មុខជំនួញថ្មីឆ្នាំ 1960–1989
ទសវត្សរ៍ឆ្នាំ 1960 ដល់ទសវត្សរ៍ឆ្នាំ 1980 កត់សម្គាល់ដោយការផ្លាស់ប្ដូរនៅ Bosch ប្រែក្លាយក្រុមហ៊ុនទៅជាក្រុមពហុចម្រុះជាមួយនឹងផ្នែកស្វ័យគ្រប់គ្រង ក្រុមហ៊ុនសកលលោក និងអ្នកនាំមុខគេលើទីផ្សារសម្រាប់គ្រឿងអេឡិកត្រូនិករថយន្ត។
រចនាសម្ព័ន្ធថ្មី — ផ្នែកនានាត្រូវបានបង្កើតឡើង
ក្នុងចន្លោះឆ្នាំ 1950 ដល់ 1960 ចំនួនបុគ្គលិករបស់ Bosch បានកើនឡើងពី 15,000 នាក់ដល់ 70,000 នាក់។ រចនាសម្ព័ន្ធមជ្ឈការនៃសហគ្រាសខ្នាតកណ្ដាលលែងគ្រប់គ្រាន់ហើយ នាំឱ្យក្នុងអំឡុងទសវត្សឆ្នាំ 1960 មុខជំនួញនានាប្រែជាឯករាជ្យជាងមុន ដោយចាប់ផ្ដើមពីផ្នែកឧបករណ៍អគ្គិសនី។ ក្នុងអំឡុងពេលសេដ្ឋកិច្ចរីកដុះដាល និងការងារមានពេញ Bosch បានទិញមុខជំនួញផ្សេងទៀត ហើយបុគ្គលិករាប់ពាន់នាក់ត្រូវបានរក្សាទុកសម្រាប់ការផលិតគ្រឿងអគ្គិសនីរថយន្ត។
ពីកម្លាំងទឹកទៅការវេចខ្ចប់
បើទោះជាឧស្សាហកម្មរថយន្តក្នុងទីផ្សារសំខាន់បំផុតសម្រាប់ Bosch នៅអឺរ៉ុបខាងលិចពេលនោះកំពុងរីកដុះដាលក្ដី កត្តាជំរុញនៃភាពចម្រុះទៅក្នុងវិស័យផ្សេងទៀតនៅតែសំខាន់ដដែល។ បន្ទាប់ពីប្រឡូកក្នុងបច្ចេកវិទ្យាចល័តប្រើកម្លាំងទឹក គ្រឿងអេឡិកត្រូនិកវេជ្ជសាស្ត្រ និងបច្ចេកវិទ្យាវិទ្យុក្នុងអំឡុងទសវត្សរ៍ឆ្នាំ 1950 មក ក្រុមហ៊ុន Bosch បានទិញក្រុមហ៊ុនផលិតម៉ាស៊ីនវេចខ្ចប់ក្នុងឆ្នាំ 1963 ហើយបានពង្រីកសកម្មភាពរបស់វាដោយទិញបន្ថែមដើម្បីបង្កើតជាផ្នែកបច្ចេកវិទ្យាវេចខ្ចប់។
មរតករបស់ស្ថាបនិក — Robert Bosch Stiftung
ការស្រាវជ្រាវ ការអភិវឌ្ឍ និងការទទួលបាន — ជាមួយនឹងអានុភាពនៃការច្នៃបង្កើតថ្មី
Bosch បានដាក់ធនធានស្រាវជ្រាវ និងអភិវឌ្ឍរបស់ខ្លួនក្នុងមជ្ឈមណ្ឌលស្រាវជ្រាវថ្មីនៅឆ្នាំ 1968។ កិច្ចប្រឹងប្រែងរួមផ្សំនេះគឺចាំបាច់ដើម្បីបណ្ដុះគំនិតដែលក្រោយមក Bosch បានប្រែក្លាយជាផលិតផលច្នៃបង្កើតថ្មី ធ្វើឱ្យក្រុមហ៊ុនមានប្រៀប។ ពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ 1960 មក ស្ថាប័នស្រាវជ្រាវផ្ទាល់របស់ក្រុមហ៊ុនក៏បានផ្ដោតទៅលើគម្រោងពិសេសៗផងដែរ ដូចជាសៀគ្វីបញ្ចូលគ្នាជាដើម។
Jetronic
គ្រឿងអេឡិកត្រូនិកដើរតួជំនួស
ក្នុងឆ្នាំ1959ក្រុមហ៊ុនBoschបានចាប់ផ្ដើមអភិវឌ្ឍប្រព័ន្ធបាញ់សាំងដែលគ្រប់គ្រងជាលក្ខណៈអេឡិកត្រូនិក។Jetronicគឺជាប្រព័ន្ធដំបូងមួយលើពិភពលោកក្នុងចំណោមក្រុមប្រភេទដូចគ្នាដែលឈានដល់ផលិតកម្មទ្រង់ទ្រាយធំក្នុងឆ្នាំ1967។វាត្រូវបានប្រើដំបូងជាកំណែអាមេរិកនៃរថយន្តVolkswagen1600LEនិងTLE។ជាមួយJetronicរថយន្តVW1600អាចបំពេញតាមបទបញ្ញត្តិបរិស្ថានតឹងរឹងដែលបានណែនាំនៅអាមេរិក។រដ្ឋកាលីហ្វញ៉ា
រូបថត៖ក្ដារបន្ទះគ្រឿងបញ្ជាអេឡិកត្រូនិកJetronicសម្រាប់ការបាញ់សាំងក្នុងមន្ទីរពិសោធន៍គ្រឿងអេឡិកត្រូនិកនៅមជ្ឈមណ្ឌលបច្ចេកទេសSchwieberdingenក្បែរស្ទូតហ្គាត(ឆ្នាំ1970)
អង្គធាតុពាក់កណ្ដាលចម្លង និងរថយន្តប្រើប្រព័ន្ធកុំព្យូទ័រ — គ្រឿងអេឡិកត្រូនិកនៅ Bosch
ការប្ដេជ្ញាចិត្តរបស់អ្នកស្រាវជ្រាវ និងអ្នកគ្រប់គ្រងក្នុងការប្រែក្លាយគ្រឿងអេឡិកត្រូនិកទៅជាធាតុសំខាន់មួយរបស់ក្រុមហ៊ុនចាប់ផ្ដើមទទួលបានលទ្ធផលល្អចាប់ពីទសវត្សរ៍ឆ្នាំ 1970 ហើយផ្លូវដែលមិនធ្លាប់ដើរនេះបាននាំក្រុមហ៊ុនទៅរកភាពជោគជ័យមកទល់សព្វថ្ងៃ។ ឧទាហរណ៍ចម្បងមួយគឺប្រព័ន្ធហ្វាំងសុវត្ថិភាព ABS ដែលបានចាប់ដំណើរការក្នុងឆ្នាំ 1978 ដោយ Bosch បានប្រែក្លាយវាទៅជាបទដ្ឋានបច្ចេកទេសក្នុងវិស្វកម្មរថយន្ត ដោយសារតែជំនាញរបស់ខ្លួនខាងគ្រឿងអេឡិកត្រូនិកឌីជីថល។
ការគិតបែបសកល — ការចាប់ផ្ដើមថ្មីនៅអាមេរិក និងអាស៊ី
នៅអាមេរិក ប្រទេសសេដ្ឋកិច្ចធំជាងគេលើពិភពលោក Bosch ត្រូវប្រើពេលរហូតដល់ឆ្នាំ 1983 ដើម្បីទទួលបានសិទ្ធិប្រើប្រាស់ម៉ាករបស់ខ្លួនពេញលេញវិញ។ នេះបានធ្វើឱ្យក្រុមហ៊ុនទទួលបានភាពជោគជ័យក្នុងការលក់ពីមុនមកវិញ។ នៅអាស៊ី Bosch បានបង្ហាញខ្លួនក្នុងលក្ខណៈពិសេសមួយ។ ក្រុមហ៊ុនផលិតទំនិញគុណភាពខ្ពស់ ដូចជាបច្ចេកវិទ្យារូបថត និងវីដេអូជាដើម ដែលបង្កើនប្រសិទ្ធភាពថ្លៃដើមនៅប្រទេសនានាដូចជាម៉ាឡេស៊ី។ ក្រុមហ៊ុនក៏បានបង្កើតសម្ព័ន្ធអាជីវកម្មក្នុងទីផ្សារគន្លឹះៗដូចជាជប៉ុនជាដើមផងដែរ។ Bosch បានចាប់ផ្ដើមផលិតប្រព័ន្ធបាញ់សាំងអេឡិកត្រូនិកនៅទីនោះក្នុងឆ្នាំ 1973 និងប្រព័ន្ធហ្វ្រាំងសុត្ថិភាព ABS ឆ្នាំ 1984។
គ្រឿងស្ទង់ឡាំដា
ប្រដាប់ស្ទង់ដឹង
ក្នុងឆ្នាំ1969អ្នកជំនាញBoschបានចាប់ផ្ដើមអភិវឌ្ឍគ្រឿងស្ទង់សម្រាប់វាស់វែងឧស្ម័នផ្សែងដែលអនុញ្ញាតឱ្យក្រុមហ៊ុនឈរជើងស្រួលបានមួយទសវត្សរ៍បន្ទាប់ពីបញ្ហានៅគ្រាដំបូង។សព្វថ្ងៃដើម្បីបានម៉ាស៊ីនចំហេះដែលគាប់ប្រសើរសម្រាប់បរិស្ថានរថយន្តត្រូវការគ្រឿងស្ទង់ឡាំដាដែលបានចាប់ផ្ដើមផលិតកម្មក្នុងឆ្នាំ1976។ការច្នៃបង្កើតថ្មីរបស់Boschនេះបានក្លាយជាលក្ខខណ្ឌតម្រូវជាមុនសម្រាប់គ្រប់គ្រងការបញ្ចេញផ្សែងដោយប្រើប្រដាប់បំប្លែងឧស្ម័នបីច្រក។គ្រឿងស្ទង់ឡាំដាវាស់វែងធាតុអុកស៊ីសែននៅក្នុងផ្សែងបញ្ចេញពីប្រអប់បំប្លែងឧស្ម័ន។គុណតម្លៃដែលប្រែប្រួលច្រើនឥតឈប់ឈរទៅតាមស្ថានភាពបើកបរនេះត្រូវបានប្រើដោយគ្រឿងបញ្ជាអេឡិកត្រូនិកនៃប្រព័ន្ធបាញ់ដើម្បីលៃតម្រូវសមាសធាតុនៃល្បាយខ្យល់និងឥន្ធនៈ។សុក្រឹតភាពនៃប្រព័ន្ធជួយធានាដល់ចំហេះពេញលេញដែលជំរុញឱ្យប្រអប់បំប្លែងឧស្ម័នធ្វើការសម្អាតផ្សែងបញ្ចេញបានប្រសើរបំផុត។នេះអាចជួយកាត់បន្ថយឧស្ម័នបំពុលបាន90ភាគរយ។
រូបថត៖ការតេស្តគំរូសាកល្បងនៃគ្រឿងស្ទង់ឡាំដានៅមជ្ឈមណ្ឌលបច្ចេកទេសSchwieberdingen(ឆ្នាំ1975)
ទូរគមនាគមន៍ — ទិសដៅផ្ដោតថ្មី
នៅដើមទសវត្សរ៍ឆ្នាំ 1980s ក្រុមហ៊ុន Bosch បានប្រឡូក្នុងវិស័យទូរគមនាគមន៍ ហើយបានចាបផ្ដើមបង្កើតបច្ចេកវិទ្យាសម្រាប់ផ្កាយរណបលើអាកាស និងទូរសព្ទដៃ ព្រមទាំងអនុវត្តគម្រោងបណ្ដាញទូរគមនាគមន៍សាធារណៈ និងឯកជន។ បន្ទាប់ពីភាពជោគជ័យបានពីរទសវត្សរ៍នៃមុខជំនួញនេះដែលបង្កើតការលក់រហូតដល់ 25 ភាគរយសម្រាប់ក្រុមហ៊ុន លក្ខណៈវិវត្តមិនអំណោយផលនានាបានជំរុញឱ្យ Bosch ដកខ្លួនចេញពីផ្នែកមួយចំនួន។ ផ្នែកប្រព័ន្ធសុវត្ថិភាពបន្តដំណើរការ និងនៅជោគជ័យមកទល់សព្វថ្ងៃនេះ។