនត់បានរហូតដល់ 2,500 បារសម្រាប់បាញ់។
/

ក្រុមហ៊ុនមានការផ្លាស់ប្ដូរ — វិស័យថ្មីៗក្នុងមុខជំនួញ

បន្ទាប់ពីលក់មុខជំនួញទូរគមនាគមន៍ Bosch បានទិញក្រុមហ៊ុនឯកទេសបច្ចេកវិទ្យាឧស្សាហកម្ម Mannesmann Rexroth នៅឆ្នាំ 2001។ នេះបានពង្រឹងមុខជំនួញបច្ចេកវិទ្យាឧស្សាហកម្ម ហើយរក្សាតុល្យភាពរចនាសម្ព័ន្ធក្រុមហ៊ុន។ ផ្នែកដែលនៅសល់ពីមុខជំនួញទូរគមនាគមន៍បង្កើតជាផ្នែកប្រព័ន្ធសុវត្ថិភាព។ Bosch បានពង្រីកមុខជំនួញបច្ចេកវិទ្យាកំដៅរបស់ខ្លួនតាមរយៈការទិញ Buderus AG ក្នុងឆ្នាំ 2003។ Bosch បានបោះបង់មុខជំនួញថ្មីៗផ្សេងទៀត ដូចជាវិស័យថាមពលព្រះអាទិត្យជាដើម ដែលខ្លួនបានដំឡើងក្នុងឆ្នាំ 2008។

ការពិនិត្យមើលជារូបភាពនៃនំពុម្ព wafer ប្រវែង 6 អ៊ីញនៅរោងចក្រ Reutlingen (ឆ្នាំ1999)។ សព្វថ្ងៃនេះ បន្ទះមីក្រូឈីបច្រើនជាង 1,000 សម្រាប់សៀគ្វី និងគ្រឿងស្ទង់អាចផលិតបាននៅលើនំពុម្ព wafer មួយ។
ការពិនិត្យមើលជារូបភាពនៃនំពុម្ព wafer ប្រវែង 6 អ៊ីញនៅរោងចក្រ Reutlingen (ឆ្នាំ1999)។ សព្វថ្ងៃនេះ បន្ទះមីក្រូឈីបច្រើនជាង 1,000 សម្រាប់សៀគ្វី និងគ្រឿងស្ទង់អាចផលិតបាននៅលើនំពុម្ព wafer មួយ។
ចង្ក្រានឧស្ម័ន Junkers កំពុងត្រូវបានផលិតសម្រាប់ការកំដៅក្នុងផ្ទះ។ Bosch បានពង្រីកមុខជំនួញបច្ចេកវិទ្យាកំដៅរបស់ខ្លួនយ៉ាងធំតាមរយៈការទិញ Buderus AG ក្នុងឆ្នាំ 2003។ (2015)
ចង្ក្រានឧស្ម័ន Junkers កំពុងត្រូវបានផលិតសម្រាប់ការកំដៅក្នុងផ្ទះ។ Bosch បានពង្រីកមុខជំនួញបច្ចេកវិទ្យាកំដៅរបស់ខ្លួនយ៉ាងធំតាមរយៈការទិញ Buderus AG ក្នុងឆ្នាំ 2003។ (2015)
ម៉ាស៊ីនខួងរណ្ដៅដែលប្រើសមាសភាគកម្លាំងទឹកពី Bosch Rexroth ត្រូវបានប្រើសម្រាប់សង់ច្រកផ្លូវភ្នំវែងៗ។ (2015)
ម៉ាស៊ីនខួងរណ្ដៅដែលប្រើសមាសភាគកម្លាំងទឹកពី Bosch Rexroth ត្រូវបានប្រើសម្រាប់សង់ច្រកផ្លូវភ្នំវែងៗ។ (2015)
ផ្ទះថាមពលព្រះអាទិត្យ (Solar Decathlon House) ដែលអភិវឌ្ឍរួមគ្នាដោយអ្នកជំនាញមកពីសាកលវិទ្យាល័យបច្ចេកទេស Darmstadt និងក្រុមហ៊ុន Bosch អាចផលិតថាមពលដែលត្រូវការ។ វាបានឈ្នះអាមេរិកដែលមានកិត្យានុភាព។ ពានរង្វាន់ “Solar Decathlon” ក្នុងឆ្នាំ 2007.។

រូបគំនូរនៃបុរសម្នាក់កំពុងជិះកង់ឡើងភ្នំដែលបង្ហាញលក្ខណៈទាន់សម័យ។

ការមួលខ្ចៅ ជិះកង់ រក្សាសីតុណ្ហភាពត្រជាក់ និងកាច់ចង្កូតវៃឆ្លាត

ជាមួយនឹងទូរណឺវីសអគ្គិសនី IXO ដែលក្លាយជាឧបករណ៍អគ្គិសនីលក់ដាច់បំផុតទូទាំងពិភពលោកដ៏គួរឱ្យភ្ញាក់ផ្អើល Bosch បានបង្កើតមុខជំនួញថ្មីមួយក្នុងឆ្នាំ 2003 សម្រាប់ឧបករណ៍តូចស្រាលដោយប្រើថ្មអ៊ីយ៉ុងលីចូម។ វិស័យថ្មីស្រឡាងនានាក៏បានលេចឡើងផងដែរ ដូចជាគ្រឿងចលករកង់អគ្គិសនីជាដើម ក្នុងឆ្នាំ 2011។ ទន្ទឹមនឹងនោះ Bosch បានពង្រីកសកម្មភាពចាស់ៗរបស់ខ្លួន ឧទាហរណ៍ តាមការទិញដាច់នៃអតីតសម្ព័ន្ធអាជីវកម្ម ដូចជា ZF Lenksysteme និង Bosch und Siemens Hausgeräte ជាដើម ដែលបង្កើតជាមូលដ្ឋានសំខាន់សម្រាប់ពេលអនាគត ដូចជាគ្រឿងប្រើប្រាស់ក្នុងផ្ទះដែលបញ្ជាតាមបណ្ដាញ និងរថយន្តស្វ័យបើកជាដើម។

ថ្មអ៊ីយ៉ុងលីចូមផ្ដល់លទ្ធភាពសម្រាប់រចនា IXO បានតូចខ្លាំង និងមានប្រយោជន៍ ដែលចាប់ដំណើរការក្នុងឆ្នាំ 2003។
ថ្មអ៊ីយ៉ុងលីចូមផ្ដល់លទ្ធភាពសម្រាប់រចនា IXO បានតូចខ្លាំង និងមានប្រយោជន៍ ដែលចាប់ដំណើរការក្នុងឆ្នាំ 2003។
ផលិតកម្មម៉ូទ័រអគ្គិសនីសម្រាប់ដំណើរការយានជំនិះអគ្គិសនីនៅរោងចក្រ Bosch Hildesheim (ឆ្នាំ 2015)។ ទាំងនេះបង្កើតបានជាសសរស្ដម្ភនៃការចល័តអេឡិកត្រូនិកក្នុងពេលអនាគត រួមជាមួយគ្រឿងអេឡិកត្រូនិកអគ្គិសនី ប្រដាប់បំប្លែងចរន្តអគ្គិសនី និងបច្ចេកវិទ្យាសម្រាប់កែច្នៃថាមពលប្រើឡើងវិញ។

ការបើកបរស្វ័យប្រវត្តិ

តេស្តយានជំនិះសម្រាប់ការបើកបរស្វ័យប្រវត្តិដោយមានបំពាក់ម៉ាស៊ីនថតល្បឿនលឿនដែលបង្វិលបាន 360 ដឺក្រេ (ឆ្នាំ 2015)

ការធ្វើដំណើរដោយស្វ័យបើកបរ

ការបើកបរស្វ័យប្រវត្តិលែងគ្រាន់តែជារឿងប្រឌិតបែបវិទ្យាសាស្ត្រទៀតហើយ។ Bosch ស្រាវជ្រាវ អភិវឌ្ឍ និងតេស្តបច្ចេកវិទ្យានេះក្នុងបន្ទប់ពិសោធន៍ ក៏ដូចជាលើបណ្ដាញផ្លូវបើកលឿនអាល្លឺម៉ង និងមហាវិថីកាលីហ្វញ៉ា។ Bosch បានបង្ហោះរ៉ាដាពីចម្ងាយមួយតាំងពីឆ្នាំ 2000 មកម្ល៉េះ។ បន្ទាប់មក ប្រព័ន្ធជំនាន់បន្ទាប់អាចចាប់ហ្វ្រាំងរថយន្តដោយស្វ័យប្រវត្តិដើម្បីឈប់ និងបង្កើនល្បឿនវិញនៅក្នុងចរាចរតជាប់គ្នា។ បច្ចេកវិទ្យា និងកម្មវិធីគ្រឿងស្ទង់រីកចម្រើនបន្តទៅមុខទៀត ហើយនេះនឹងអាចប្រើបានបន្តិចម្ដងៗលើមហាវិថីក្នុងខ្ទង់ឆ្នាំ 2020 ផ្លូវជាតិខ្ទង់ឆ្នាំ 2025 និងក្នុងចរាចរទីក្រុងត្រឹមឆ្នាំ 2030។

រូបថត៖ តេស្តយានជំនិះសម្រាប់ការបើកបរស្វ័យប្រវត្តិដោយមានបំពាក់ម៉ាស៊ីនថតល្បឿនលឿនដែលបង្វិលបាន 360 ដឺក្រេ (ឆ្នាំ 2015)

ការប្រឡូកក្នុងវិស័យថ្មីៗ — IoT និងឧស្សាហកម្ម 4.0

សេវាកម្ម និងគ្រឿងប្រើប្រាស់បញ្ជាតាមអ៊ីនធឺណិតបើកផ្លូវថ្មីជាច្រើនសម្រាប់មុខជំនួញរបស់ Bosch។ ក្រៅពីផលិតផលធម្មតា នេះក៏រួមបញ្ចូលកម្មវិធី គំរូជំនួញផ្អែកតាមអ៊ីនធឺណិតថ្មីៗ និងការការពារទិន្នន័យផងដែរ។ ក្រុមហ៊ុនបានដាក់គោលបំណងផ្សំបញ្ចូលគ្នានូវវិស័យទាំងបួនក្នុងពេលយូរអង្វែង។ នេះរួមមានអ្វីគ្រប់យ៉ាងតាំងពីការបើកបរស្វ័យប្រវត្តិរហូតដល់លំនៅដ្ឋានវៃឆ្លាត និងការប្រាស្រ័យទាក់ទងស្វ័យប្រវត្តិរវាងម៉ាស៊ីនរោងចក្រ។

គម្រោងសាកល្បងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធស្ថានីយសាកភ្លើងយានជំនិះអគ្គិសនីនៅសិង្ហបុរី។ គោលបំណងគឺដើម្បីអភិវឌ្ឍកម្មវិធីល្អបំផុតមួយដែលសម្របសម្រួលការងារស្វែងរកស្ថានីយ ការសាក និងការចេញវិក្កយបត្រដើម្បីផ្ដល់សេវាកម្មរលូន និងគាប់ប្រសើរសម្រាប់អតិថិជន។ (2011)

ការវិភាគផលិតកម្មក្នុងពេលជាក់ស្ដែង ទិន្នន័យដែលប្រមូលបានតាមមធ្យោបាយនេះជួយសម្រេចបាននូវបរិស្ថានភ្ជាប់ជាបណ្ដាញនៃឧស្សាហកម្ម 4.0 ដែលម៉ាស៊ីនអាចឆ្លើយឆ្លងគ្នាប្រកបដោយភាពឯករាជ្យ នាំឱ្យកែលម្អដំណើរការផលិតកម្ម។
ការវិភាគផលិតកម្មក្នុងពេលជាក់ស្ដែង ទិន្នន័យដែលប្រមូលបានតាមមធ្យោបាយនេះជួយសម្រេចបាននូវបរិស្ថានភ្ជាប់ជាបណ្ដាញនៃឧស្សាហកម្ម 4.0 ដែលម៉ាស៊ីនអាចឆ្លើយឆ្លងគ្នាប្រកបដោយភាពឯករាជ្យ នាំឱ្យកែលម្អដំណើរការផលិតកម្ម។
អាចសម្គាល់បានពីចម្ងាយលើផ្លូវបើកលឿនចាប់ពីស្តូតហ្គាតទៅមុយនិចជិតអាកាសយានដ្ឋានស្ទូហ្គាតគឺជារូបសញ្ញា និងគ្រឿងសម្គាល់ Bosch ដែលបំភ្លឺនៅពេលរាត្រី។ អក្សរនីមួយៗមានកម្ពស់ប្រាំបីម៉ែត្រ។
អាចសម្គាល់បានពីចម្ងាយលើផ្លូវបើកលឿនចាប់ពីស្តូតហ្គាតទៅមុយនិចជិតអាកាសយានដ្ឋានស្ទូហ្គាតគឺជារូបសញ្ញា និងគ្រឿងសម្គាល់ Bosch ដែលបំភ្លឺនៅពេលរាត្រី។ អក្សរនីមួយៗមានកម្ពស់ប្រាំបីម៉ែត្រ។
/